Cambodia

ប៉ូលិស​អា​ហ្សង់​ទីន​ឆ្មក់​ឆែកឆេ​រផ្ទះ​និង​គ្លីនិក​ឯកជន​របស់​វេជ្ជបណ្ឌិត ដែល​ព្យាបាល​ម៉ា​រ៉ាដូ​ណា​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៊ុយ​ណូ​ស៊ែ ៖ រដ្ឋអាជ្ញា​អា​ហ្សង់​ទីន​កំពុង​ស៊ើបអង្កេត​វេជ្ជបណ្ឌិត​របស់លោក ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា អំពី​លទ្ធភាព​នៃ​បទ​ឃាតកម្ម បន្ទាប់​ពី​មរណភាព​របស់​កីឡាករ​បាល់ទាត់​រូប​នេះ​កាលពី ៤ ថ្ងៃមុន​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​វិច្ឆិកា ប៉ូលិស​នៅ​ទីក្រុង​ប៊ុយ​ណូ​ស៊ែ​បាន​ធ្វើ​ការឆែកឆេ​រផ្ទះ​និង​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត លី​អូផូល​ដូ លូកេ​នៅ​ពេល​ពួកគេ​ព្យាយាមប​ង្កើ​ត​សម្មតិកម្ម​ថា​តើ​មាន​ការ​ធ្វេស​​ប្រហែស​ក្នុង​ការព្យាបាល​លោក​ម៉ា​រ៉ាដូ​ណា​ដែរ​ឬ​អត់ បន្ទាប់​ពី​ការវះកាត់​ខួរក្បាល​។​

​បុរស​អាយុ ៦០ ឆ្នាំ​រូប​នេះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​នៅផ្ទះ​របស់​គាត់ ពេល​ដែល​គាត់​កំពុង​សម្រាក​ដើម្បី​ជាសះស្បើយ​ពេញលេញ​។​

​លោក​វេជ្ជបណ្ឌិត​លូកេ​មិន​ត្រូវបាន​ចោទប្រកាន់អ្វី​នោះទេ​។ គាត់​បដិសេធ​រាល់​ការ​ធ្វើ​ខុស​ណាមួយ​។​

​លោក​ម៉ា​រ៉ាដូ​ណា​បាន​ទទួល​ជោគជ័យ​លើ​ការវះកាត់​ឈាមកក​ក្នុង​ខួរក្បាល​កាលពីដើម​ខែ​វិច្ឆិកា ហើយ​គ្រោង​នឹង​ព្យាបាល​អា​ការៈប្រមឹក​ស្រា​។​

​កូនៗ​របស់​គាត់​បាន​សង្ខុញ​សួរ​ពី​ព័ត៌មាន​លម្អិត​អំពី​ការព្យាបាល​ឪពុក​ខ្លួន​ផង​ដែរ​៕

​ផ្ទះ​និង​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត លី​អូផូល​ដូ លូកេ នៅ​ទីក្រុង​ប៊ុយ​ណូ​ស៊ែ ត្រូវបាន​ឆែកឆេរ​កាលពី​ថ្ងៃអាទិត្យ

​វេជ្ជបណ្ឌិត លី​អូផូល​ដូ លូកេ បដិសេធ​ការទទួលខុសត្រូវ​ណាមួយ​ចំពោះ​ការស្លាប់​របស់​ម៉ា​រ៉ាដូ​ណា​

Football news:

Lampard will be sacked if Chelsea's results don't get better soon. Allegri and Tuchel are Interested (Sky Sports)
Cristiano Ronaldo: I am very happy with my fourth title in Italy. This is the Juventus we love! 🏆
Zidane has no intention of resigning, Real Madrid will make a decision after the season (Marca)
Chiesa injured his ankle. He was replaced in the match against Napoli
Neuer on Bayern's two consecutive wins: This is a message to the competitors
Gattuso about 0:2 with Juve: Insigne should not think that Napoli lost because of him
Nepomnyashchy against reducing the RPL to 12 clubs: Russia is not ready to sacrifice a large number of fans