Cambodia

បង្ក្រាប​គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ១៣៦គីឡូក្រាមដឹក​ចូល​មក​លក់​ខេត្ត​សៀមរាប

សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាប រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត។

ការចុះប្រិបត្តិការនេះធ្វើឡើងនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទីទៀបភ្លឺក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនិង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ០១កេស ស្មើនិង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនិង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនិង ៣៤គីឡូក្រាម ។

ចំពោះវត្ថុតាងសមត្ថកិច្ចសហការជាមួយ មន្ត្រី នៃមន្ទីរផលិតកម្ម និងបសុព្យាបាលសត្វខេត្ត ធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់អោយទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ កុសល

Football news:

Call of nature, what can you do? Dyer explained why he ran to the dressing room during the match with Chelsea
Mourinho and Lampard shook hands before the penalty shootout. In the first half, they had a fight
Dest arrived in Spain to complete a transfer to Barca
Lionel Messi: I Am responsible for my mistakes. I wanted Barcelona to become stronger
Mourinho went to the dressing room in the 77th minute of the game with Chelsea to bring back Dyer, who was not replaced
Manchester City have announced the transfer of Ruben Dias from Benfica. Defender signed a 6-year contract
Zidane on Vinicius and Rodrigo's playing time: They're still boys. This is Real Madrid, these are the realities of football