Cambodia

នៅឆ្នាំ២០២៣ ផ្លូវជាតិលេខ១ ពីអ្នកលឿងទៅបាវិតនឹងកាន់តែធំទូលាយ ងាយស្រួលធ្វើដំណើរ និង ដឹកជញ្ជូនទំនិញ

ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ការពង្រីកផ្លូវជាតិលេខ១ ពីអ្នកលឿងខេត្តកណ្តាលទៅដល់ទីក្រុងបាវិត ខេត្តស្វាយរៀង នឹងបញ្ចប់ការកែលម្អនៅឆ្នាំ២០២៣ ដែលនឹងធ្វើឱ្យផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះកាន់តែធំទូលាយជាងមុន ងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។

គម្រោងនេះ ចំណាយពេល៥៤ខែពោលគឺ រយៈពេលសាងសង់១៨ខែនិងថែទាំ រយៈពេល៣៦ខែដោយបានចាប់ផ្ដើមអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩ដល់ខែមិថុនាឆ្នាំ២០២៣។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យសារពត៌មានរស្មីកម្ពុជាដឹងកាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ថា៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សា ដើម្បីពង្រីកបន្ថែមផ្លូវជាតិលេខ១ ឱ្យបានធំទូលាយ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ជាពិសេសសម្រាប់រថយន្តដឹកជញ្ជូនទំនិញដែលឆ្លងកាត់តាមផ្លូវនេះ។រាជ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមការងារត្រួតពិនិត្យ និងកែលម្អទៅលើគម្រោងផ្លូវថ្នល់សំខាន់ៗ រួមមានផ្លូវជាតិលេខ១ឱ្យកាន់តែល្អប្រសើរមួយកម្រិតសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញដើម្បីជំរុញសេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា៖កាលពីថ្ងៃទី១៣ធ្នូឆ្នាំ២០២៩កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាផ្តល់ប្រាក់កម្ចីសម្បទានប្រមាណ ៧០លានដុល្លារ សម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ លេខ៦។ ក្នុងនោះផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិត(គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់គីឡូម៉ែត្រលេខ ១៥៩+០០០) នឹងត្រូវលើកកម្រិតពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC។

លោកបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ីលេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងកែលម្អនិងលើកកម្រិតបណ្ដាញផ្លូវជាតិលេខ១ពីគីឡូម៉ែត្រ ០៦៣+ ៣០០ដល់គីឡូ ម៉ែត្រ ១៥៩+០០០ (អ្នកលឿង-បាវិត) ពីកម្រាលកៅស៊ូ DBST ទៅកម្រាលកៅស៊ូ AC ដើម្បីធានាការប្រើប្រាស់ជាប់បានយូរអង្វែងព្រមទាំងដាក់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងផងដែរ៕/B

Football news:

Messi sleeps on an anti-coronavirus mattress. The tissue is coated with nanoparticles that destroy the virus
Andrea Agnelli: Ronaldo will stay at Juventus. He's the mainstay of the club
Mbappe got into PSG's yawn for the match with Atalanta in the Champions League
Guardiola again played against Madrid without strikers. Zidane did not find an answer
Gattuso on the match with Barca: Napoli will climb Everest
Lampard about the game with Bayern Munich: the History of the games, when everything changed. Chelsea needs to be trusted
Zinedine Zidane: I am the coach of Real Madrid until something extraordinary happens