Cambodia

អេស៊ីលីដា​និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​សហការ​បណ្តុះបណ្តាល​វិនិយោគិន​ស្តីពី​«​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​លើ​មូល​ប​ត្រ​»

ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានរៀបចំ​កម្មវិធី វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​« ស្តីពី ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​លើ​មូល​ប​ត្រ​» នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ កណ្តាល​ធនាគារ​។


​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​និង​លោក​ឈុន សម្បត្តិ អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ព្រមទាំង​មានការ​ចូលរួម​ពី​វិ​អ្នក​និ​យោគិន​និង​សាធារណជន​ជាច្រើនរូប​ផងដែរ​។​

​លោក បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាសន៍ថា​តាមរយៈ​សិក្ខាសាលា​នេះ លោកអ្នក​នឹង​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​នៅក្នុង​វិស័យ​មូល​ប​ត្រ យុទ្ធសាស្ត្រ​នៃ​ការជួញដូរ​មូល​ប​ត្រ មូលដ្ឋានគ្រឹះ​នៃ​ការវិនិយោគ​មូល​ប​ត្រ បទ​ប្បញ្ញត្តិ​បច្ចុប្បន្នភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​មូល​ប​ត្រ ព្រមទាំង​វ​ឌ្ឍ​ភាព​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

​លោក​បាន​បន្តថា​ទីផ្សារ​ភាគហ៊ុន​ប​ច្នុ​ប្បន្ន​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន និង​វិនិយោគិន​។​ពិសេស​ជាង​នេះ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​ផ្តល់ឱកាស​ចំណេញ​យ៉ាងច្រើន​ដល់​វិនិយោគិន​តាមរយៈ​ការ វិនិយោគ​ទៅលើ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ដែល​បាន​ដាក់លក់​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​ដូច្នេះ​អត្ថប្រយោជន៍​និង​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​មូល​ប​ត្រ​នឹង​បង្ហាញជូន​តាមរយៈ​បទ​បង្ហាញ​របស់​វាគ្មិន​កិត្តិយស​មកពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​។

​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹងមាន​វិនិយោគិន​និង​សាធារណជន​ជាច្រើន​ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា​និង​ទាំង​ចំនួន​វិនិយោគិន​និង​ទំហំ​ជួញដូរ​មូល​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹងមាន​ការកើនឡើង​ជា​លំដាប់ បន្ទាប់ពី​បញ្ចប់​អង្គ​សិក្ខា​សិលា​នេះ​។​
​លោក​ឈុន​សម្បត្តិ​អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការយល់ដឹង​ពី​ផ្សារ​ហ៊ុន​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​នៅក្នុង​ផ្សារ​ហ៊ុន​នេះ​ដើម្បី​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ជួញដូរ​ទីផ្សារ​ភាគហ៊ុន​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​ផលចំណេញ​។​


​លោក​បាន​បន្តថា​«​ទោះ​ណា​មានឱកាស​ប៉ុណ្ណា​ក៏ដោយ​ក៏ប៉ុន្តែ​ប្រសិនបើ​យើង​មិនមាន​ការយល់ដឹង​ក៏​មិនអាច​បាន​នូវ​ផលប្រយោជន៍​ពី​ឱកាស​នោះដែរ​។​អ៊ីចឹង​ចឹ​ង​ថ្ងៃនេះ​ជា​ឱកាសល្អ​ដែល​វិនិយោគិន​និង​សាធារណជន​ដែល​បាន​ចូលរួម​នេះ​ដើម្បី​ស្រូបយក​នូវ​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ដំណើរការ​ទីផ្សារ​និង​ក្របខណ្ឌ​នៃ​ទីផ្សារ​ហ៊ុន​»៕S/

​ចំណងជើង​រូបថត​៖​ធនាគារ អេស៊ីលីដា សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានរៀបចំ​កម្មវិធី វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​« ស្តីពី ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​លើ​មូល​ប​ត្រ​» នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ កណ្តាល​ធនាគារ​(​រូប​៖​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Van Dijk - best Central defender of 2020, Trent-right, Robertson-left (ESPN)
Massimiliano Allegri: Ronaldo is a top player in terms of mentality. He has a new goal every year
Borussia Dortmund presented a collection with Spongebob as part of a deal with Nickelodeon
Woodward on Manchester United and trophies: there is a lot of work Ahead to achieve the stability needed
Neuer - best goaltender in 2020, Alisson-2nd, Oblak-3rd (ESPN)
Liverpool are Interested in 21-year-old Leipzig defender Konate
Niko Kovac: I'm Waiting for Golovin to return. But it might be better to wait another week or two