Cambodia

អាជ្ញាធរ​ខណ្ឌដង្កោ បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់ មួយកន្លែង ឃាត់ខ្លួន​បាន បីនាក់

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌដង្កោ កាលពី​ល្ងាច ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់ មួយកន្លែង ដោយ បាន​ឃាត់ខ្លួន​មនុស្ស បីនាក់ និង​ដកហូត​មាន់គក ៥ ក្បាល ទុកជា​ភស្តុតាង នៅ​ចំណុច​មាត់​ប្រឡាយ ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថាៈ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ល្អ អំពី​ទីតាំង​ជល់​មាន់​ខុសច្បាប់​មួយ​នេះ ទើប​អាជ្ញាធរ​ខណ្ឌដង្កោ ណែនាំ​មន្ត្រីនគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ ឆ្មក់​ចុះបង្ក្រាប​តែម្តង ដោយ​ឃាត់ខ្លួន​មនុស្ស បីនាក់ និង​វត្ថុតាង​មាន់គក ចំនួន ៥ ក្បាល បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕/V

Football news:

Suarez has 12 goals in his first 15 games for Atletico - the best start in La Liga for a new club since Ronaldo
16-year-old Small - the youngest player in the history of Everton
Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress