ចែករម្លែក


​ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃៈ លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាលស្រុក​អូរជ្រៅ បានអោយដឹង នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា​នេះ​ថាៈ បុរស​ជនជាតិ​ថៃ ពីរ​នាក់ បាន​ស្លាប់ នៅក្នុង​ឧបទ្ទវហេតុ ផ្ទុះ​មីនតោន នៅវេលា​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅពេល​បុរស​ជនជាតិ​ថៃ ពីរ​នាក់​នោះ បាន​ជិះ​ត្រាក់ទ័រ មក​ច្រូតស្មៅ នៅ​ភូមិសាស្ត្រ​បង្គោល​សីមា​លេខ​៤៣ ត្រង់ចំណុច TA ៥៤៧.២៧៤ ” ដី​ខ្មែរ​ស្រែ​ថៃ ” នា​ភូមិ​-​ឃុំ​ណូន​ម៉ាក់​មុន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់មុខ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ត្រាក់ទ័រ​ថៃ ១​គ្រឿង​នោះ ជិះ​គ្នា​២​នាក់ បាន​រង​ការ​ខូច​ទាំងស្រុង​៕/R

​រូបថត ៖ ផ្ទះ​មីនតោន​ខូច​ត្រាក់ទ័រ​១​គ្រឿង​ស្លាប់​ជនជាតិ​ថៃ​២​នាក់​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣ ” ដី​ខ្មែរ​ស្រែ​ថៃ ” (​រូប​៖ ប​.​ជ័យ )​
​រូបថត ៖ ផ្ទះ​មីនតោន​ខូច​ត្រាក់ទ័រ​១​គ្រឿង​ស្លាប់​ជនជាតិ​ថៃ​២​នាក់​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣ ” ដី​ខ្មែរ​ស្រែ​ថៃ ” (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម