Cambodia

រដូវ​ទឹក​លិច​ ដោយ​ជំនន់​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ នៅ​ខេត្តកំពង់ចាម ជនរងគ្រោះ​ដោយ​ពស់​ចឹក​និង​សត្វ​ផ្សេងៗ​ទិច​ឬ​ខាំ​មាន​ចំនួន​ជាង​១០០​នាក់

កំពង់ចាម ​៖​ គិត​មកដល់​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ខេត្តកំពង់ចាម ជនរងគ្រោះ​ដោយ​ពស់​ចឹក​និង​សត្វ​ផ្សេងៗ​ទិច​ឬ​ខាំ​មាន​ចំនួន​ជាង​១០០​នាក់ ក្នុង​រដូវ​ទឹក​លិច​ដោយ​ជំនន់​ទឹកទន្លេ​មេគង្គ ឆ្នាំនេះ​។​

មន្ត្រីរដ្ឋបាល​ខេត្តកំពង់ចាម បានអោយដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែ កញ្ញា ឆ្នាំ​២០១៨​នេះ​ថា សម្រាប់​ខេត្តកំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨នេះ ​មាន​ករណី​ពស់​ចឹក​២​នាក់​បន្ថែមទៀត ១/​ឈ្មោះ​សែន សេង ភេទ​ស្រី អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ចូល​សម្រាក​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម វេលា​ម៉ោង​១៨​និង​៥៥​នាទី ដោយសារ​ពស់​ចឹក​ចំ​ម្រាមដៃ​កណ្តាល​ខាងស្តាំ (​ចឹក​៧​ម៉ោង​មុន​ចូល​សម្រាក​ពេទ្យ​) ​ហើម​ឈឺ​ចុកចាប់ ក្រោយពី​បានទទួល​ការព្យាបាល​អ្នក​ជំងឺ​បាន​ធូរស្រាល នេះ​ជា​ករណី​ពស់​ចឹក​ទី​៨៣​នាក់​ចឹក​ពេល​គាត់​កំពុងរើគំនរ​អូស។ ២/​ឈ្មោះ សាន ស្រី​ធាន ភេទ​ស្រី​អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ក្តារ​ផ្សារ​ ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ចូល​សម្រាក​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម វេលា​ម៉ោង ១៧​និង​០០ ដោយសារ​ពស់​ចឹក​ចំ​ខ្នងដៃ​ខាងស្តាំ (​ចឹក​៥​ម៉ោង​កន្លះ​មុន​ចូល​សម្រាក​ពេទ្យ ពេល​រើស​ផ្លែ​ត្របែក​) ​ហើម ឈឺ​ចុកចាប់ ក្រោយពី​បានទទួល​ការព្យាបាល​អ្នក​ជំងឺ​បាន​ធូរស្រាល នេះ​ជា​ករណី​ពស់​ចឹក​ទី​៨៤​នាក់។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​គិត​មកដល់​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​០០​ព្រឹក​មាន នេះ ករណី​ពស់​ចឹក ៨៤​នាក់​(​ស្រី​២៩) ករណី​សត្វល្អិត​ផ្សេងៗ​ខាំ​មាន ២១​នាក់​(​ស្រី ៥​នាក់​) សរុប​រួម​ទាំងអស់​១០៥​នាក់​ ហើយ​​(​ស្រី​៣៤​នាក់​)​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ៕

Football news:

Giroud has scored 6 goals in his last 10 Premier League games – the same number as in 51 games before
Liverpool leads its graduates through life. You'll Never Walk Alone in action
Ararat-Armenia won the Armenian championship for the second season in a row
Barcelona is ready to let Umtiti go. Lazio, Napoli, Roma and Torino are Interested in him
Dembele returned to training on the basis of Barcelona. He hasn't played since November
Milan will buy out Kjaer for 3.5 million euros
22 thousand tests before each match – so Union wants to return a full stadium. One game will cost more than a million euros