Cambodia

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចាត់​ទុក ​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ-​១៩​ជា​សមរភូមិ​រួម​

​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងមូល ​ត្រូវតែ​ពួតដៃគ្នា​ប្រែក្លាយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ ជា​សមរភូមិ​រួម​ ព្រោះ​កិច្ច​ការ​នេះ ​ទាមទារ​នូវ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ។
សម្តេច​យល់ថា ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ក៏ដូចជា​ការ​ស្តារ​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ ​គឺ​មិន​អាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បាន​ឡើយ។​


​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ទៅកាន់​«​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​» ក្រោម​ប្រធានបទ​៖«​ការកសាង និង បង្កើត​ជាតិ​យើង​នៅ​ក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ​ការ​ពឹង​ពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក​និង​គុណ​តម្លៃ​សកល​»​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សកល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​នា​ពេល​កន្លងមក​កា​រ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ សម្រាប់​ប្រទេស​ទាំងអស់​ភាគច្រើន ​គឺ​ផ្តោត​ទៅ​លើ​ការអនុវត្ត​នៅ​ផ្ទៃ ក្នុង​ប្រទេស​រៀងៗ​ខ្លួន។ យ៉ាងណាមិញ​ នៅ​ក្នុង​បរិ​ការណ៍​នៃ​សកលភាវូបនីយកម្ម​និ​សមាហរណកម្ម​តំបន់​ខ្ញុំ​យល់ថា​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ក៏ដូចជា​ការ​ស្តារ​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ​ គឺ​មិន​អាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បាន​ឡើយ។ កិច្ចការ​នេះ​ទាមទារ​នូវ​ការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជា​អន្តរជាតិ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ី ជម្រៅ​និង​ទូលំទូលាយ។ បានន័យ​ថា ​សកលលោក​ទាំងមូល​ត្ រូវតែ​ពួតដៃគ្នា​ប្រែក្លាយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ទៅជា​សមរភូមិ​រួម​» ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖​ការ​រាតត្បាត​នៃ​ជំងឺ​កូវ​-១៩​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូចជា​បញ្ហា​សុវត្ថិភាព​សុខភាព​សាធារណៈ​ការ​បង្អាក់​ការ​ប្រមូលផ្តុំ​និង​កិច្ច​ដំណើរការ​នៃ​ច្រវាក់​ផ្គត់ផ្គង់​សកល​ជាដើម​ ដែល​ប្រការ​ទាំង​អស់​នេះ​ កំពុងតែ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ ជីវិត​សង្គម​និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក​។​ ក្នុង​បរិការណ៍​នេះ​ ការ​ឆ្លើយតប​រួម​និង​សាមគ្គី​ភាពជា​សកល​សំដៅ​គាំទ្រ​ពហុភាគី​និយម​រឹត​តែ​ មាន​ភាព​ចាំបាច់​ស្រួចស្រាល់​ឡើង​ថែមទៀត។ ក្នុង​ស្មារតី​នេះ​ទន្ទឹម​នឹង​ការ​រង់ចាំ​ភាព​ជោគជ័យ​ដំបូង​បំផុត​នៃ​ការផលិត​វ៉ាក់សាំង​កម្ពុ​ជា​ សូម​អំពាវនាវ​ឲ្យ​ចាត់ទុក​វ៉ាក់សាំង​នេះ​ជា​ទំ​និញ​រួម​សម្រាប់​សកលលោក (global common goods) ដែល​ប្រជាជន​គ្រប់រូប​នៅ​គ្រប់ទិសទី​អាច​ទទួលបាន៕​
អត្ថបទ​៖ ​ណា​រី

Football news:

Godin will terminate his contract with Inter and move to Cagliari (Fabrizio Romano)
Wolverhampton made red and green uniforms to make the 12 Portuguese players at the club feel good. New level of care 🔴 🟢
Jose Mourinho: I have too many players at Tottenham. I don't like it
FIFA allowed players to change the national team if they played one official match other than the world Cup
Tiago is still in Liverpool: he came for a new challenge, and Klopp won't even have to sell anyone
Tiago on moving to Liverpool: I Want to win as many trophies as possible. I will give my heart to the field
Ex-agent of Levandovsky sued the player's company and demands about 9 million euros