Cambodia

បាឡែនត្របាក់ហាយឡែនឌ័រខ្ទេចមុខទាំងសងខាងដោយសារម្ចាស់មានជាតិស្រវឹង

ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង: រថយន្ត២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះបាញ់កណ្តាលថ្ងៃត្រង់ខ្ទេចមុខទាំងសងខាងដោយសារម្ចាស់រថយន្តបាឡែនមានជាតិស្រវឹងនៅក្នុងខ្លួនតែសំណាងល្អគ្មានអ្នករងរបួសធ្ងន់។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅត្រង់ខាងមុខផែស្ងួតសូងួន ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និង រថយន្ត ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត។

រថយន្ត ទី១ ម៉ាក Camery បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2U-5806
បើកបរដោយឈ្មោះ អុឹម សុីវ៉ូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ថៃ ពុតឌី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសស្រាល) បើកបរក្នុងទិសដៅពីលិច​ទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះ និង រថយន្តមួយគ្រឿងទៀត ម៉ាក Hilander ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2W-3807 បើកបរ​ដោយឈ្មោះ រស់ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច បណ្ដាលអោយរថយន្ត​ខូចធ្ងន់ (អ្នកបើកបរគ្មានរងរបួស)។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ន អ្នករងរបួសបានសម្រាកព្យាបាលនៅមន្ទីរពេទ្យសោភ័ណ្ឌអូវ៉ាង។ ហើយមូលហេតុគឺបណ្តាលមកពីអ្នកបើកបររថយន្តCamery​ប្រើប្រាស់ល្បឿនលឿន ក្នុងស្ថានភាពស្រវឹង។

រីឯវត្ហុតាងទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕/b

Football news:

Tiago broke the Premier League record with 75 assists per half - time-more than any Chelsea player in the entire match
Kroos on captains: Ramos is the best possible option
This is the first time Jorginho has not scored a penalty for Chelsea. Allison hit the first 11-yard shot for Liverpool
Mane scored twice for Chelsea at Stamford bridge. Only Coutinho and McManaman were able to do this
Tiago made his debut for Liverpool, replacing Henderson in the match against Chelsea
The referee after VAR removed Christensen for a foul on the main. This is the first red Chelsea in the Premier League since 2018
Barca defender of Modibo Interesting Everton, and Wolverhampton, Leicester and Benfica