ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសមសាន្តស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានរៀបចំពិធីប្រគល់ប័ណ្ណសមធម៌(ជុំទី៤) ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៨៥ គ្រួសារដែលរស់នៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

ចូលរួមក្នុងពីធីប្រគល់ប័ណ្ណសមធម៌នេះដែររួមមានលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក្រុមប្រឹក្សាសង្កាត់មេភូមិនិងប្រជាពលរដ្ឋជិត១០០នាក់។

លោក ងួន រតន: អភិបាលខេត្តបាត់ដំបងប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះថាប័ណ្ណសមធម៌នេះមានសារសំខាន់ណាស់ក្នុងការសម្រួលជីវភាពដល់បងប្អូន មាមីងមួយចំនួនក្នុងការព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនិងជូុយសម្រួលការងារសេវាសាធារណ:មួយចំនួន។ដូច្នេះសូមបងប្អូនត្រូវថែរក្សាប័ណ្ណសមធម៌នេះឲ្យបានគង់វង្សយូរអង្វែងកុំឲ្យខូចខាតឬបាត់បង់ឲ្យសោះ៕/B