Cambodia

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជុំ​នៅមុខ​បន្ទាយ​ទាហាន​ដើម្បី​ប្រឆាំង​ការគ្រប់គ្រង​របស់​ស្តេច​លើ​កងទ័ព​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​រាប់ពាន់នាក់ កាលពី​ថ្ងៃអាទិត្យ​ទី​២៩​វិច្ឆិកា​បាន​នាំគ្នា​ដើរ​ទៅ​កាន់​បន្ទាយ​ទាហាន​មួយ​នៅ​ក្រុង​បាងកក​ដើម្បី​ប្រឆាំង​នឹង​ការគ្រប់គ្រង​លើ​កង​​ឯកភាព​ទ័ព​ខ្លះ​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់​។​

​វា​ជា​ការតវ៉ា​ប្រឆាំង​ចុងក្រោយ​មួយ​ក្នុងចំណោម​ការតវ៉ា​ទាមទារ​ដែល​ផ្គើន​នឹង​ព្រះមហាក្សត្រ​និង​បំពាន​បំរាម​រិះគន់​រាជវង្ស​ជា​យូរ​មក​ហើយ​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​។​រដ្ឋធម្មនុញ្ញ​ថៃ និយាយ​ថា​របប​រាជា​​និយម​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ហើយ​ច្បាប់​ហាម​ការប្រមាថ​ស្ថាប័ន​កំពូល​នេះ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា ដែល​មួយចំនួន​កាន់​ទា​ជ័រ​ពណ៌​លឿង ដែល​បាន​ក្លាយជា​រូប​តំណាងអោយ​ការប្រឆាំង​តវ៉ា បាន​ឈប់​នៅ​មាត់​ទ្វាររបង​នៃ​បន្ទាយ​កងវរសេនាធំ​ទ័ពថ្មើរជើង ដែល​ជា​ផ្នែក​នៃ​កង​អង្គរក្ស​​ព្រះមហាក្សត្រ ។​

​ប៉ូលិស​ទាំង​ជួរ បាន​រារាំង​អ្នក​ប្រឆាំង​តវ៉ា​នៅ​មាត់​ទ្វាររបង​។​

​អា​ណុន ណា​ម​ផា មេធាវី​សិទ្ធិមនុស្ស​និង​ជា​មេដឹកនាំ​ការតវ៉ា​ប្រឆាំង​ម្នាក់ បាន​និយាយថា « គ្មាន​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ណាមួយ ចង់អោយ​ស្តេច​គ្រប់គ្រង​កងទ័ព​ទេ​។​នៅក្នុង​ប្រទេស​ប្រកាន់​​លទ្ធិប្រជាធិបតេយ្យ​មួយ ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ កងកម្លាំងប្រដាប់អាវុធ​រាយការណ៍​ជូន​រដ្ឋាភិបាល​។​យើង​បាន​និង​កំពុង​ឃើញ​ស្តេច​ស្វះស្វែង​ពង្រីក​អំណាច​។​នោះ​ជា​អ្វី​ដែល​យើង​មាន​មុខ​នៅ​​ទីនេះ​នា​ថ្ងៃនេះ​»​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ចោទប្រកាន់​ស្ថាប័ន​ស្តេច​ថា​អនុញ្ញាតអោយ​យោធា​មាន​ឧត្តមភាព​អំណាច​នៅក្នុង​ប្រទេស​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​សូមបញ្ជាក់​ថា ថៃ​មាន​រដ្ឋប្រហារ​បានសំរេច​ចំនួន​១៣​លើក​​មក​ហើយ​ចាប់តាំងពី​ការបញ្ចប់​របបរាជានិយម​ដាច់ខាត​នៅ​ឆ្នាំ​១៩៣២​មក​។​

​ការប្រឆាំង​តវ៉ា ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកក្កដា ដំបូង​ទាមទារ​អោយ​នាយក​រដ្ឋមន្ត្រី ចុះចេញ​ពី​តំណែង​និង​សេ​សេរ​រដ្ឋធម្មនុញ្ញ​ថ្មី តែ​ឥឡូវ​ក៏​ទាមទារ​កែ​ទំរង់​របបរាជានិយម ដើម្បី​ទប់​អំណាច​ស្តេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Lampard will be sacked if Chelsea's results don't get better soon. Allegri and Tuchel are Interested (Sky Sports)
Cristiano Ronaldo: I am very happy with my fourth title in Italy. This is the Juventus we love! 🏆
Zidane has no intention of resigning, Real Madrid will make a decision after the season (Marca)
Chiesa injured his ankle. He was replaced in the match against Napoli
Neuer on Bayern's two consecutive wins: This is a message to the competitors
Gattuso about 0:2 with Juve: Insigne should not think that Napoli lost because of him
Nepomnyashchy against reducing the RPL to 12 clubs: Russia is not ready to sacrifice a large number of fans