Cambodia

បណ្តុះបណ្តាល សិក្ខាកាម ២៥​រូប អំពី​ការអភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ​

ចែករម្លែក

ដោយៈ អង្គរតូច / សៀមរាបៈ នៅ​មជ្ឈមណ្ឌល បណ្តុះបណ្តាល​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី «​ការអភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ​» ក្រោម​វត្តមាន​លោកស្រី Barbara J.Anello-Armani ជា​សាស្ត្រាចារ្យ​បង្រៀន ភាសា​អង់គ្លេស លើ​វិស័យ​ការងារ​អភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​ឱ្យដឹង នៅថ្ងៃនេះ​។

​ប្រព​ភ​ដដែល បា​នប​ញ​ញ​ជាក់​ថាៈ វគ្គ​បណ្តុះបណ្តាល​នេះ ចាប់ពី​ថ្ងៃទី​២២ ខែតុលា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដល់​សិក្ខាកាម មកពី​មជ្ឈមណ្ឌល ខេ​មរ​សិក្សា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សរុប​ចំនួន ២៥ រូប ដែលជា​គ្រូបង្រៀន កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​អ្នក​អប់រំ​បម្រើ​ការងារ នៅតាម​សារមន្ទីរ ក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។​

​លោកស្រី Barbara J.Anello-Armani បានបញ្ជាក់​ថាៈ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ មជ្ឈមណ្ឌល​ខេ​មរ​សិក្សា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ដល់​លោកគ្រូ អ្នកគ្រូ​ដែលជា​ទិសដៅ​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​បន្ត ដល់​សិស្សានុសិស្ស ឱ្យបាន​ស្គាល់ ស្រឡាញ់ និង​ចូលរួម​ថែរក្សា បេតិកភណ្ឌ​ទាំងអស់គ្នា​។

មិនតែប៉ុណ្ណោះ ក៏​ដើម្បី​បង្កើន​សមត្ថភាព ផ្នែក​ភាសា​អង់គ្លេស ដល់​មន្ត្រី បុគ្គលិក អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឱ្យមាន​សមត្ថភាព ទំនាក់ទំនង​ការងារ ជាមួយ​បុគ្គលិក​, ឬ​អ្នកជំនាញ​អន្តរជាតិ ក្នុង​បេសកកម្ម​ការងារ​អភិរក្ស អភិវឌ្ឍន៍​ប្រាសាទ​។​

​កញ្ញា ម៉ៅ សេង​យាន គ្រូ​បង្គោល នៃ​វគ្គ​បណ្តុះបណ្តាល​នេះ បានឱ្យដឹងថាៈ រយៈពេល ២ ខែ​កន្លះ នៃ​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​បង្រៀន​សិក្ខាកាម អំពី​តួនាទី និង​ភារកិច្ច​របស់ អាជ្ញាធរ​ជាតិ​អប្សរា ទាក់ទង​នឹង​កិច្ចការ​អភិរក្ស និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​អង្គរ​។​

​ក្រោយ​បញ្ចប់ វគ្គ​បណ្តុះបណ្តាល កញ្ញា សេង​យ៉ាន សង្ឃឹមថា សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​ចំណេះដឹង​ថ្មី​ច្រើន ពី​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ ដើម្បី​យកទៅអនុវត្ត​ការងារ ក៏ដូចជា បង្រៀន​ដល់​អ្នកផ្សេងៗ​ទៀត បានល្អ​ប្រសើរ ក្នុងការ​បណ្តុះ​គំនិត ឱ្យ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​ជាតិ កាន់តែខ្លាំង​ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Lopetegui about 0:4 with Chelsea: They deserved to win, but the gap in the score was excessive
Premier League clubs will no longer be able to sign players under 18 due to Brexit
Pirlo about 3:0 with Dynamo Kiev: I'm happy. Juve must always play to win
Giroud on possible departure from Chelsea: Let me enjoy the win, I scored 4 goals. Then let's see
CSKA's last home game in the Europa League. Finally win?
Casillas-Ronaldo: just 750 goals? You can do better 😏
PSG President on 3:1 with Manchester United: We are fighting for the Champions League and always show ourselves in important moments