ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ គណៈកម្មការអន្តរក្រសួង នឹងរៀបចំប្រារព្ធពិធី បើកការដ្ឋានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួនច្បារ ខាងមុខព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៤:០០នាទីយប់ រហូតដល់បញ្ចប់កម្មវិធី លើកំណាត់ផ្លូវ ជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួន នៅក្នុងក្រុងសៀមរាប ដូចខាង ក្រោម៖
១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរិ៍ត ដល់ចំណុចស្តុប សណ្ឋាគារសុខា អង្គរ ។
២-កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ ដល់ចំណុចរង្វង់មូល ស្ពានថ្ម ព្រះរាជដំណាក់ ។
៣-កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុចស្ពាន វត្តរាជបូព៌ ។
៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុច ស្ពានវត្តពោធិលង្កា ដល់ចំណុចស្ពាន វត្តរាជបូព៌ ។
៥-កំណាត់ផ្លូវ ស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្តចាស់ ចាប់ពីចំណុចផ្លូវអាចារ្យ ហែមចៀវ ដល់ចំណុច វិថីព្រះនរោត្តម សីហមុនី (កែងសណ្ឋាគារ វិចតូរីយ៉ា)៕/V
រដ្ឋបាលខេត្ត ជូនដំណឹងពីការបញ្ចៀសចរាចរឆ្លងកាត់ ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវ នៅក្នុងក្រុងសៀមរាប
រដ្ឋបាលខេត្ត ជូនដំណឹងពីការបញ្ចៀសចរាចរឆ្លងកាត់ ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវ នៅក្នុងក្រុងសៀមរាប