Cambodia

ប្រមុខរដ្ឋាភិបាលកម្ពុជាស្នើវ៉ាក់សាំងកូវីដ១៩ ពីរុស្សី

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានស្នើសុំជំនួយវ៉ាក់សាំងជំងឺកូវីដ-១៩ពីប្រទេសរុស្ស៊ី ក្រោយពេលប្រទេសអតីតកុម្មុនីស្តមួយនេះរកឃើញវ៉ាក់សាំងប្រឆាំងជំងឺឆ្លងសាហាវមួយនេះ។

ការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) នៅថ្ងៃទី២៤កញ្ញា។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថាក្នុងជំនួបពិភាក្សាការងារជាមួយលោក អាណាថូលី បូរូវីក ភាគីទាំងពីរបានជជែកគ្នាពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល៦៤ឆ្នាំ ព្រមទាំងជំនួយផ្សេងៗ របស់រុស្ស៊ី ដែលបានជួយមកដល់កម្ពុជា។ លើសពីនេះ លោក ហ៊ុន សែន ក៏បានសម្តែងការសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងរកឃើញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅលើពិភពលោក។

លោក ហ៊ុន សែន ចាត់ទុកការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩នេះ អាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គម និងការទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានស្នើសុំរុស្ស៊ី នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ ដើម្បីទាប់ស្កាត់ការឆ្លងរីករាយដាលជំងឺកូវីដ១៩ នៅប្រទេសក្រីក្រមួយនេះផងដែរ។

កាលពីថ្ងៃទី១១សីហា លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រទេសខ្លួនបានរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេលើពិភពលោក។ វ៉ាក់សាំងដែលមានឈ្មោះ Sputnik V បានដាក់ធ្វើតេស្តលើមនុស្ស ៤ម៉ឺននាក់ ដោយគិតចាប់ពីខែកញ្ញានេះតទៅ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៤ ខែកញ្ញា មានរយៈពេល១១ថ្ងៃហើយ ដែលរកមិនឃើញមានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា។

គិតត្រឹមត្រឹមថ្ងៃដដែលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ ក្នុងនោះស្រី ៥៤នាក់ និងបុរស ២២១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ អ្នកជំងឺព្យាបាលជាសះស្បើយសរុប មានចំនួន២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនម្នាក់តែប៉ុណ្ណោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi