ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយ​មា​ជ័យ​៖​អគ្គិសនី​នៅ​ឃុំ​តា​ឡំ​ស្រុក​មង្គល​បូរី​ត្រូវ​កាត់ផ្តាច់​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​។​យោង​ប្រកាស​ព័ត៌មាន​របស់​សេវាករ​អគ្គិសនី​បន្ទាយ​នាង​បានឱ្យដឹង​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​សេវាករ​អគ្គិសនី​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​សូម​អធ្យាស្រ័យ​អតិថិជន​ដែល​បាន​ប្រើប្រាស់​អគ្គិសនី​ក្នុង​ឃុំ​តា​ឡំ​ឱ្យបាន​ជ្រាប​។​

​ការ​ដាច់​ចរន្តអគ្គិសនី​ដោយសារ​កាលពី​យប់មិញ​(​ថ្ងៃទី​១៦​ខែ​ក​ញ្ញ​ឆ្នាំ​២០២០)​មាន​គ្រោះថ្នាក់​រថយន្ត​ម៉ាក​តូយ៉ូតា​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF0271​បើក​បុក​បង្គោល​ភ្លើង​MT22KV​បណ្តាល​ឱ្យដាច់​ចរន្ត​ក្នុង​ឃុំ​ទាំងមូល​តាំងពី​យប់​ថ្ងៃទី​១៦​ខែកញ្ញា​មក​។​ទោះយ៉ាងណា​ខាង​ក្រុមការងារ​កំពុង​មមាញឹក​ជុស​ជុល​ខ្សែ​បញ្ជូន​រួច​នឹង​ជូនដំណឹង​ពេល​ក្រោយ​ទៀត ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម