logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

អ៊ីស្រាអែល​ហាម​សមាជិកសភា​ស្រី​អាម៉េរិក​ពីរ​នាក់​ចូល​ប្រទេស​របស់ខ្លួន បន្ទាប់ពី​លោក​ត្រាំ​អំពាវនាវ​

ចែករម្លែក

អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​ថា ខ្លួន​នឹង​រារាំង​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក​ដោយ​សមាជិក​សភា​មូស្លីម​អាមេរិក​ពីររូប ដែល​បាន​គាំទ្រ​ការធ្វើ​ពហិការ​អ៊ីស្រាអែល​ជុំវិញ​ការប្រព្រឹត្ត​របស់ខ្លួន​លើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដែលជា​ការសម្រេចចិត្ត​មួយ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​នាយករដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ហៅ​ការចាត់វិធានការ​មិន​ធម្មតា​បំផុត​ប្រឆាំងនឹង​លោកស្រី​អ៊ី​ល​ហាន អូ​ម៉ា និង លោកស្រី​រ៉ាស៊ី​ដា​តា ថា​លី​ប ថា​ជា​រឿង​ចាំបាច់ ដោយ​ចោទប្រកាន់ថា គោលបំណង​តែមួយគត់​របស់​អ្នក​ទាំងពីរ​គឺ ធ្វើឱ្យ​អន្តរាយ​ដល់​អ៊ីស្រាអែល​និង​បង្កើន​ការ​ញុះញង់​ប្រឆាំងនឹង​អ៊ីស្រាអែល​។​

​អ្នកនយោបាយ​អាម៉េរិក​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ពិចារណា​ឡើងវិញ​ខណៈដែល​មន្ត្រីជាន់ខ្ពស់​ប៉ា​ឡេ​ស្ទី​ន លោក ហា​ណាន់ អា​ស្រា​វី ចាត់ទុក​ការរារាំង​របស់​អ៊ីស្រាអែល​ថា​ជា “​ការប្រព្រឹត្ត​អរិភាព​ដ៏​អាក្រក់​ប្រឆាំងនឹង​ប្រជាជន​អាម៉េរិក​និង​អ្នកតំណាង​របស់​ពួកគេ​”​។​

​លោកស្រី​អូ​ម៉ា​បាន​និយាយថា វា​គឺជា​ការសម្រេចចិត្ត “​ដ៏​គួរឱ្យខ្លាច​” និង “​ជាការ​ប្រមាថ​ដល់​តម្លៃ​ប្រជាធិបតេយ្យ​”​។​

​លោកស្រី​អូ​ម៉ា​និង​លោកស្រី​ថា​លី​ប ដែលមាន​ដើមកំណើត​ប៉ា​ឡេ​ស្ទី​ន ត្រូវគេ​រំពឹងថា​នឹង​មកដល់​អ៊ីស្រាអែល​នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

​មុនពេល​អ៊ីស្រាអែល​ប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន សាច់ញាតិ​របស់លោក​ស្រី​ថា​លី​ប​នៅក្នុង​ភូមិ​បេ​តអួ​អាល់​ហ្វូ​កា ក្នុង​តំបន់​វេស​ប៊ែ​ង ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល មាន​ក្តីរំភើប​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​របស់លោក​ស្រី​។​

​ជីដូន​របស់លោក​ស្រី​ថា​លី​ប គឺ​លោកយាយ ម៉ា​ហ្វ​ធៀ ថា​លី​ប អាយុ ៨៥ ឆ្នាំ​បាន​និយាយ​នៅក្នុង​ផ្ទះ​របស់គាត់​ថា “​យើង​កំពុង​រៀបចំ​ពិធីជប់លៀង​សម្រាប់​នាង​” និង​សមាជិកសភា​ជា​មិត្ត​របស់​នាង​។​

​ក្រុមមន្ត្រី​អ៊ីស្រាអែល​បាន​និយាយថា​ពួកគេ​នឹង​ពិចារណា​លើ​សំណើ​មនុស្សធម៌​ដាច់ដោយឡែក​ពី​លោកស្រី​ថា​លី​ប​ដើម្បី​សួរសុខទុក្ខ​គ្រួសារ​របស់លោក​ស្រី ដែលជា​ដំណើរ​មួយ​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល​។​

​អ៊ីស្រាអែល​បានប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​លោក​ត្រាំ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នេះ​រារាំង​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​នាក់​នេះ​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​វា​នឹង​បង្ហាញ​ពី​ភាពទន់ខ្សោយ​យ៉ាងខ្លាំង​ប្រសិនបើ​អ៊ីស្រាអែល​អនុញ្ញាតឱ្យ​លោកស្រី​អូ​ម៉ា​និង​លោកស្រី​ថា​លី​ប​ធ្វើ​ទស្សនកិច្ច​”​។​

​លោក​ត្រាំ​បាន​បន្ត​ជាមួយ​សម្តី​អុចអាល​ថា “​ពួកនាង​ស្អប់​អ៊ីស្រាអែល​និង​ប្រជាជន​ជ្វី​ហ្វ​ទាំងអស់ ហើយ​គ្មានអ្វី​អាច​និយាយ​ឬ​ធ្វើបាន​នោះទេ​ដើម្បី​ប្តូរ​គំនិត​របស់​ពួកនាង​។ ពួកនាង​គឺជា​មនុស្ស​អាប់យស​”៕ ដោយ៖ កញ្ញាថាលីស

លោកស្រី​អ៊ី​ល​ហាន អូ​ម៉ា (​ឆ្វេង​) និង លោកស្រី​រ៉ាស៊ី​ដា​តា ថា​លី​ប
All rights and copyright belongs to author:
Themes
ICO