Cambodia

អភិបាលរាជធានីស្នើឱ្យមន្ត្រីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្ត្រីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោកអភិបាករាជធានីភ្នំពេញបែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19 កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ លោកបានបញ្ជាក់ច្បាស់ថា៖ ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ។

ក្នុងនោះលោកឃួង ស្រេង បន្ថែមថា៖ មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភាន់ បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេតនាមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។

លោកបញ្ជាក់ថា បើចង់ជួយដល់មន្ត្រី ឬ ក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព។

ទាក់ទិននឹងលទ្ធផលដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការអនុញ្ញាតឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៅរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានឱ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយសារមានករណីមរណភាព ឈ្មោះស្ទួន និង កិច្ចការបច្ចេកទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមាញឹកដោះស្រាយដោយ តម្លាភាព ទន់ភ្លន់ និងសុក្រិត្យផងដែរ៕/B

Football news:

Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career
This is a disgrace! Sarri was outraged by the delay in time from the Lyon players
Miralem Pjanic: Don't underestimate the 9th scudetto, but Juve can strive for more
Zinedine Zidane: Real Madrid should be proud of what they did. This is not the time to make excuses
Guardiola on 2:1 with Real Madrid: If you want to take the Champions League, you need to beat the big clubs
Raheem sterling: Manchester City were great. We knew how good Real Madrid were
Ronaldo scored all 7 goals for Juventus in the playoffs of the last seasons of the Champions League 💪