ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន /
​ភ្នំពេញ​៖
នៅវេលា​ម៉ោង ៧ និង ៣០​នាទី យប់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នេះ អគ្គិភ័យ កំពុង​ឆាបឆេះ ផ្សារ​សំរោង​យ៉ោ​ង ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ ។ នៅ​មិនទាន់មាន​ការបញ្ជាក់ អំពី​ទំហំ​នៃ​ការខូចខាត នៅឡើយ​ទេ ។ រហូតមកដល់​ម៉ោងជាង ៨ យប់ នៅ​មិនទាន់​រលត់​នៅឡើយ​ទេ ហើយ​ឡានទឹក កំពុង​បាញ់​ពន្លត់ ។

​បើតាម​សេចក្តីរាយការណ៍ ពី​កន្លែងកើតហេតុ ផ្សារ​សំរោង​យ៉ោ​ង ត្រូវ​អគ្គិភ័យ ឆេះ​ស្ទើរតែ​ទាំងស្រុង ។ នេះ​បើតាម​ប្រភពព័ត៌មាន ជាបឋម ៕​/ V

ទីតាំងផ្សាយពាណិជ្ជកម្ម