ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោកស្រី លោក​អភិបាលរង​ខេត្ត និង​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​មួយចំនួន​បាន​នាំយក​ទេយ្យទាន​មាន​គ្រឿង​ឧ​បរិភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ធ​ម្មិ​កា​រាម ហៅ​វត្ត​ដំណាក់​ហ្លួង ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​ព្រះចៅអធិការ​វត្ត​ធ​ម្មិ​កា​រាម​ហៅ​វត្ត​ដំណាក់​ហ្លួង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាលខេត្ត ព្រមទាំង​លោកស្រី លោក លោកស្រី​ជា​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ដែល​បាន​នាំយក​នូវ​ទេយ្យទាន ទេយ្យវត្ថុ​និង​បច្ច័យ​មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត និង​ត្រូវ​ចំណាយ​ច្រើន​ក្នុង​មួយខែៗ ដោយសារ​មាន​ព្រះសង្ឃ គង់​សិក្សា នៅក្នុង​វត្ត​សរុប​មាន​ចំនួន​១០៥​អង្គ​។

​ទេយ្យទាន​គ្រឿង​ឧ​បរិភោគ បរិភោគ និង​បច្ច័យ ដែល​បាន​នាំយកមក​ប្រគេន​ព្រះសង្ឃ​នា​នេះ ជា​អំណោយ​របស់លោក​អភិបាលខេត្ត​និង​លោកស្រី លោក​អភិបាលរង​ខេត្ត និង​មានការ​ចូលរួម​ពី​ដែលជា​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួមមាន​អង្ករ​៥០០ គីឡូក្រាម ទឹក​សុទ្ធ​២៥​កេស មី ៧០​កេស ត្រីខ​១៥​យួរ ទឹកដោះគោ​ជូ​៥០ កេស ទឹកដោះគោឆៅ​៤​កេស​ទឹក​ផ្លែឈើ​១០​កេស​និង​បច្ច័យ​ប្រមាណ ៥​លាន​រៀល​ប្រគេន​ជូន​ព្រះសង្ឃ ដើម្បី​កសាង​សមិទ្ធផល​នៅក្នុង​វត្ត​ព្រមទាំង​ចែកទាន​ដល់​តាជី​យាយជី​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម