Cambodia

អ្នកតវ៉ានៅមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ ខែតុលា ម្នាក់ទៀតត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ

អ្នកចេញមុខតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី ២៣ តុលា ក្នុងខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍មួយរូបទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។

សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា នៅថ្ងៃទី ២៨ខែតុលា ដោយអះអាងថា សកម្មជនដីធ្លី និងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយរូបទៀត គឺ អ្នកស្រី សាត ផា ត្រូវសមត្ថកិច្ចចាប់នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ កាលពីថ្ងៃម្សិលមិញ ។

លោក អះអាងថា ការចាប់អ្នកស្រី សាត ផា គឺធ្វើតាមដីការបស់តុលាការ ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ហើយនៅរសៀលថ្ងៃទី ២៨ ខែតុលានេះ តុលាការបានបង្គាប់ឲ្យឃុំខ្លួនអ្នកស្រី សាត ផា នៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។

អ្នកស្រី សាត ផា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី ២៣ខែតុលា នៅពេលអ្នកស្រីចូលរួមធ្វើបាតុកម្មរំលឹកខួបលើកទី ២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣តុលា នៅខាងមុខស្ថានទូតចិន ប៉ុន្តែអ្នកស្រី ត្រូវដោះលែងវិញពេលនោះ ក្រោយមកទើបមានការចាប់ខ្លួនអ្នកស្រីជាថ្មីទៀត ។

ការចាប់ខ្លួនអ្នកស្រី សាត ផា នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសកាលពីថ្ងៃទី ២៦ ខែតុលាថា នឹងមិនអត់អោនឱ្យកូនចោរ ដែលទទួលបញ្ជាផ្ទាល់ពីមេចោរពីក្រៅប្រទេសនោះឡើយ។

ការលើកឡើងនេះ ដោយលោកបានព្រមានចំៗ ទៅអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ ដោយផ្ទាល់ និងលោក អេង ឆៃអ៊ាង ដោយប្រយោល ព្រមទាំងគ្រួសាររបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងពីររូបនេះ។  ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិននៅភ្នំពេញ និងនៅបណ្តាប្រទេសផ្សេងទៀតទេ គ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្រុងភ្នំពេញនឹងមិនបានសុខឡើយ។

ដោយឡែក លោកនាយករដ្ឋមន្ត្រី អះអាងថា អ្នកដែលពាក់ព័ន្ធខ្លាំងក្នុងការទទួលបញ្ជាពីលោក ហូរ វ៉ាន់ ដើម្បីធ្វើបាតុកម្មប្រឆាំងនៅខាងមុខស្ថានទូតចិននៅភ្នំពេញ កាលពីថ្ងៃទី ២៣ តុលា នឹងត្រូវចាត់វិធានការតាមច្បាប់ ប៉ុន្តែអ្នកដែលមិនសូវពាក់ព័ន្ធឬចាញ់បោកគេនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនយកទោសពៃទេ។ 

ខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែតុលា មនុស្សជាច្រើននាក់ ដែលភាគច្រើនជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតមហាអំណាចកុម្មុយនីស្តចិន នៅរាជធានីភ្នំពេញដើម្បីទាមទារឱ្យចិនគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ និងប្រកាសប្រឆាំងដាច់ខាតចំពោះមូលដ្ឋានយោធាចិននៅក្នុងប្រទេសកម្ពុជា។  

យ៉ាងណាក្រុមអាជ្ញាធរក្រុងភ្នំពេញបានបំបែកការជួបជុំពេលនោះ និងបានចាប់ខ្លួនមនុស្ស ៣នាក់រួមមានអ្នកស្រី លឹម សាន អ្នកស្រី យ៉យ ស្រីមុំ និង លោក សុន និមល ។

ពួកគេទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចយកទៅសារកសួរជាច្រើនម៉ោង និង បានបញ្ជូនសំណុំរឿងទៅតុលាការ ហើយតុលាការ សម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៥ ខែតុលា ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរដល់  សន្តិសុខសង្គម។

ពាក់ព័ន្ធបញ្ហាយោធាចិននៅលើទឹកដីកម្ពុជានេះដែរ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានបដិសេធជាថ្មីទៀត ដោយថាការលើកឡើងបញ្ហានេះម្តងហើយម្តងទៀតពីសំណាក់បរទេសខ្លះ រួមនឹងពលរដ្ឋខ្មែរដែលរុញព្រឹត្តិការណ៍បន្ថែម គឺមានបំណងយកធ្វើជាលេសដើម្បីទម្លាក់លោកចេញពីដំណែង ដូចគ្នាទៅនឹងព្រឹត្តិការណ៍ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងជាព្រះប្រមុខរដ្ឋកាលពីថ្ងៃទី ១៨                  ខែមិនា ឆ្នាំ១៩៧០។

ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានស្នើឱ្យបរទេស និងពលរដ្ឋខ្មែរ បង្ហាញភស្តុតាង ដែលថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ក្នុងការផ្តល់កំពង់ផែរាមជាមូលដ្ឋានយោធាចិនផ្តាច់មុខរយៈពេល៣០ឆ្នាំនោះ។ លោកថា បើពួកគេមិនបង្ហាញភស្តុតាងទេ មានន័យថាពួកគេកំពុងបោកប្រាស់៕  

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Napoli stadium will be renamed in honor of Maradona. Mayor of Naples confirmed
Arsenal have conceded 8 consecutive home Premier League games. This is the worst streak since 2007 (9)
Lautaro wants to leave Inter and has approached Mendes to find a new club (Marca)
Wolves forward Jimenez was carried off on a stretcher after a head-to-head collision with David Luiz
Georges Jesus: Maradona had a passion for the game. Ronaldo has it to some extent, Messi does not
Donnarumma on the contract: no Problem. I want to stay in Milan for a long time
Mourinho on 0:0 with Chelsea: if anyone should have won, it was Tottenham. The players in the dressing room are not happy and it's fantastic