Cambodia

​អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​ស្ទើរ​ទាំងស្រុង​គិត​ជា​ទឹកប្រាក់​ប្រមាណ​៨​លាន​ដុល្លារ​

ចែករម្លែក

ឆាយា​នាថ​+​មុនី​រ័ត្ន​/​តាកែវ​៖​អគ្គិភ័យ​មួយ​កើតឡើង​បណ្តាលឱ្យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​ស្ថិតក្នុង​ឃុំ​ត្រពាំង​សាប​ស្រុក​បាទី​ខេត្តតាកែវ​។​តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​បង្ហាញថាៈ​អគ្គិភ័យ​នេះ​បាន​ខូចខាត​តូប​លក់ដូរ​របស់​អាជីវ​ករ​ក្នុង​ផ្សារ​ចំនួន​២៣០​តូប​ក្នុងចំណោម​២៨៣​តូច​(​ខូចខាត​ទាំងស្រុង​)​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​៨​លាន​ដុល្លារ​។​អគ្គិភ័យ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៤៦​នាទី​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​។​

​ក្នុង​ប្រតិបត្តិ​ការជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុខ​សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៧​គ្រឿង​។​ក្នុងនោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន​១១​គ្រឿង​។​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចំនួន​២​គ្រឿង​។​

​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចំនួន​២​គ្រឿង​។​រថយន្ត​របស់​នាយក​ដ្ឋា​ន​បង្ការ​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​។​រថយន្ត​កងពលតូច​លេខ​៧០​ចំនួន​៣​គ្រឿង​។​រថយន្ត​កសិដ្ឋាន​សូ​ម៉ា​ចំនួន​១​គ្រឿង​។​រថយន្ត​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន​២​គ្រឿង​។​រថយន្ត​របស់​ចម្ការ​ម្រេច​បញ្ញា​១​គ្រឿង​និង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង​។​

​ប្រើប្រាស់​រថយន្ត​ទាំងនេះ​ទើប​អាច​គ្រប់គ្រង​អគ្គិភ័យ​នេះ​បាន​នៅវេលា​ម៉ោង​២១​និង​៣០​នាទី​នឹង​មិនឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​ផ្សារ​ឡើយ​។​មូលហេតុៈ​តាម​ការសន្និដ្ឋាន​គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Neymar made the world team of 5 players. There is no goalkeeper in it
Zidane on Barca's reaction after Classico: Real Madrid are focused on their goals. I don't mind talking
Pep on winning the Champions League: I will try. I have already answered this question 250 times
Klopp on 2:7 from Villa: the Players reacted as I expected. They struggled and won two games
Diego Maradona: Ronaldo and Messi are ahead of the rest. No one can do half of what they do
Bartomeu did not resign at a meeting of the Barca Board of Directors
Del Piero on the Juve-Barcelona match: Pirlo should play 4-2-4