ដោយៈមុនីរ័ត្ន/ភ្នំពេញៈកម្លាំងនគរបាលជំនាញការងារព្រហ្មទណ្ឌជាសិក្ខាកាមសរុប១៣៤នាក់មកពីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញទទួលបាននូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការងារព្រហ្មទណ្ឌដើម្បីបង្កើនឱ្យមានជំនាញច្បាស់លាស់ប្រកបដោយគុណភាពបំពេញភារកិច្ចស្រាវជ្រាវស៊ើបអង្កេតបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទាំងបទឧក្រិដ្ឋនិងមជ្ឈិមឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងកិច្ចការងារការពារថែរក្សាសន្តិសុខ នាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យបានគត់ហ្មត់។
រូបថតៈប៉ូលិសព្រហ្មទណ្ឌ១៣៤នាក់ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីស្រាវជ្រាវស៊ើបអង្កេតទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
នគរបាលជាសិក្ខាកាម១៣៤នាក់បន្ទាប់ពីសិក្សារៀនសូត្រទ្រឹស្តីរួចហើយនៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាក៏បានរៀនសូត្រអនុវត្តជាក់ស្តែងរបៀបពិនិត្យស្រាវជ្រាវស៊ើបអង្កេតកន្លែងកើតហេតុនិងនីតិវិធីមួយចំនួនទៀតក្នុងកិច្ចការងារជំនាញព្រហ្មទណ្ឌដើម្បីជំនួយដល់ការងារអនុវត្តវិធានការបង្ក្រាបបទល្មើសឈានទៅដល់ចាប់ឃាត់ខ្លួនជនសង្ស័យឱ្យទទួលបានជោគជ័យ។
អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារជំនាញផ្សេងៗជូនដល់នគរបាលរាជធានីភ្នំពេញបានបើកវគ្គជាបន្តបន្ទាប់ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងជូនដល់កងកម្លាំងនគរបាលឱ្យកាន់តែមានចំណេះជំនាញយកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព។វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពលើការងារជំនាញព្រហ្មទណ្ឌដែលមានសិក្ខាកាម១៣៤នាក់ខាងលើត្រូវបានសិក្សារៀនសូត្ររយៈកន្លះខែដែលចាប់ផ្តើមកាលពីថ្ងៃទី២ខែវិច្ឆិកានិងត្រូវបញ្ចប់បិទវគ្គនៅថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ។សិក្ខាកាមសិក្សារៀនសូត្រនូវមេរៀនរួមមានៈវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦,ការងារសួរចម្លើយ,វិធីសាស្ត្រស្រាវជ្រាវមនុស្សឃាត,ការងារយល់ដឹងទូទៅអំពីកន្លែងកើតហេតុ៕សរន