Cambodia

រឿងធំហើយ! រលកទី ២ នៃកូវីដ១៩ នៅអូស្ត្រាលី កើតចេញពីរឿងអាស្រូវផ្លូវភេទនៅបន្ទប់សណ្ឋាគារផ្កាយ៥ក្នុងទីក្រុងមែលប៊ន

ចែករម្លែក

រលកទី២នៃកូវីដ១៩ នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានស្តីបន្ទោសទៅលើបុគ្គលិក សន្តិសុខដែលបានសារភាពថាបានរួមភេទជាមួយអ្នកដំណើរដែលបង្ខាំងខ្លួនឯង នៅសណ្ឋាគារមួយ។

អ្នកជំងឺកូវីដ១៩ សង្ស័យដែលបានស្នាក់នៅក្នុងសណ្ឋាគារផ្កាយប្រាំ Stamford Plaza ក្នុងទីក្រុងមែលប៊ន ត្រូវបានប្រាប់ឱ្យបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់របស់ពួកគេរយៈពេល ១៤ ថ្ងៃបន្ទាប់ពីបានមកដល់ប្រទេសអូស្ត្រាលីនៅគ្រាកំពុងផ្ទុះជំងឺរាតត្បាតខ្លាំង។

ឥឡូវនេះទីក្រុងមែលប៊នកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២នៃកូវីដ១៩ ហើយអ្នកស្រុក ត្រូវបង្ខំចិត្តស្នាក់នៅតែក្នុងផ្ទះ ឬមិនអ៊ីចឹងប្រឈមនឹងការផាកពិន័យ ១.៦២៥ ដុល្លារ​ ខណៈហាងលក់គ្រឿងទេសនានាចាត់វិធានការដើម្បីបញ្ឈប់ការសម្រុកទិញទាំងស្លន់ស្លោ។

រដ្ឋវីកតូរៀ បានកត់ត្រាករណីថ្មីនៃវីរុសកូរ៉ូណាចំនួន ៧៧ ករណីកាលពីថ្ងៃទី១កក្កដា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ដោយនាំឱ្យចំនួនករណីឆ្លង សរុបចាប់តាំងពីថ្ងៃចន្ទកើនដល់ ២៨៩ ករណី។

ទីក្រុងមែលប៊នបានយកឈ្នះភាគច្រើនលើមេរោគនៅចុងខែមេសា ហើយគ្មានករណីថ្មីណាមួយត្រូវបានកត់ត្រាទេនៅថ្ងៃទី ៥ ខែមិថុនា ប៉ុន្តែឥឡូវនេះករណីថ្មីជាច្រើនបានកើនឡើងម្តងទៀត។

ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៣១ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងសណ្ឋាគារប្រណីតនៅមែលប៊ន ដោយពួក សន្តិសុខបានលាតត្រដាងថា ពួកគេបានដេកជាមួយភ្ញៀវជាច្រើនដង កាលពីសប្តាហ៍មុន ហើយថែមទាំងនាំភ្ញៀវទាំងនោះទៅហាង 7-11 និងមជ្ឈមណ្ឌលផ្សារទំនើបដ៏មមាញឹកទៀតផង។

អភិបាលរដ្ឋវីកតូរៀ លោកដានីញែល អ៊ែនឌ្រូ បានប្រាប់កាសែត The Herald Sun ថា មានការរំលោភបំពានមួយក្តាប់តូចដោយបុគ្គលិកនៅសណ្ឋាគារមួយចំនួន រួមមានទាំងសណ្ឋាគារ Stamford Plaza និងសណ្ឋាគារ Rydges នៅក្នុងទីក្រុង មែលប៊ន កន្លែងដែលអ្នកដំណើរបង្ខាំងខ្លួនឯងនៅទីនោះ។

ក្រុងមែលប៊នបានបិទសាជាថ្មីជាមួយការដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងទីក្រុង គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអូស្ត្រាលីអបអរការយកឈ្នះលើកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស/Ha

មែលប៊នបិទសាជាថ្មីក្រោយផ្ទុះរលកទីពីរនៃកូវីដ១៩ចេញពីសណ្ឋាគារផ្កាយប្រាំ Stamford Plaza

Football news:

Liverpool are close to buying a defender for Olympiakos Tsimikas. Medical check-up-this week
Barcelona intends to sign Bernardo Silva. City can get Semeda
Real are planning to buy Dybala and are ready to include Kroos or ISCO in the deal (Sport Mediaset)
Conte about Inter before the 1/4 Europa League: we Continue to progress, we become stronger
Piontek is Interesting to Fiorentina. Herta wants just over 20 million euros
Barzagli or Grosso will replace Pirlo in Juventus U23
Daudov about Akhmat: I am Sure that the team will Interact better with each new game