Cambodia

​រដ្ឋបាល​ខេត្ត​ចុះ​អធិការកិច្ច​ចំណត​ភាស៊ី​២​កន្លែង​នៅ​ថ្មពួក​និង​នៅ​បឹង​ត្រកួន​

ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ចម្រុះ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​អធិការកិច្ច​ចំណត​ភាស៊ី​២​កន្លែង​គឺ​នៅលើ​ផ្លូវជាតិ​លេខ​៥៦​នា​ភូមិ​ឯកភាព​ឃុំ​គំរូ​និង​នៅ​រង្វង់​មូល​បឹង​ត្រកួន ផ្លូវជាតិ​៥៨ នា​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ជា​របស់លោក​គី​ជា​មន្ត្រី​យោធា​នៃ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ច្រក​តំបន់​បឹង​ត្រកួន​ដែល​ប្រព្រឹត្ត​ដូច​កុងត្រូលជជុះ ។​

​មន្ត្រី​ទាំងនោះ​ដឹកនាំ​ដោយ​លោក​ណង​វុទ្ធី​នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​និង​ចូលរួម​ដោយ​មន្ត្រី​ជំនាញ​កងកម្លាំង​ពាក់ព័ន្ធ​ហើយ​បាន​ចុះ​កាលពី​ថ្មីៗ​នេះ​។​ក្នុងនោះ​មានការ​ប្រជុំ​នៅ​សាលាស្រុក​ថ្មពួក​។​ការចុះ​អធិការកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​ក៏ដូចជា​មន្ត្រី​និង​មន្ត្រី​ថ្នាក់ដឹកនាំ​បាន​រកឃើញ​ថា​បុគ្គលិក​ចំណត​ភាស៊ី​រថយន្ត​ទាំង​២​កន្លែង​របស់​មន្ត្រី​យោធា​លោក​គី​ជា​បាន​ស្ទាក់​កាក់​ទាំង​យានយន្ត​គោយន្ត​ដឹក​ធ្យូង​ដឹកអុស​និង​កសិផល​នានា​របស់​ពលរដ្ឋ​យកលុយ​ក្រោមលេស​ថា​យក​ថ្លៃ​ភាស៊ី​ចំណត ។​

​មន្ត្រី​ចុះ​អធិការកិច្ច​បាន​បង្ហើប​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថា​៖ បំណង​របស់​មន្ត្រី​ដែល​ចុះ​គឺ​ឱ្យ​លោក​គី​ជា​(​មន្ត្រី​យោធា​ដែល​ទទួល​សិទ្ធិ​ដាក់​ភាស៊ី​ចំណត​នៅ​ស្រុក​ថ្មពួក​)៖​ទី​១​ផ្តល់​ឯកសារ​ទាក់ទិន​ទីតាំង​ចំណត​(​ដី​ចំណត​)​។​ទី​២​ផ្តល់​វិក័យប័ត្រ​ទូទាត់​ថវិកា​ដែលថា​បង់​ចូល​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត និង​ថា​បាន​បង់​ចូល​សាលាខេត្ត​តាមរយៈ​លោក​វ៉ាន់ ដា​រ៉ា​ន់ ( មន្ត្រី​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​បច្ចុប្បន្ន​ប្រធាន​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ក្នុង​១​ឆ្នាំ​ពី​៣​ទៅ​៥​លាន​រៀល ) ។​

និង​ទី​៣​ផ្តល់​ឯកសារ​កិច្ចសន្យា​បន្ត​ដំណើរការ​ភាស៊ី​ចំណត​ពី​អ្នកទទួល​សិទ្ធិ​ជំនាន់​មុន​និង​សាលាស្រុក​ថ្មពួក​។​ឆ្លើយតប​បញ្ហា​នេះ​លោក​គី​ជា​ប្រាប់​មន្ត្រី​ថា​៖​លោក​មាន​ឯកសារ​និង​ការអនុញ្ញាតិ​ត្រឹមត្រូវ​ពី​មន្ទីរជំនាញ​និង​អាជ្ញាធរ​អោយ​ដំណើរការ​ភាស៊ី​ចំណតរថយន្ត​ទាំង​២​កន្លែង​នៅ​ស្រុក​ថ្មពួក​។​ប៉ុន្តែ​គ្រាន់​អ្វីៗ​មិន​នៅជាប់​ខ្លួន ហើយ​ឱ្យគេ​កាន់​។​

​ក្រុមការងារ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​រក​ដំណោះស្រាយ​និង​បាន​ណែនាំ​លោក​គី ជា អនុវត្ត​កិច្ចការ​មួយចំនួន​ហើយ​ចុងក្រោយ​រដ្ឋបាលខេត្ត​បានចេញ​លិខិត​មួយ​ចុះហត្ថលេខា​ដោយ​លោក​អ៊ុ រាត្រី អភិបាលខេត្ត​ចុះ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០ ដែល​សេចក្តី​៦​ចំណុច​។​

​ទី​១ ចំពោះ​សំណើសុំ​ប្រើប្រាស់​ដី​ចំណី​ផ្លូវជាតិ​លេខ​៥៨ ជាប់​រង្វង់​មូល​បឹង​ត្រកួន (​ខាងកើត​ផ្លូវជាតិ​) តាម​សំណើសុំ​ចុះ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩ របស់​ឈ្មោះ​គី ជា គឺ​រដ្ឋបាលខេត្ត​មិន​អនុញ្ញាតិ​នោះទេ ។​
​ទី​២​ត្រូវ​រុះរើ​រោង​ដែល​ដាក់​យក​ភាស៊ី​ចំណតរថយន្ត​ចេញពី​លើដី​ចំណី​ផ្លូវជាតិ​លេខ​៥៨ ត្រង់ចំណុច​រង្វង់​មូល​បឹង​ត្រកួន​ព្រោះ​វា​បានធ្វើអោយ​ប៉ះពាល់​មុខទឹក​និង​ក៏​ធ្វើអោយប៉ះពាល់​កម្មសិទ្ធិ​អ្នកដទៃ ។​


​ទី​៣​ត្រូវ​ប្រមូល​លូ​ដែល​ដាក់ពង្រាយ​ចេញពី​ដី​ចំណីផ្លូវ​សា​ធាណៈ​និង​ត្រូវ​រក្សា​ដី​ចំណីផ្លូវ​នេះ​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ​។​ទី​៤​ត្រូវ​កាយ​យក​អាចម៍ដី​ដែល​បាន​ចាក់​បំពេញ​រួចរាល់​ចេញពី​ដី​ចំណី​ផ្លូវជាតិ​លេខ​៥៨​ដោយ​ទុក​រយៈពេល​៧​ថ្ងៃជា​កំហិត​។​ទី​៥​ហាម​អ្នកពាក់ព័ន្ធ​យក​ដី​ចំណីផ្លូវ​មកប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ទី​៦​ក្នុងករណី​លោក​មិន​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​៕S/

​រូបថត​៖​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ចុះ​អធិការកិច្ច​ចំណត​ភា​សុ​ី​២​កន្លែង​នៅ​ថ្មពួក​និង​នៅ​បឹង​ត្រកួន​របស់​មន្ត្រី​យោធា​ដែល​ប្រព្រឹត្ត​ដូច​កុងត្រូលជជុះ​(​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Ronaldo posted a video of himself running around in a Juve uniform and showed the goal celebration: Go, guys!
Carlo Ancelotti: Maradona is the best I've played against. I beat him like no other, he was unstoppable
Josep Bartomeu: my family and I were insulted, we received threats. This goes beyond all bounds
Professor of medicine Burioni: I Welcome Ronaldo to the ranks of virologists. In a match with optometrists, he will be very useful
Baresi became honorary Vice-President of Milan on the 23rd anniversary of the farewell match
Ronaldo called the PCR tests crap and then deleted the comment. I don't think I care about covid at all
Barcelona's presidential election will be held in 2021 (Marca)