Cambodia

អាជ្ញាធរ​ផ្តល់​អង្ករ​ដល់​អង្គការ​ប៊ី​យូ​ធី​ហ្វ៊ូ​ល ហ្ក្រា​ស​កូរ៉េ នៅ​ក្រុង​ប៉ោយប៉ែត ដែល​តែង​ដណ្តាំបាយ​ផ្តល់​ដល់​កុមារ​និង​ពលរដ្ឋ​ក្រីក្រ​

ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ផ្តល់​អង្ករ​ដល់​អង្គការ​គ្រី​ស្ទា​ន​កូរ៉េ​មួយ​ឈ្មោះ​វាលស្មៅ​ស្រស់ស្អាត របស់​កូរ៉េ ( Beautiful Grace ,Korea) មាន​ស្នាក់ការ​នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​គាំទ្រ​កម្មវិធី​របស់​អង្គការ​នេះ ដែល​តែង​ដណ្តាំបាយ​និង​ធ្វើ​ម្ហូបអាហារ​ផ្តល់​ជាប្រចាំ​ថ្ងៃ​ដល់​កុមារ​និង​ពលរដ្ឋ​កម្ពុជា​ក្រីក្រ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​និង​សហការី ព្រមទាំង​សប្បុរសជន កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០ បាន​ទៅសួរសុខទុក្ខ​និង​ផ្តល់​អង្ករ​១​តោន ដល់​អង្គការ​គ្រឺ​ស្ទា​ន​កូរ៉េ​ខាងលើ ដើម្បី​អង្គការ​មានលទ្ធភាព​យកទៅ​បែង​ចែកជូន​ពលរដ្ឋ​ជួប​ការលំបាក់​ជីវភាព​ជួប​ការ​ការលំបាក់ គ្មាន​ទីពឹង ។​

​លោក​គី​វ៉ុ​ន លី ប្រធាន​អង្គការ​វាលស្មៅ​ស្រស់ស្អាត របស់​កូរ៉េ ( Beautiful Grace ) បានអោយដឹងថា​៖ អង្គការ​គ្រី​ស្ទា​ន​មួយ​នេះ បានទទួល​ការ​អន​ញ្ញាតិ​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​កម្ពុជា ហើយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ធ្វើ​សកម្មភាព​វិស័យ​អប់រំ សាសនា មនុស្សធម៌ ។​ក្នុងនោះ មាន​មណ្ឌល​ដែល​បាន​ដណ្តាំបាយ ធ្វើ​ម្ហូបអាហារ​ចែកជូន​ឥតគិតថ្លៃ​ដល់​កុមារ​និង​ពលរដ្ឋ​ក​ម្ព​ជា​ក្រីក្រ​ជាប្រចាំ​ថ្ងៃ ក្នុង​១​ថ្ងៃៗ​ពី​២០០​ទៅ​៥០០​នាក់ ។​

​និង​ក៏បាន​បង្កើត​សាលាបឋមសិក្សា Beautiful Grace School ១​កន្លែង​ផងដែរ​សម្រាប់​បង្រៀន​បំប៉ន​មុខវិជ្ជា​នានា​ជា​ភាសា​ខ្មែរ សិក្សា​ភាសា​កូរ៉េ សីលធម៌ សុជីវធម៌ សាសនា​ជាដើម ។​

​លោក​គី​វ៉ុ​ន លី បន្តថា ៖ ប៉ុន្តែ​ដោយសារ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល់​ជា​សាកល​នៃ​ជំងឺ​កូ​វីត​១៩ អង្គការ​និង​សាលារៀន​បាន​ជួប​បញ្ហា​មូល​និ​ធី ហើយ​សម្រេច​ផ្អាក​ផ្តល់​អាហារ និង​ការបង្រៀន​ពីថ្ងៃ​ទី​៣០​ខែមីនា​ឆ្នាំ​២០២០ មក ។ អង្គការ​និង​សាលារៀន​នឹង​ដំណើរការ​ឡើងវិញ​នៅពេលណា​ជម្ងឺ​ដ៏​កាច​សាហាវ​នេ​ឮ​ផុតរលត់​ទៅ ។​

​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ Beautiful Grace ដែល​បាន​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​វប្បធម៌ សាសនា មនុស្សធម៌ សប្បុរសធម៌ នៅ​ក្រុង​ប៉ោយប៉ែត​កន្លង​មកទល់​បច្ចុប្បន្ន ។ ប៉ុន្តែ​ឥឡូវ​អង្គ​ការជួប​ការលំបាក ទើប​អាជ្ញាធរ​នាំ​អំណោយ​អង្ករ​មក​ជូន​អង្គការ​នេះ ដើម្បី​ជម្រុញ​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​និង​គាំទ្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Gasperini on Atalanta's defeat: the Players are tired. We pay more for national team games than for the Champions League
Neymar on the draw with Bordeaux: PSG played timidly. If we don't win, it will be as difficult in Ligue 1 as in the Champions League
Real started with Alaves: stupid hand Nacho and wild pass Courtois-again defeat
20 shells of times of the Second world war found on the basis of the Roma
Zidane Ob 1:2 with Alaves: the Start of the match is the worst for Real Madrid in the season. We lack stability
A clear penalty! Oh, my God. Ramos and Carvajal on the fall of Hazard in the match with Alaves
Ex-referee Andujar Oliver: Marcelo was pulled by the hair, it was necessary to put an 11-meter shot. There was no penalty on Hazard