ចែករម្លែក

ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ដោយ:រ៉ាម៉ន/ភ្នំពេញ:រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារ ទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់នេះ បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយស្ថានភាពទឹកជំនន់ បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោរាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុង ជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០យប់ ថ្ងៃទី២៣ខែតុលាតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ជាមួយគ្នានេះ ប្រសិនបើប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរផ្លូវជាតិលេខ២ សូមធ្វើការវាងផ្លូវនេះដើម្បីកុំឲ្យខាតពេលវេលា។

ចំណែកលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា ការបិទចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ២នេះ គឺចាប់ពីចំណុចរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកត្រង់ចំណុចពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ក្រុងតាខ្មៅខេត្តកណ្តាល គឺនៅតែអនុញ្ញាតឲ្យធ្វើចរាចរណ៍បានធម្មតា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម