Cambodia

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រគល់​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ ” ម្រេច ” កំពត

​ដោយៈ ជា សីហៈ / ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់ និង​ទទួល​ឧបករណ៍​វេច​ខ្ចប់ និង​ការបញ្ជាទិញ ” ម្រេច​កំពត ” របស់​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU Land and Pepper ដល់​សមាគម​លើកកម្ពស់ ម្រេច​កំពត ខេត្តកំពត កាលពី​ថ្ងៃ​ម្សិលមិញ ។

​ពិធី​នេះ ក៏មាន​ការចូលរួម​ពី លោក ស្តេ​ប៉ាន វូ​ណារ ( Stěpán Vojnár) ភារធារី​នៃ​ស្ថានទូត​ឆែក និង​ជា​អគ្គរដ្ឋទូត​ស្តីទី សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជាវ តា​យ អភិបាល​ខេត្តកំពត មន្ត្រីរាជការ នៃ​ក្រសួងពាណិជ្ជកម្ម តំណាង​ក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំង​ផលិតករ​ម្រេច​កំពត​ជាច្រើនរូប​។​

​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ និង​កោតសរសើរ​ខ្ពស់ ចំពោះ​សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន EU Land and Pepper Investment ដែល​បន្ត​គាំទ្រ និង​ជាពិសេស សហការ​រៀបចំ​ពិធី ប្រគល់​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ និង​បញ្ជា​ទិញ ” ម្រេច​កំពត ” ក្នុង​កាលៈទេសៈ នៃ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដែលជា​សកម្មភាព ដ៏​សំខាន់ មិនអាច​កាត់ថ្លៃ​បាន ព្រោះ​បាន​ចូលរួម ក្នុងការ​សម្រួល​បន្ទុក និង​កាត់បន្ថយ​បញ្ហា​ប្រឈម ដែល​ផលិតករ​ម្រេច​កំពត កំពុង​ជួបប្រទះ​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​សុំ និង​លើកទឹកចិត្ត ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ ម្រេច​កំពត​ទាំងអស់ ឱ្យ​បន្ត​សហការ និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុង​សកម្មភាព​លើកកម្ពស់ ម្រេច​កំពត​កម្ពុជា និង​បានផ្តល់​អនុសាសន៍ មួយចំនួន សំដៅ​លើកកម្ពស់ ភាព​ប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​នៃ ផលិតផល​សម្គាល់​ភូមិសាស្ត្រ ” ម្រេច​កំពត ” ដើម្បី​បង្កើន​ទំនុកចិត្ត ចំពោះ​អ្នកប្រើប្រាស់ និង​ការស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការរៀបចំ សន្និសីទ​ប្រចាំឆ្នាំ ជាមួយនឹង​សហព័ន្ធ​ម្រេច​កម្ពុជា និង​សហគមន៍ ម្រេច​ពិភពលោក (World Pepper Community) ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​លុបបំបាត់ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ សម្គាល់​ភូមិសាស្ត្រ ” ម្រេច​កំពត ” ។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ការជ្រើសរើស និង​ចុះបញ្ជី ” ម្រេច​កំពត ” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ទំនិញ​ដំបូង​គេ​បង្អស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១០ ដែល​ចាប់​ផ្តើមដំបូង មាន​ផលិតករ​ចំនួន ១១៨ គ្រួសារ ក្រុមហ៊ុន​ចំនួន ១២ និង​ផ្ទៃដី​ដាំ​ដុះ ចំនួន ១០ ហិកតា ដែល​អាច​ប្រមូល​ទិន្នផល​បានតែ ១០ តោន​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់​ឆ្នាំ ២០២០ នេះ មាន​ផលិតករ សរុប​ចំនួន ៤៥៥ គ្រួសារ ក្រុមហ៊ុន​ចំនួន ៣៨ និង​ផ្ទៃដី​ដាំ​ដុះ កើនឡើង​ដល់ ២៩០ ហិកតា ដែល​អាច​ប្រមូល​ទិន្នផល បាន​រហូតដល់​ចំនួន ៨២,៧៨ តោន និង​មាន​ទីផ្សារ​នាំចេញ ទៅ​ប្រទេស នៅ​ទ្វីបអាស៊ី និង អឺរ៉ុប ដោយ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ម្រេច​កំពត ” ត្រូវ​បានទទួល​ការចុះបញ្ជី ជា​បន្តបន្ទាប់ នៅក្នុង​តំបន់ និង​សកលលោក ហើយ​ទទួលបាន ការការពារ នៅ​ប្រទេស​ថៃ វៀតណាម និង​សហភាព​អឺរ៉ុប ហើយ​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ជួយ​សម្របសម្រួល ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ម្រេច​កំពត ” ជា​អន្តរជាតិ នៅ​បណ្តា​ប្រទេស​ចំនួន ៥០ ក្រោម​ច្បាប់​ស្តីពី​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង ទីក្រុង​លី​ស្បោ​ន ស្តីពី​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់ ភូមិសាស្ត្រ​ទំនិញ​៕/V​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រគល់​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ ” ម្រេច ” កំពត

Football news:

Ex - Liverpool defender Flanagan is close to a move to Poland's Jagiellonia
Rodgers on 2-0 with Southampton: Should have scored more. Leicester are 2nd in the Premier League
Real Madrid may call up Castilla's top scorer Hugo Duro due to Jovic's departure
Covid at Ruiz's. The midfielder will not play for Napoli against Juve in the Italian Super Cup
Lampard on Hudson-Odoi: Callum is in great shape and will definitely get playing time
Agent: Cheryshev is not going to leave Valencia. The coach trusts him
Bayern gave the midfielder Dayak Union on loan with a buyout option