ចែករម្លែក

ដោយៈ ភ្នំ ដែក / ព្រះ​វិហារៈ កាលពី ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា រដ្ឋបាល ស្រុក​ជ័យ សែន បានចេញ​សេចក្តីជូនដំណឹង​មួយ ដល់​ប្រជាពលរដ្ឋ​ទាំង​៦ ឃុំ នៃ​ទូទាំង ស្រុក ក៏ដូចជា ប្រជាពលរដ្ឋ មកពី តំបន់ ផ្សេងៗ ឲ្យ​បញ្ឈប់ ជាបន្ទាន់ រាល់ សកម្មភាព ដើរ ចាប់ សត្វ កណ្តូប និង ទិញ សត្វ កណ្តូប នៅក្នុង ស្រែ របស់ ប្រជាពលរដ្ឋ ដែល បណ្តាលឱ្យ ខូចខាត ដំណាំ ស្រូវ កំពុងតែ លូតលាស់ បម្រុង ទទួលផល ផ្លែផ្កា ។ បើ នៅតែ មិន បញ្ឈប់ សកម្មភាព នេះ ទេ នឹងត្រូវ ទទួល ការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ មិន លើកលែង ឡើយ ។

ប្រជាជនដែលដើរចាប់កណ្តូប


នៅក្នុង សេចក្តីជូនដំណឹង នៃ រដ្ឋបាល ស្រុក ជ័យ សែន បានឱ្យដឹង ទៀតថាៈ ដើម្បី ការពារ ដំណាំ ស្រូវ របស់ ប្រជាពលរដ្ឋ និង ការពារ សុវត្ថិភាព របស់ អ្នក ប្រកបរ បរចាប់ សត្វ កណ្តូប ឫ ទិញ សត្វ កណ្តូប គណៈបញ្ជាការ ឯកភាព រដ្ឋបាល ស្រុក សូម ធ្វើ ការណែនាំ ដូចតទៅ​ទី ១.​សូមឱ្យ បញ្ឈប់ ការចាប់ សត្វ កណ្តូប នៅតាម ទីវាល ស្រែ របស់ ប្រជាពលរដ្ឋ ដែលមាន ទីតាំងនៅ ក្រុមហ៊ុន ចិន ។ ទី ២. ក្រុមការងារ គណៈបញ្ជាកា រ ឯកភាព រដ្ឋបាល ស្រុក នឹង ចុះ ល្បាត ជាប្រចាំ
។ ទី ៣.​នៅពេល ក្រុមការងារ ចុះ អនុវត្ត លើ លិខិត ជូនដំណឹង ខាងលើនេះ នឹងមាន ការផាកពិន័យ ដូចជា ចាប់បាន ម៉ូតូ មួយគ្រឿង ត្រូវ ផាក ពិន័យ​ជា ប្រាក់ ២០ ម៉ឺន រៀល , ចាប់បាន គោយន្ត កន្ត្រៃ​មួយ គ្រឿង ត្រូវ ផាក ពិន័យ​ពីរលាន រៀល , ចាប់បាន រថយន្ត​មួយគ្រឿង ត្រូវ ផាកពិន័យ​ពីរ លាន រៀល ។

សមត្ថកិច្ចពិនិត្យការចាប់កណ្តូបរបស់ប្រជាជន


ពាក់ព័ន្ធ ករណីនេះ លោក រស់ ហេង អភិបាលស្រុក ជ យ័ សែន បានបញ្ជាក់ ឱ្យដឹងថា​វិធានការ របស់ រដ្ឋបាល ស្រុក ដែល តម្រូវឱ្យ អ្នក ប្រកបរ បរចាប់ សត្វ កណ្តូប និង អ្នកទិញ សត្វ កណ្តូប បញ្ឈប់ សកម្មភាព នេះ ដោយសារ មាន សំណូមពរ របស់ ប្រជាពលរដ្ឋ ជា ម្ចាស់ ដំណាំ ស្រូវ ប្តឹង អាជ្ញាធរ ភូមិ ឃុំ ស្រុក និង កងកម្លាំង ឱ្យជួយ អន្តរាគមន៍ ណែនាំ និង បញ្ឈប់ ការចាប់ សត្វ កណ្តូប នៅតាម វាលស្រែ របស់ ពួកគាត់ ដែល បណ្តាលឱ្យ ខូចខាត ដំណាំ ស្រូវ ជាច្រើន ។
ទន្ទឹមនេះ​អភិបាលស្រុក ជ័យ សែន ក៏បាន​អំពាវនាវ និង សុំ ការយោគយល់ អធ្យាស្រ័យ ពី អ្នក ប្រកបរ បរចាប់ សត្វ កណ្តូប ផង ដោយ​បង្ហាញ​ហេតុផល​ថា យើង ចាប់ សត្វ កណ្តូប ដើម្បី លក់ យកលុយ ។ ចំណែក អ្នក ដាំ ស្រូវ ក៏ ចង់បាន ផល ដែរ​។​ចុះបើ យើង ចង់បាន លុយ ដោយ ការបំផ្លាញ ដំណាំ របស់គេ សួរថា យុត្តិធម៌ ដែរ ទេ ? យើង ក៏ ចង់បាន ចំណែក គេ ក៏ ចង់បាន ដូចគ្នា ៕​សរន

សមត្ថកិច្ចពិនិត្យការចាប់កណ្តូបរបស់ប្រជាជន

ទីតាំងផ្សាយពាណិជ្ជកម្ម