Cambodia

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យោធា​មី​យ៉ាន់​ម៉ា​និយាយថា កងទ័ព​ក្រុម​ជនជាតិភាគតិច​សម្លាប់​កម្មករ​២៥​នាក់​

​ប្រែ​សម្រួលៈ​វាសនា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគ​តិច​មួយ​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​នៅ​ភាគ​ខាងកើត​ប្រ​​ទេស​បន្ទាប់ពី​មានការ​ចាប់ពង្រត់​មនុស្ស​៤៧​នាក់​កាលពី​ខែ​មុន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំ​ការបញ្ជាក់​ពី​ក្រុម​ឧទ្ទាម​ជនជាតិ​ដែល​ហៅ​ខ្លួនឯង​ថា “​អង្គការ​ការពារ​ជាតិ​កា​រ៉េ​ន​(KNDO)”​បាន​ទេ​ជុំវិញ​ការចោទប្រកាន់​នេះ​រីឯ​អ្នកនាំពាក្យ​យោធា​ក៏​មិន​​ឆ្លើយ​នឹង​ការសុំ​ធ្វើ​ការបញ្ជាក់​ដែរ​។​

​ជម្លោះ​នៅ​តំបន់​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​កំរើក​ឡើង​នៅ​ជា​ច្រើន​កន្លែង​ចាប់តាំងពី​ក្រុម​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ចាប់តាំងពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ខែកុម្ភៈ​មក​។​

​កាសែត​The Global New Light of Myanmar និង​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា Myawaddy Television​បានបង្ហាញ​រូបភាព​អ្វីមួយ​ដែល​ទំនង​ជា​សាកសព​មនុស្ស​២៥​នាក់​នៅក្នុង​​ព្រៃ​មួយ​។​សារព័ត៌មាន​ទាំងពីរ​បាន​និយាយថា ជនរងគ្រោះ​បាន​កំពុង​ធ្វើការ​នៅ​លើ​ស្ពាន​មួយ​ជិត​ព្រំដែន​ថៃ ហើយ​ត្រូវបាន​ចាប់​នាំយកទៅ​កាលពី​ថ្ងៃ​៣១​ឧសភា រួម​មាន​ក្មេង​១០​នាក់​និង​ស្ត្រី​៦​នាក់​។​

​កាសែត​ខាងលើ​បាន​និយាយថា សរុប​សាកសព​១១​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​១១​មិថុនា និង​១៨​នាក់​ទៀត​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​១២​មិថុនា​។​

​ការប្រយុទ្ធ​គ្នា​កាន់តែ​កើនឡើង​នៅ​មី​យ៉ាន់​ម៉ា​ខាងកើត​ចាប់តាំងពី​រដ្ឋប្រហារ និង​ការប៉ះទង្គិច​គ្នា​នាំ​អោយ​មនុស្ស​រាប់ពាន់​នាក់​ភៀសខ្លួន​ចោល​ផ្ទះសម្បែង​របស់គេ​។ KNDO​ស្ថិត​ចំណោម​ក្រុម​ប្រដាប់អាវុធ​​ជនជាតិភាគតិច​ជាច្រើន​នៅ​មី​យ៉ាន់​ម៉ា ដែល​ប្រឆាំង​នឹង​ការដណ្តើម​អំណាច​របស់​ក្រុម​យោធា​។​

​កងកម្លាំង​របស់រប​ប​យោធា​បាន​សម្លាប់​មនុស្ស​ជាង​៨៦០​នាក់​ចាប់តាំងពី​រដ្ឋប្រហារ ភាគច្រើន​បំផុត​ជា​បាតុករ​ប្រឆាំង​នឹង​របប​យោធា​តែ​អាជ្ញាធរ​យោធា​បានដាក់​ចំនួន​ទាប​ជាង​នេះ​៕

​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​រត់​ទៅ​ហាត់​ក្បួន​យោធា​នៅ​ជំរំ​របស់​កងទ័ព​ជាតិ​ការ៉េ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism
Chelsea will offer Inter 120-130 million euros for Lukaku. The striker will be given a contract for 12 million euros a year
Umtiti has fully recovered from his knee problems. The Barca defender is ready to play at the top level
Ex-England goalkeeper Hart moved to Celtic from Tottenham