ដោយៈ សុផល / ភ្នំពេញៈ រោងភាពយន្ត លេជេន នៅរាត្រី ថ្ងៃទី២៩ វិច្ឆិកា នេះ បានចេញសេចក្តីប្រកាស បិទដំណើរការ ជាបណ្តោះអាសន្ន ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។
រោងភាពយន្ត លេជេន បានចេញសេចក្តីជូនដំណឹង ជាបន្ទាន់ ដែលក្នុងនោះ បានលើកឡើងថាៈ ដោយសារតែការផ្ទុះឡើង នូវករណីរីករាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមថ្មីៗនេះ និងដោយមានការណែនាំរបស់ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រោងភាពយន្ត លេជេន បានសម្រេចផ្អាក ដំណើរការមួយរយៈ រហូតដល់មានការ ជូនដំណឹងជាថ្មី ៕/V