ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ ជួប​សំណេះសំណាល​ជាមួយ ម្ចាស់​ក្រុមហ៊ុន ឬ​តំណាង​ម្ចាស់​ក្រុមហ៊ុន ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​កៀរគរ​ថវិកា ចូលរួម​ជាមួយ​រដ្ឋបាល​ក្រុង និង​ខេត្ត ក្នុងការ​ជួសជុល កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ដល់​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បានអោយដឹងថាៈ ចំណុច​ជាច្រើន នៃ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ច្រកព្រំដែន អន្តរជាតិ​ប៉ោយប៉ែត កាត់​ភូមិ​ក្បាលស្ពាន ១ សង្កាត់​ប៉ោយប៉ែត ទៅ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥ និង​លេខ​៥៨ (​ទល់មុខ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​) បាន​រង​ការខូចខាត ដោយសារ​ការប្រើប្រាស់ ដឹកជញ្ជូន និង​កត្តា​ធម្មជាតិ ។​

​លោក អ៊ុំ រាត្រី បាន​សម្តែង​ក្តីសង្ឃឹម និង​ជឿជាក់ថាៈ ម្ចាស់ ឬ​តំណាង​ក្រុមហ៊ុន​នានា ដែល​ធ្វើ​អាជីវកម្ម នៅ​តំបន់​ច្រកទ្វារព្រំដែន និង​នៅ​ក្រុង​ប៉ោយប៉ែត នឹង​ជួយឧបត្ថម្ភ គាំទ្រ​នូវ​សំណើ​នេះ របស់​អាជ្ញាធរ​ក្រុង និង​ខេត្ត សម្រាប់​យកទៅ​ប្រើប្រាស់ សម្រាប់​ការជួសជុល ចំណុច​ខូចខាត នៃ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដូចខាងលើ អោយ​ល្អប្រសើរ​ឡើងវិញ ៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី​និង​សហការី​ប្រជុំ​និង​ចុះ​ពិនិត្យ​ចំណុច​ខូចខាត​នៃ​កំនាត់​ផ្លូវជាតិ​លេខ​៥​នៅ​តំបន់​ច្រកព្រំដែន​ក្រុង​ប៉ោយប៉ែត (​រូប ៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម