Cambodia

អាជ្ញាធរខេត្តកោះកុង ស្វាគមន៍កីឡាកររត់ចម្ងាយ លោក សាយ ដែលតស៊ូរត់២១ខេត្តដើម្បីប្រមូលមូនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ

អាជ្ញាធរខេត្តកោះកុង ស្វាគមន៍កីឡាកររត់ចម្ងាយ លោក សាយ ដែលតស៊ូរត់២១ខេត្តដើម្បីប្រមូលមូនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធាន ស.ស.យ.ក ខេត្តកោះកុង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះកីឡាករអត្តពលកម្មរត់ចម្ងាយ ដើម្បីកៀងគររកមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ជួយសង្គ្រោះអាយុជីវិតកុមារក្រីក្រកម្ពុជា។

លោកស្រី មិថុនា ភូថង តាងនាំឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត សូមកោតសសើរកីឡាកររត់ចម្ងាយ លោក សាយ និងក្រុមកីឡាករផ្សេងទៀត ដែលបាលលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីមករត់ចម្ងាយកៀងគររកមូលនិធិសប្បុរសធម៌ សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្រ្គោះដល់កុមារកម្ពុជា ដែលមានជីវភាពក្រីក្រ។

លោកស្រីអភិបាលខេត្ត បានបន្តថា «នេះគឺជាសក្ខីភាពមួយដែលយើងគួរអនុវត្តន៍ និងរៀនសូត្រតាមដោយលោកមានឆន្ទៈល្អ និងមានការគាំទ្រពីសំណាក់មហាជន ដើម្បីជួយសង្រ្គោះអាជីវិតកុមារ មានជីវភាពក្រីក្រ ហើយនេះជាមោនកភាពមួយសម្រាប់ជួយដល់សង្គម មានន័យថា ខ្មែរ ជួយខ្មែរ»។

លោក សាយ ដែលជាកីឡាកររត់ចម្ងាយ បានថ្លែងថា លោកមិនមែនជាកីឡាកររត់ចម្ងាយទេ តែលោកជាតារាចម្រៀង ប៉ុន្តែដោយលោកមើលឃើញពីកុមារកម្ពុជា មានជំងឺចូលសង្គ្រោះ ក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ខ្លះមានជីវភាពខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺ និងដើម្បីចូលរួមចំណែកជួយដល់សង្គមផងនោះ លោក និងកីឡាករផ្សេងទៀត សម្រេចចិត្តចំណាយពេលវេលារបស់លោក មករត់ចម្ងាយនៅតាមបណ្តាខេត្តនានា ដើម្បីរកការឧបត្ថម្ភមូលនិធិពីសប្បុររសជន សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា។

លោកបានបញ្ជាក់ថា ការធ្វើដំណើរក្នុងរត់ចម្ងាយ ដើម្បីរកការឧបត្ថម្ភពីសប្បុរសជនលោកបានធ្វើការរត់ឆ្លងកាត់ចំនួន៦ខេត្តហើយ បន្ថែមពីនេះលោកនឹងបន្តដំណើរតាមបណ្តាខេត្តផ្សេងៗបន្តទៀត ដើម្បីស្វែងរកការឧបត្ថម្ភមូលនិធិនានា ជួយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ជួយសង្រោ្គះជីវិតកុមារកម្ពុជា៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Pavel Nedved: Juventus doesn't depend on Ronaldo. Any team will miss such a player
Holand and Jan will not play Lazio due to muscle injuries
Van Persie about meeting Maradona: he kissed my left foot and said it was the same as his
Bale doesn't need to prove anything. His presence inspires the Tottenham players. Davis on the midfielder
Pochettino and Raul can replace Zidane at Real Madrid. The club does not want to dismiss the Frenchman yet
Stefano Pioli: Milan need to take the Celtic game seriously. They always play well
Atalanta captain Gomez did not follow Gasperini's instructions in the match against Midtjylland. He was replaced at half-time