logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

ឱ្យ​រាង​! ប្រពន្ធ​ល្អ​លម្អ​ប្ដី ប្រពន្ធ​អប្រិយ​ប្ដី​អស់​យស ព្រោះ​អាង​អំណាច​ប្ដី​

ចែករម្លែក

​មេ​ប៉ូលិស​ចិន ម្នាក់​ត្រូវ​អស់តំណែង​ទាំង​ខ្លួន​មិន​ដឹងអី បន្ទាប់​រង​ការស៊ើបអង្កេត​ពីបទ “​ល្មើស​វិន័យ​” ដោយសារតែ​ប្រពន្ធ​របស់ខ្លួន​ប្រើ​ហិង្សា​តាម​ដងផ្លូវ​។
​ ​
​លោក ថុង ស៊ា​វ​ហ័​រ (Tong Xiaohua) ត្រូវបាន​ដកចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ពោលគឺ ២ សប្ដាហ៍​ក្រោយពី​ស្ត្រី​ជា​ភរិយា​ឈ្មោះ លី យៀ​ក (Li Yue) ជេរ ប្រមាថ និង​ទះកំផ្លៀង​បុរស​ម្នាក់​ពេញទំហឹង​ក្នុង​ក្រុង​ឆុង​ឈី​ង (Chongqing) ប្រទេស​ចិន ដោយសារ​ខឹង​បុរស​នោះ​បើកឡាន​បាំង​ពីមុខ​ឡាន Porsche ពណ៌​ក្រហម​របស់លោក ស្រី ខណៈ​លោកស្រី​ព្យាយាម​បត់​ឡាន​ឡើងលើ​គំនូស​អ្នក​ថ្មើរជើង​បំពាន​ទាំង​ភ្លើង ស្តុ​ប​ក្រហម​។​
​ ​
ភ្លាមនោះ បុរស​នោះបាន​ទះកំផ្លៀង​នាង​មួយ​ដៃ​ពេញទំហឹង​វិញ​ធ្វើឱ្យ​មួក​របស់​នាង ប៉ើង​ខ្ទាត​ជ្រុះ​លើ​ថ្នល់​។ ក្រោយ​វីដេអូ​ឃ្លី​ប​នេះ​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង សង្គម​ចិន Weibo មហាជន​បាន​សម្ដែង​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​ស្ត្រី​ជើងកាង អាង​អំណាច​ប្ដី​រូបនេះ​។
​ ​
ជា​លទ្ធផល ប៉ូលិស​បាន​ផាកពិន័យ​នាង ៣០​ដុល្លារ​សម្រាប់​ការបត់​បំពាន​គំនូស ចរាចរណ៍ ហើយ​កាត់​ពិន្ទុ​ពី​ប័ណ្ណបើកបរ​របស់​នាង​។
​ ​
​ទោះជា​យ៉ាងណា ប៉ូលិស​ស៊ើបអង្កេត​មិនបាន​បញ្ជាក់ថា តើ​មេ​ប៉ូលិស ថុង ស៊ា​វ​ហ័​រ ល្មើស​វិន័យ​ចំណុច​ណា​ឱ្យ​ប្រាកដ​ឡើយ ហើយ​បដិសេធថា ការស៊ើបអង្កេត​របស់​ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​វីដេអូ​នេះឡើយ​។​
​ ​
កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លង​តៅ នាង លី យៀ​ក បានចេញ​មុខ សុំទោស​ជា សាធារណៈ និង​សម្ដែង “​ការសោកស្ដាយ​បំផុត​” ចំពោះ​រឿង​ដែល​បាន​កើតឡើង​៕ ប្រែ​សម្រួលៈ ខុម

All rights and copyright belongs to author:
Themes
ICO