Cambodia

នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​១ មាន​ចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និង ការគំរាមកំហែង បែបណាខ្លះ​?

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​១​ក្នុង​គោលបំណង​បង្កើត​ភាពស៊ាំ​ដល់​អ្នកផ្តល់​សេវា​ជួរមុខ​ទូទាំងប្រទេស​ដែល​រួមមាន​បុគ្គលិក​សុខាភិបាល​, កងកម្លាំង ប្រដាប់អាវុធ និង មន្ត្រី​សាធារណៈ​ព្រមទាំង​ក្រុម​ជន​ងាយ​រងគ្រោះ​មួយចំនួនទៀត ។​ក្នុង​រយៈពេល​ត្រឹម​៣​ខែ​,​គិត​ចាប់ពី​ខែ កុម្ភៈ ដល់​ខែ មេសា ឆ្នាំ ២០២១​នេះ​ក្រុម​អ្នក ផ្តល់​សេវា​ជួរមុខ​ទូទាំងប្រទេស​មន្ត្រី​ចំនួន​ជាង ១,៣ លាន​នាក់​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​។ ជារួម​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​-​ដំណាក់កាល​ទី ១​ដែល​គ្រោង​នឹងត្រូវ​បញ្ចប់​នា ពេលខាងមុខ​ដ៏​ខ្លី​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​មួយ​គួរ​ឲ្យ​កត់សម្គាល់​និង​សម្រេចបាន​លទ្ធផល​តាម​ការគ្រោងទុក ។ឈរលើ​លទ្ធផល​នៃ​យុទ្ធ នាការ​ជា​ចាក់​វ៉ាក់សាំង​-​ដំណាក់កាល ទី​១ អាច​វាយតម្លៃ​អំពី​ភាពខ្លាំង​,​ភាព​ខ្សោយ​, កាលានុវត្តភាព និង ការគំរាមកំហែង​នៅក្នុង​យុទ្ធនាការ​កន្លងមកនេះ ។​

​នៅក្នុង​«​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រឹង​-១៩​សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១»​ដែល​រៀបចំឡើង​ដោយ​ឧ​ត្ត​មក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នៅក្នុង​ខែឧសភា​ ២០២១ បាន​បង្ហាញថា​៖​រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទិញ​វាក់​សាំង​ផ្ទាល់​ពី​ប្រទេស​អ្នក​ផលិត​និង​ស្វែងរក​ជំនួយ​ជាក់​សាំង ពី​ស្ថាប័ន​អន្តរជាតិ​នានា​និង​ពី​ប្រទេស​ជា​មិត្ត ។ ជា​ផ្លែផ្កា​នៃ​កិច្ច​ខំប្រឹងប្រែង​នេះ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ទីមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ទទួលបាន វ៉ាក់សាំង​ពី​ស្ថាប័ន​កូ​រ៉ា​ក់​ក៏ដូចជា​ទទួលបាន​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ពី​មិត្ត​ចិន​និង​ដែល​បានអនុញ្ញាត​ឲ្យ​កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ ២០២១ ។ លើសពីនេះ​ទៀត​វ៉ាក់សាំង​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ក៏បាន​មកដល់​ជា​ហូរហែ​។​រហូតមកដល់​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១, កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ចំនួន ៤,០២៤ ,០០០ ដូ​ស ។​

​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងដំណាក់កាល​ទី ១ ក្នុង​គោលបំណង​បង្កើត​ភាពស៊ាំ​ដល់​អ្នកផ្តល់​សេវា​ជួរមុខ​ទូទាំងប្រទេស ដែល​រួមមាន​បុគ្គលិក​សុខា ភិ​បាល​, កងកម្លាំង ប្រដាប់អាវុធ និង មន្ត្រី​សាធារណៈ​ព្រមទាំង​ក្រុម​ជន​ងាយ​រងគ្រោះ​មួយចំនួនទៀត ។ ក្នុង​រយៈពេល​ត្រឹម ៣ ខែ​, គិត​ចាប់ពី​ខែ កុម្ភៈ ដល់​ខែមេសា ឆ្នាំ ២០២១ នេះ​, មន្ត្រី​សាធារណៈ​ជួរមុខ​, កងកម្លាំង ប្រដាប់អាវុធ​, មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចំនួន​ជាង ១,៣ លាន​នាក់​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​។ ជារួម​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង -​ដំណាក់កាល​ទី​១​ដែល​គ្រោង​នឹងត្រូវ​បញ្ចប់​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​មួយ​គួរ​ឲ្យ​កត់សម្គាល់​និង​សម្រេចបាន​លទ្ធផល​តាម​ការគ្រោងទុក​។​ឈរលើ​លទ្ធផល នៃ​យុទ្ធនាការ​ជា​ចាក់​វ៉ាក់សាំង​-​ដំណាក់កាល​ទី​១ នេះ​អាច​វាយតម្លៃ​អំពី ភាពខ្លាំង​, ភាព​ខ្សោយ​, កាលានុវត្តភាព និង ការគំរាមកំហែង នៅក្នុង​យុទ្ធនាការ​កន្លងមកនេះ​ដូច​មាន ចែង ខាងក្រោម ៖

.​ភាពខ្លាំង​៖​ការសម្រេច​ចិត្តបាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ចាក់​វ៉ាក់សាំង​,​អ្នកបម្រើ​សេវា​ជួរមុខ បានទទួល​ការចាក់​វ៉ាក់សាំង​រួច​ចំនួន​ជាង ១,៣ លាន​នាក់​,​ការប្រើប្រាស់​កម្លាំង​ជាតិ សរុប​ដែល​អាច​ចូលរួម​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​៖​ក្រុមគ្រូពេទ្យ​ជាតិ កងកម្លាំង​យោធា​, ស៊ីវិល​, កងទ័ព នគរបាល​ជួរមុខ​, និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និង អ្នកស្ម័គ្រចិត្ត​ក្នុង សហគមន៍ ។​

​ភាព​ខ្សោយ​៖​ធនធាន​មាន​កម្រិត​, កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងការ​ប្រមូល​ប្រព័ន្ធ​ទិន្នន័យ​,​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ចំនួន​អ្នកទទួលបាន​ការចាក់​វ៉ាក់សាំង​នៅតាម​បណ្តា​ខេត្ត និង​កង្វះ ទីតាំង​ឃ្លាំង​ស្តង់ដារ (​ប្រព័ន្ធ​ត្រជាក់​) សម្រាប់​ស្តុក​វ៉ាក់សាំង​នៅតាម​ខេត្ត ឬ ជនបទ ។

.​កាលានុវត្តភាព​៖​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ ក្នុងការ​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​,​កិច្ចសហការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងការ​អនុវត្តតាម​វិធានការ​របស់ ក្រសួងសុខាភិបាល​និង វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​,​កិច្ចសហការ និង ការចូលរួម​ស្ម័គ្រចិត្ត​ក្នុង​ការចាក់​វ៉ាក់សាំង​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន និង ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គ្រប់គ្រាន់​នៅតាម​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់ៗ ។​

-​ការគំរាមកំហែង​៖ លទ្ធភាព​ក្នុង​ការរក​ទិញ និង ការផ្គត់ផ្គង់​វ៉ាក់សាំង​មិនបាន​តាម​បំណង​រំពឹងទុក​,​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការតម្រូវ​ផ្នែក​បច្ចេកទេស​របស់​វ៉ាក់សាំង​,​កង្វះ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រក្សាទុក និង​ដឹកជញ្ជូន​វ៉ាក់សាំង​គ្រប់​ប្រភេទ​ប្រកបដោយ​គុណភាព​,​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​វីរុស​បំប្លែង​ថ្មី​ដែល​អាចធ្វើ​ឲ្យ​វ៉ាក់សាំង​មិនសូវមាន​ប្រសិទ្ធភាព​, និង​ប្រជា​ពល រដ្ឋ​និង​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​មួយចំនួន​នៅ​មិនទាន់​ស្ម័គ្រចិត្ត​ទទួល​ការចាក់​វ៉ាក់សាំង ។

​បទពិសោធន៍ និង មេរៀន​នៃ​ការអនុវត្ត​ក្នុងដំណាក់កាល​ទី​១​កន្លងមក​នឹងត្រូវ​បាន​ប្រើប្រាស់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​កែលម្អ និង ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​២ បន្តទៀត ។ នៅក្នុង​បរិការណ៍​ថ្មី​ដែល​អ្នកផ្តល់​សេវា​ជួរមុខ​រួមមាន​ដូចជា​បុគ្គលិក​សុខាភិបាល​, មន្ត្រី​និង កងកម្លាំងប្រដាប់អាវុធ​ភាគច្រើន​បានទទួល ការចាក់​វ៉ាក់សាំង​ស្ទើរតែ​រួច​អស់ហើយ​និង​បន្ថែម​លើ​នេះ​“​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ២០២១” បាន​ផ្ទុះ​រីក​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ប្រទេស​ព្រមទាំង បាន​បង្ក​ផលប៉ះពាល់​ដល់​គ្រប់​វិស័យ​សំខាន់ៗ​នៃ​សង្គម​-​សេដ្ឋកិច្ចជាតិ​, រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុងការ​ពិនិត្យ​កែសម្រួល​អភិក្រម​នៃ​ការរៀបចំ​និង​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវ​-១៩ ពី​ការចាក់​វ៉ាក់សាំង​ទៅតាម​ប្រភេទ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ប្រភេទ​នៃ​ការងារ​និង​ស្ថានភាព​សុខភាព ទៅជា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​សំដៅ​បង្កើត​ភាពស៊ាំ​សហគមន៍​ឲ្យ​បាន​ឆាប់​នៅ​តំបន់​អាទិភាព​ខ្ពស់ រួមបញ្ចូល​នូវ​រាជធានី និង តំបន់​ទីប្រជុំជន​ធំៗ​ដែលមាន​ប្រជាពលរដ្ឋ ច្រើន​កុះករ​ធ្វើការ និង​រស់នៅ និង​ដែលមាន​សារៈសំខាន់​ខ្ពស់​ខាង​សង្គម​-​សេដ្ឋកិច្ច​ក្នុង​គោលដៅ​រួមចំណែក​គ្រប់គ្រង​ឲ្យ​បាន​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩,​បញ្ចៀស​នូវ​ការអនុវត្ត វិធាន​ការបិទ​ខ្ទប់​ក្នុង​ទ្រង់ទ្រាយ​ធំ​នាពេល​អនាគត និង ធានា​ជារួម​នូវ​និរន្តរភាព​នៃ​កិច្ច​ដំណើការ​ជីវភាព​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស ។​

​ជាមួយ​ហេតុផល​ខាងលើ​,​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ «​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​៧-១៩ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋ កិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២១» ដែលជា​ការអនុវត្ត​ដំណាក់កាល​ទី​២ បន្ត​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​-​ដំណាក់កាល​ទី ១ ។ ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ នេះ​នឹង​ផ្តោតលើ​៖ ទី​១)-​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​គ្រប់រូប​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់ ។ ទី​២)-​ការអនុវត្ត​យុទ្ធនា​ការចាក់ វ៉ាក់សាំង​ឲ្យ​បាន​ឆាប់រហ័ស​តាម​ថិរវេលា​កំណត់​និង​ក្រោម​ការសម្របសម្រួលនិង​ការធ្វើ​សម​កាល​កម្ម​ច្បាស់លាស់​រវាង​ផែនការ​សកម្មភាព​ចាក់​វ៉ាក់សាំង​និង​កាលវិភាគ​នៃ​ការរំពឹងទុក អំពី​ការមកដល់​របស់​វ៉ាក់សាំង និង កាលវិភាគ​នៃ​ការបញ្ជាទិញ​និង​ការ​ផ្គត់​ផ្គង​វ៉ាក់សាំង​ថ្មី​ស្របតាម​តម្រូវការ​ជាក់ស្តែង និង​ទី​៣)-​ការអនុវត្ត​នូវ​ការចាក់​វ៉ាក់សាំង​ក្នុង​លក្ខណៈ​ជា​យុទ្ធ នា​ការ​ជាតិ​តាមរយៈ​ការប្រើប្រាស់​កម្លាំង​សរុប​(​រួមបញ្ចូល​នូវ​មន្ត្រី​-​បុគ្គលិក​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​, អ្នកស្ម័គ្រចិត្ត និង ពេទ្យ​ឯកជន​) និង​មធ្យោបាយ​សរុប​របស់​ជាតិ​ឲ្យ​សម្រេច បាន​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅរួច​និង​ដោយ​ធានា​ឲ្យ​បាន​នូវ​របៀបរៀបរយ​និង​សណ្តាប់ធ្នាប់​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូដ​-១៩​ពិសេស​តាមរយៈ​គោលការណ៍​នាំយក​សេវា ទៅ​កៀក​បំផុត​ជូន​ប្រជាពលរដ្ឋ ៕​

Football news:

The oldest Euro stadium is in Glasgow. The gloomy area, the uncut grass around, the insides from the 90s-and the roar of the stands in 115 decibels
City believe it will be difficult to sign Kane this summer. Citizens are ready to wait a year
Mount and Chilwell are isolated for a week and will not play against the Czech Republic. They were in contact with Gilmore who was infected with the coronavirus
PSG is ready to pay Inter for Hakimi up to 75 million euros, including bonuses. The clubs are close to an agreement
Ramos has offers from PSG, Manchester United and City. Defender would prefer to move to a Ligue 1 club rather than the Premier League
Phil Foden: Southgate is a great coach, he chooses good tactics. Critics don't even know what they're talking about
It's about the Messi-Aguero tie: We'll see 60 goals every season. Lionel-god