Cambodia

រដ្ឋាភិបាល​សន្សំ​បាន​៩១៨​លាន​ដុល្លារ ពី​ការកាត់បន្ថយ​ចំណាយ​ថវិកា​ឆ្នាំ​២០២០

ជាតិ

សង្គមជាតិ

សេដ្ឋកិច្ច

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងរដ្ឋមន្រី្ត ក្នុងកិច្ចប្រជុំពេញអង្គណៈរដ្ឋមន្រី្តនៅថ្ងៃទី២៣ តុលា ២០២០។ (រូបពី ទីស្ដីការគណៈរដ្ឋមន្រី្ត)

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងរដ្ឋមន្រី្ត ក្នុងកិច្ចប្រជុំពេញអង្គណៈរដ្ឋមន្រី្តនៅថ្ងៃទី២៣ តុលា ២០២០។ (រូបពី ទីស្ដីការគណៈរដ្ឋមន្រី្ត)

​ភ្នំពេញ​៖ រដ្ឋាភិបាល​សន្សំ​ថវិកា​បាន​៩១៨​លាន​ដុល្លារ​ពី​ការចំណាយ​ថវិកា​ថ្នាក់ជាតិ​ឆ្នាំ​២០២០ នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ដែល​ចេញផ្សាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​នៅ​ថ្ងៃទី​២៣ តុលា ២០២០​។​

​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ បាន​បង្ហាញថា ភាពប្រសើរឡើង​នៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​បានផ្តល់​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា​ឆ្នាំ​២០២០ ចំនួន​២​លើក​។ ការធ្វើ​វិចារ​ណា​កម្ម​ចំណាយ​នេះ អាចធ្វើឱ្យ​រាជរដ្ឋាភិបាល​សន្សំ​ថវិកា​បាន​ប្រមាណ​៩១៨​លាន​ដុល្លារ​។ 

​បើតាម​ខ្លឹមសារ​ដដែល ថវិកា​សន្សំ​បាន​ប្រមាណ​៩១៨​លាន គឺមាន​ថវិកា​ថ្នាក់ជាតិ​សន្សំ​បាន​៦៧៧​លាន​ដុល្លារ សម្រាប់​បំពេញតម្រូវការ​ចំណាយ​ចាំបាច់​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ​ទប់ទល់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។ ដោយឡែក​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​កាត់បន្ថយ​ចំណាយ​ទៅតាម​ការថយចុះ​ចំណូល​២៤១​លាន​ដុល្លារ ដើម្បី​រក្សា​តុល្យភាព​ចំណូល​-​ចំណាយ​ថ្នាក់ក្រោម​ជាតិ​។​

​សេចក្ដីព្រាងច្បាប់​នេះ ក៏បាន​បញ្ជាក់ដែរថា ថវិកា​ឆ្នាំ​២០២១​ត្រូវបាន​គិតគូរ និង​រៀបចំឡើង ដើម្បី​តម្រង់​ធនធាន​សម្រាប់​ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ ជាពិសេស​ការរក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច ជីវភាព​របស់​ប្រជាជន​។ លើសពីនេះ គឺ​ស្តារ​និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​ជា​អតិបរមា​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៤​ដូច​មានចែង​ក្នុង «​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ ដើម្បី កំណើន​ការងារ   សមធម៌​និង​ប្រសិទ្ធភាព​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០»​។ 

​សូមបញ្ជាក់ថា កាលពីដើម​ខែមីនា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់​ការចំណាយ​រហូតដល់​៥០​ភាគរយ លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​នឹងត្រូវ​កាត់បន្ថយ​ការចំណាយ​ចំនួន​២៥​ភាគ​។ ការកាត់បន្ថយ​នេះ គឺ​តម្រូវ​ឲ្យ​ម​ន្រី្ត​ក្នុង​ស្ថាប័ន​កាត់បន្ថយ​ការប្រជុំ​និង​ដំណើរ​ចេញចូល​ក្រៅប្រទេស​ផ្សេងៗ​ដែល​មិនសូវ​សំខាន់​ជាដើម​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com

Football news:

Cheryshev did not train with Valencia. The club reported a case of coronavirus in the team
Vedomosti launches a sports website with a focus on the business side. The print version will also be
Conte that he would be fired before Christmas: If so, it will only be because I deserve it
Marcelo Bielsa: Maradona was an artist. He will remain our idol
Day will miss 2 months due to an ankle injury. He is Everton's best assistant
Pierre-Emerick Aubameyang: Arsenal hope to surprise the world. The main problem is the lack of goals, we solve it
Raiola on the salary cap in football: Would you limit Banksy or da Vinci's salaries? Infantino wants us to become North Korea