Cambodia

រយៈពេល៩ខែក្នុងឆ្នាំនេះ កម្ពុជាមានអ្នកដំណើរអន្តរជាតិចេញ-ចូលចំនួន២.០៥លាននាក់ ធ្លាក់ចុះ៧៧% ដោយសារជំងឺកូវីដ១៩

រយៈពេល៩ខែក្នុងឆ្នាំនេះ កម្ពុជាមានអ្នកដំណើរអន្តរជាតិចេញ-ចូលចំនួន២.០៥លាននាក់ ធ្លាក់ចុះ៧៧% ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរអន្តរជាតិចេញ-ចូលចំនួន ២.០៥លាននាក់ ធ្លាក់ចុះចំនួន៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ការ។ នេះបើតាមរបាយការណ៍សមិទ្ធផលការងារ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ដែលសម្រេចបាន។

របាយការណ៍សមិទ្ធផលការងារ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល នេះត្រូវបានបង្ហាញក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ជាមួយគណៈកម្មាធិការទី៥ និងគណៈកម្មាធិការទី៩ របស់រដ្ឋសភា នៅថ្ងៃទី២៨ ខែតុលានេះ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន២ ត្រូវបាននាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ដឹកនាំប្រតិភូដើម្បីការពារជាមួយគណៈកម្មាធិការទី៥ និងគណៈកម្មាធិការទី៩ របស់រដ្ឋសភា៖ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុមត័យល់ព្រមលើ៖ ១៖ ពិធីសារទី៣ ស្តីពីសិទ្ឋិសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និង២៖ ពិធីសារទី៤ ស្តីពីសិទ្ឋិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន និងទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផល ដែលអាកាសចរណ៍ស៉ីវិល សម្រេចបាននៅឆ្នាំ២០១៩ និងសភាពការណ៍ថ្មីៗ នៅឆ្នាំ២០២០នេះរួមមាន៖

បន្ទាប់ពីកម្ពុជា ទទួលបានសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិគ្រប់ភាគី ក្រោមនយោបាយ ឈ្នះ-ឈ្នះៗ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា វិស័យអាកាសចរស៊ីវិលកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ នៅឆ្នាំ២០១៩ កន្លងទៅនេះ៖

* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល ជាង១១លាននាក់មកពី បណ្ដាគ្រប់ប្រទេសនានាលើសកលលោកជាមួយនឹងអត្រាកំណើន១៣%។

* បានបង្កើនការងារជូនប្រជាពលរដ្ឋ ដោយផ្ទាល់ និងមិនផ្ទាល់ជាង១.៧លាននាក់ និងនាំចំណូលសេដ្ឋកិច្ចជាតិជាង ២.៧ពាន់លានដុល្លារ។

* មានអាកាសយានដ្ឋានអន្តរជាតិ តាមស្តង់ដារអន្តរជាតិចំនួនបី និងបានទទួលការវិនិយោគអាកាសយានដ្ឋានអន្តរជាតិថ្មីពីរបន្ថែមទៀត។

* មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះហើរចេញ-ចូលចំនួន៤៤ តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ជាមួយបណ្ដាប្រទេសជាមិត្ត៤៤ប្រទេស និងកិច្ចព្រមព្រៀងពហុភាគីអាស៊ានចំនួន៣ រួមមានកិច្ចព្រមព្រៀងពហុភាគីអាស៊ាន ស្ដីពីសេរីភាវូបនីយកម្មពេញ លេញនៃសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវអាកាស កិច្ចព្រមព្រៀងពហុភាគី អាស៊ានស្ដីពីសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស និងកិច្ចព្រមព្រៀង
ពហុភាគីអាស៊ាន ស្ដីពីសេរីភាវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាម ផ្លូវអាកាស ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។

* បានបំពាក់នូវឧបករណ៍សម្ភារៈ បម្រើការនាំផ្លូវអាកាសទំនើបបំផុត បើប្រៀបធៀប ក្នុងតំបន់និងសុវត្ថិភាពបំផុត តាមកម្រិតស្តង់ដារអន្តរជាតិ

* ធនធានមនុស្សត្រូវបានផ្តល់ជាអាទិភាព ក្នុងការពង្រឹងនិងពង្រីសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាលកម្រិតស្តង់ដារអន្តរជាតិ ជាប្រចាំ។

រយៈពេល៩ខែដើមឆ្នាំ២០២០នេះ ពិភពលោកទាំងមូលទទួលរងផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ដល់វិស័យដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ។ បើតាមប្រភពព័ត៌មានសមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ (IATA) តំបន់អាស៊ានទាំងមូល បានទទួលរងផលប៉ះពាល់ ដោយសារជំងឺឆ្លងកូវីដ-១៩ លើវិស័យដឹកជញ្ជូនតាមផ្លូវ ដោយខាតបង់ប្រមាណ៨៨ពាន់លានដុល្លារ បាត់បង់ការងារ ៧.៨លាននាក់ និងធ្លាក់ចុះ៥៧% នៃអ្នកដំណើរតាមផ្លូវអាកាស។
ដោយឡែកក្នុង រយៈពេល៩ខែដើមឆ្នាំ២០២០ ប្រទេសកម្ពុជាមានអ្នកដំណើរអន្តរជាតិចេញ-ចូលតែ ២.០៥លាននាក់ ជាមួយនឹងអត្រាធ្លាក់ចុះ ៧៧% បើប្រៀបធៀបរយៈពេលដូចគ្នា ៩ខែដើមឆ្នាំ២០១៩ ហើយនាខែកញ្ញាឆ្នាំ២០២០កន្លងទៅនេះ មានអ្នកដំណើរតាម ផ្លូវអាកាសតែជាង៤ម៉ឺននាក់ ដោយធ្លាក់ចុះ ៥៦%។

ទោះបីជាយ៉ាងណា ដោយមានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ត្រូវស្ថិតនៅរបៀបរបបថ្មីមួយ គឺដំណើរការផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ផង ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគទុនបរទេស បាន ចេញ-ចូលតាមផ្លូវអាកាសជាប្រក្រតី និងអនុញ្ញាតឱ្យបងប្អូនជនរួមជាតិខ្មែរ បានវិលត្រឡប់មកមាតុប្រទេសវិញផងដែរ។

ជាលទ្ធផលមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានទទួលផ្លែផ្កាយ៉ាងល្អនៃការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ និង រក្សាបាននូវនិរន្តរភាពនៃសេវាដឹកជញ្ជូនតាមផ្លូវអាកាស។ នៅក្នុងដំណាក់កាលនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវវិធានការអន្តរាគមន៍ជាច្រើនជុំ ដើម្បីជួយដល់វិស័យអាកាសចរកម្ពុជា ដូចជាការលើកលែង ការបង់ពន្ធអប្បបរមា (Minimum Tax) និងពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលជាដើម៕​​ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Zidane on Maradona's death: a Huge loss for the world at large. He was unique
22 teams will participate in the FIFA Arab Cup. The tournament will be held in 2021
Ronaldinho on Maradona: Rest in peace, my idol. Wizard of wizards!
For the first time in 17 years, Liverpool did not score a goal in a home Champions League game
Villas-Boas suggested that in memory of Maradona to withdraw the 10th number from circulation in all teams
Vatican on Maradona: the Pope remembers him in prayer and remembers their meetings with love
Flick about 3:1 with Salzburg: Very happy with Bayern's performance. Neuer-world-class goalkeeper