Cambodia

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃមានភ្ញៀវមកកម្សាន្តនៅខេត្ត បាត់ដំបងជាង១៣ម៉ឺននាក់

ចែករម្លែក


ដោយ÷គ្រញូង/បាត់ដំបង÷បើតាមថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់រស្មីកម្ពុជាថាយ៉ាង ហោចណាស់មានភ្ញៀវជាតិនិងអន្តរជាតិមកដើរ លេង កម្សាន្តខេត្តបាត់ដំបសរុប១៣៤.៤៤០នាក់ដែលជាចំនួនច្រើនជាងគេទូទាំងប្រទេស នាឱកាសបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី១៦ ដល់១៨ខែកញ្ញាឆ្នាំ២០២០)។

លោកនួន ថាអនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា មុននិងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ មន្ទីរជំនាញបានធ្វើសកម្មភាពមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកធ្វើបុណ្យភ្ជុំបិណ្ឌនិងដើរលេងកម្សាន្តនៅក្នុងខេត្តដោយ÷
១.សកម្មភាពអនុវត្តការងាររបស់មន្ទីរទេសចរណ៍ខេត្តបានចាត់មន្រ្តីជំនាញចុះទៅពិនិត្យស្ថានភាពចរន្តភ្ញៀវទេសចរណ៍និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងបានណែនាំឱ្យអាជីវករលក់ដូរ ធ្វើការរៀបចំ សម្អាតអនាម័យ បរិស្ថាន និងចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការីករាលដាលជំងឺកូវីដ១៩។មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយមន្ទីរសុខាភិបាលចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់រមណីយដ្ឋានព្រមទាំងភ្ញៀវទេសចរឱ្យ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ព្រម ទាំងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកង កម្លាំង ទាំង៣ប្រភេទដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀទេសចរ។


២.ស្ថិតិភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែររយៈពេល៣ថ្ងៃនេះភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតារមណីយដ្ឋាន-គោលដៅទេសចរណ៍និងវត្តអារាមសំខាន់ៗនានាក្នុងខេត្តបាត់ដំបងសរុបមានចំនួន ១៣៤,៤៤០នាក់កើនឡើង៣.៩១% បើធៀបជា មួយនឹងឆ្នាំ២០១៩មានចំនួន១២៩,៣៨០នាក់ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១៣៤,២៨០ នាក់កើនឡើង៣.៨៩%បើប្រៀនធៀបជាមួយនឹងឆ្នាំ ២០១៩ មានចំនួនតែ ១២៩,២៤៧នាក់និងភ្ញៀវអន្តរជាតិ (ផ្ទៃក្នុង) ចំនួន ១៦០នាក់កើនឡើង ២០.៣០% បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៩មានចំនួន១៣៣ នាក់។
៣.ជាលទ្ធផល ក្នុងកំឡុងពេលឈប់សម្រាកចំនួន៣ ថ្ងៃនេះមានភ្ញៀវទេសចរបានមកទស្សនា កម្សាន្តសប្បាយ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង យ៉ាងច្រើនកុះករដោយ÷
-ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត ភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។
-មិនមានការតម្លើងថ្លៃសេវាកម្មនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម រមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើយ។
– មិនមានភាពមិនប្រក្រតីណាមួយកើតឡើងនៅកំឡុងពេលឈប់ សម្រាកចំនួន៣ ថ្ងៃនេះឡើយ។
៤.បញ្ហាប្រឈម:មន្ទីរទេសចរណ៍សង្កេតឃើញថាប្រជាពលរដ្ឋនិងភ្ញៀវទេសចរពុំសូវមានការពាក់ម៉ាស់ ដោយសារ÷5
-ភ្ញៀវទេសចរមួយចំនូនតូចមិនសូវសប្បាយចិត្តនៅពេលម្ចាស់អាជីវកម្មស្នើសុំវ៉ាស់កម្ដៅ និងបាញ់អាល់កុល ។
-មានភ្លៀងធ្លាក់នៅតាមរមណីយដ្ឋាននិងគោលដៅមួយចំនួន។
-ចរាចរណ៍មានការកកស្ទះ នៅតាមផ្លូវទៅរមណីយដ្ឋានមួយចំនួន។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថាខេត្តបាត់ដំបងទទួលបានភ្ញៀវជាតិនិងអន្តរជាតិ លេខ១ជាង១៣៤.៤៤០នាក់។ លេខ ២ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១២នាក់ និងលេខ៣បានទៅលើខេត្តកំពតមានភ្ញៀវជា៦ម៉ឺននាក់៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

The 25% black and Asian rate for new club employees is set out in the FA diversity Code
Muller is playing his 545th game for Bayern. More than only two players since 1965
Manuel Pellegrini: Real Madrid scored 96 points and 102 goals in my time, although Ronaldo missed 3 months
Juventus and Barcelona won their first group matches. Who will win in Turin?
Andrea Pirlo: we need to wait for the Ronaldo test. I think we will find out today if he will play
Danilo about the match with Barcelona: Juventus on the right track
Ozil provided 1,400 school children with free Lunches by supporting Rashford