Cambodia

ផែនការនីមួយៗនៃជីវិត អាចជោគជ័យលុះណាអនុវត្តតាមរបៀបខាងក្រោម

ធ្លាប់មានអារម្មណ៍ថា នឹង​ត្រូវព្យាយាកាត់បន្ថយភាពតានតឹងឱ្យបាន? ចង់ហាត់ប្រាណនិងផ្លាស់ប្តូររបបអាហារឱ្យជោគជ័យ?

ចង់បង្កើតការផ្លាស់ប្តូរសំខាន់ៗបន្ថែមទៀតនៅក្នុងជីវិត?

មានផែនការ​តែមិនធ្វើបានច្រើនរឿងណាស់ ជាបញ្ហា​ដែលគ្រប់គ្នា​កំពុង​តប់ប្រមល់។ ការផ្លាស់ប្តូរអាជីពឬចូលក្នុងទំនាក់ទំនងសង្គម ពេលខ្លះក៏មានផែនការល្អ​តែ​មនុស្សជាច្រើនមានតែគម្រោង​ធ្វើមិនដែលបាន មិនយូរប៉ុន្មាន​វិលទៅរកសភាពដើមវិញ។

ខាងក្រោមជាវិធីជួយដល់របៀបបង្កើតផែនការជីវិតនិងសម្រេចបានជាដំណាក់កាលៗ៖

១ រកមើលអ្វីទៅដែលធ្វើឱ្យការ​តាំងចិត្ត​មិនដំណើរការ
នៅពេលដឹងថា ចង់ផ្លាស់ប្តូរអ្វីនិងនៅក្នុងវិស័យណាខ្លះនៃជីវិតដាក់វា ទៅក្នុងនៅក្នុងតារាងហើយកំណត់ថា មួយណាបន្ទាន់មួយណា​អាចបន្តពេលក្រោយ។ សួរខ្លួនឯង កត់ទុកនូវ​អ្វីដែលធ្វើឱ្យបរាជ័យផែនការពីមុនៗ។ ត្រូ​វកំណត់គុណតម្លៃរបស់ការផ្លាស់ប្តូរនោះថា​បើផ្លាស់បាន នឹងមានអ្វី​កើតឡើង។​ ​បើយើងចង់ធ្វើអ្វីមួយព្រោះតែគេ​ប្រាប់ឬរំជើបរំជួលតាមគេឯងមួយពេល យើងនឹងមិនតស៊ូទេ លុះណាយើង​​ប្រាកដថា សកម្មភាពដែលយើង​ចង់ប្តូរនោះ​អាច​​បំពេញតាមគុណតម្លៃជីវិត​និងភាព​ផ្ទាល់ខ្លួន​របស់យើង។

២ ក្រឡេកមើលទៅអនាគត
គិតអំពីរបៀបដែលប្រាំឆ្នាំរហូតដល់ ១០ ឆ្នាំយើងចង់ឃើញខ្លួនឯងទៅដល់។  សម្រេចចិត្តថាត្រូវដាក់ពេលវេលាជាអទិភាព​លើអ្វី។ ឧទាហរណ៍ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងវិស័យថ្មីឥឡូវនេះប្រហែលជាដល់ពេលដែលត្រូវភ្ជាប់ទំនាក់ទំនងបណ្តាញឧស្សាហកម្មនោះ ហើយស្វែងរកបទពិសោធន៍ ជជែក​សួរយោបល់ ឬរៀន​ជំនាញ​ដែលត្រូវការ​ក្នុងផ្នែកនោះ។ ចាត់វិធានការតូចៗដើម្បីបង្កើតការផ្លាស់ប្តូរធំនាពេលអនាគតព្រោះ​បើវិធានការណ៍មិនបំបែកមកជាតូចៗទេ​យើង​ធ្វើវាមិនបានឡើយ។ លើកទឹកចិត្តខ្លួនឯង ដោយ​ការ​ដើរទៅមុខបានបន្តិច​ក៏ស្ងើចខ្លួនឯងកុំរង់ចាំទាល់តែដល់គោលដៅ។ )

៣ វាយផ្តួលរាល់ការបិទផ្លូវដែលកើតចេញពីកម្ចិលនិងអស់សង្ឃឹម
នៅពេលមនុស្សយើង​មាន​គម្រោងឆ្ពោះទៅមុខ តែងមាន​សន្ទុះចិត្ត​ពីដំបូង​ហើយ បោះបង់​ចោលពេលលំបាកៗ។ សូមពិនិត្យមើលក្នុងបញ្ជីនូវអ្វីដែលធ្លាប់រារាំង ហើយកម្ចាត់វាដោយដៃខ្លួន។​ឧទាហរណ៍​ចូលចិត្តញាំស្រា ឬដើរលេងអត់ប្រយោជន៍​ ចូលចិត្ត​នភ្បែរៗមនុស្ស​អវិជ្ជមាន ឬ​គេងមិនចង់ក្រោក។ល។ បន្ទាប់មកធ្វើការកាត់ចោល​ម្តងមួយចំនួនៗ។ ការប្តេជ្ញាចិត្ត ត្រូវការ​ទំនាក់ទំនងនិងទិដ្ឋភាពថ្មីដែលវិជ្ជមាន​ជាងមុនមកជួយ​គាំទ្រ។

៤ រៀបចំរចនាសម្ព័ន្ធគាំទ្រ
បង្កើតប្រព័ន្ធនៅក្នុងជីវិត ជារឿងវែងឆ្ងាយ​តែត្រូវការ​ភាព​ស្មោះត្រង់។ ចូលរួមកន្លែងហាត់ប្រាណរកមិត្តភ័ក្ដិថ្មី ជជែក​ហើយធ្វើជាផ្នែកនៃការ​វិភាគរកចំណេះដឹងថ្មីក្នុងអ្វី​ដែលយើងមិនធ្លាប់បានឆ្លងកាត់។ ការ​រៀបចំរចនាសម្ព័ន្ធនៅក្នុងជីវិត ដេលត្រឹមត្រូវ ជួយឱ្យធ្វើតាមផែនការបាន​ហើយមានវិន័យ​ព្រោះ​យើងបានរៀនសូត្រច្រើន​និងចេះ​បត់បែន។ យើង​អាច​សុំជំនួយពីអ្នកដទៃដើម្បីបំបាត់ស្ត្រេស  បន្ត​ការផ្លាស់ប្តូរដែលខ្លួនចង់ធ្វើតាមរយៈការចែករំលែកការគិតពិត និងស្វែងរកមនុស្ស​ឱ្យបានត្រឹមត្រូវ។

ចម្រើនតារា

ចុចអាន វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង

ចុចអាន ៥ យ៉ាងនេះដាច់ខាតកុំចែករំលែកលើបណ្តាញសង្គម facebook

Football news:

Barcelona announced Suarez's move to Atletico
Barcelona will receive 2 million euros for the transfer of Suarez in the seasons when Atletico reaches the 1/4 finals of the Champions League
Chelsea's newcomers came off in the League Cup: Havertz scored a hat-trick (the first of his career), Chilwell an assist, Silva played an hour
Manchester United will lose 139.39 million pounds if the Premier League season is held without spectators - the most in the League
Ruediger - Barcelona's priority transfer target
Arsenal have won 6 matches in a row
Inter midfielder vesino is In talks with Napoli. He was offered to Zenit