Cambodia

​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​ប្រគល់​ផ្ទះ​១​ខ្នង​ជូន​និវត្តជន​ក្នុងស្រុក​ឆែប​

ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​(​ស​.​អ​.​ក​)​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​កក្ត​ដា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​ស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​លើក​ផ្ទះ​១​ខ្នង​។​

ផ្ទះ​នេះ​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៦៥០.០០០​រៀល​ប្រគល់ជូន​ឈ្មោះ​ហ៊ឹម​ឈឿន​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ជា​និវត្តជន​រស់នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​។​ដែល​លោក​តែងតែ​គិតគូរ​ជានិច្ច​នូវ​សុខទុក្ខ​របស់​អតីតយុទ្ធជន​។​ការអភិវឌ្ឍន៍​និង​សុខសន្តិភាព​ដែល​ទទួលបាន​ដូច​សព្វថ្ងៃ​គឺជា​ចំណែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​បាន​ពី​ការលះបង់​របស់​បងប្អូន​វីរ​អតីតយុទ្ធជន​យើង​បានឡើយ​៕S/​

Football news:

Lovren will make his debut for Zenit in the match against Loko, Lunev will not play due to injury
Real buy players if we sell Bale (ESPN)
Novikov on the composition of Dynamo: the Management is ready to go to strengthen
Pedro will miss a month after shoulder surgery
Agent gencha: He passed the medical examination. I think he will sign a contract with CSKA on Tuesday
Lewandowski on Chelsea: They are playing very well, but we are Bayern
Juventus wanted to sign defender Akieme, but Barcelona refused