Cambodia

រុស្ស៊ី​ចាប់ខ្លួន​មនុស្ស​៣​ពាន់​នាក់​ចំពោះ​ការតវ៉ា​ទាមទារ​ដោះលែង​មេដឹកនាំ​ប្រឆាំង​

​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ ប៉ូលិស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​ប្រមាណ​៣.០០០​នាក់​នៅក្នុង​ការតវ៉ា​ប្រឆាំង​ទូទាំង​ប្រទេស ដើម្បី​អោយ​ដោះលែង​មេដឹកនាំ​ប្រឆាំង អាឡេ​ស៊ី ណា​វ៉ា​នី​​ដែល​ជា​គូសត្រូវ​ធំ​បំផុត​របស់​វិមាន​ក្រឹម​ឡាំង​។​

​ការតវ៉ា​ប្រឆាំង​នៅ​ទីក្រុង​ជាច្រើន​ក្នុង​សីតុណ្ហភាព​ចុះ​ដល់​ដក​៥០​អង្សា​សេ បញ្ជាក់​អំពី​ថា​តើ​ណា​វ៉ា​នី បាន​បង្កើត​ឥទ្ធិពល​កំរិតណា ហួស​ពី​មជ្ឈដ្ឋាន​នយោបាយ​និង​វប្បធម៌​នៅ​ក្រុង​មូ​ស្គូ​និង សេន ភី​ធឺ​ស្បឺក​។​

​នៅ​ក្រុង​មូ​ស្គូ បាតុករ​ប្រមាណ​១៥.០០០​នាក់​បាន​ជួបជុំ​នៅក្នុង​នៅ​ម្តុំ​ទីលាន​ពូ​ស្គីន នៅ​កណ្តាល​ទីក្រុង ដោយ​ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ហើយ​បាតុករ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នាំយក​ទៅ​កាន់​រថយន្ត​​ដែល​រង់ចាំ​ស្រាប់​។​ខ្លះ​ត្រូវ​ប៉ូលិស​វាយ​នឹង​ដំបង​ថែមទៀត​។​

​បាតុករ​ប៉ះ​ជាមួយ​ប៉ូលិស​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​នឹង​ការចាប់​ឃុំខ្លួន​មេដឹកនាំ​ប្រឆាំង អាឡេ​ស៊ី ណា​វ៉ា​នី​កាលពី​ថ្ងៃ​២៣​មករា​នៅ​ក្រុង​សេន ផេ​ធឺ​ស្បឺ​ក​

​នៅ​មូ​ស្គូ ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន​បាតុករ​រាប់រយ​នាក់​ដែល​ចេញ​មក​តវ៉ា​ទាមទារ​តាម​ដងផ្លូវ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ក្រោម​សូន្យ​កាលពី​ថ្ងៃ​សៅរ៍​

OVD-Info ដែល​ជា​ក្រុម​តាមដាន​បាតុកម្ម​នេះ​បាន​និយាយថា មនុស្ស​១.១៦៧​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​មូ​ស្គូ​និង​ជាង​៤៦០​នាក់​នៅ​សេន ភី​ត​ធឺ​ស្បឺក​។​សរុប មនុស្ស​៣.០៦៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​​ទីក្រុង​ប្រមាណ​៩០​។​

​ណា​វ៉ា​នី ដែល​ជា​សត្រូវ​ផុត​លេខ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​១៧​មករា​នៅ​ក្រុង​មូ​ស្គូ នៅ​ពេល​លោក​វិល​ពី​អាឡឺម៉ង់​ក្រោយ​ការព្យាបាល​ការពុល​សារធាតុ​ស​សៃ​​ប្រសាទ​ដែល​លោក​បន្ទោស​លើ​វិមាន​ក្រឹម​ឡាំង​។​

​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយថា ការ​ស្នាក់នៅ​របស់​លោក​នៅ​អាឡឺម៉ង់​បាន​រំលោភ​លក្ខខណ្ឌ​នៃ​ការព្យួរទោស​ចំពោះ​ទោស​ឧក្រិដ្ឋ​មួយ​នៅ​ឆ្នាំ​២០១៤​។​

​ក្រោយ​ត្រូវ​បាន​បង្ក្រាប​ដោយ​ប៉ូលិស ពួក​អ្នកគាំទ្រ​លោក​ណា​វ៉ា​នី​អំពាវនាវ​ធ្វើ​ការតវ៉ា​ប្រឆាំង​សា​ជា​ថ្មី​នៅ​ចុង​សប្តាហ៍​ខាងមុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7