Cambodia

ស​.​ស​.​ស​.​ក​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​»

ចែករម្លែក

លោក ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ស​.​ស​.​ស​.​ក​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​»(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ចូលរួម​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ ប្រកាស​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្កើត​ឱកាស​ចូលរួម ដើម្បី​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ស្ថិតក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​រង​ការយាយី​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២០​នេះ ទិវា​អន្តរជាតិ​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ប្រារព្ធ​ឡើង​ក្រោម​ពាក្យស្លោក «​សិទ្ធិ​ទទួល​ព័ត៌មាន​៖ សង្គ្រោះ​ជីវិត ការកសាង​ទំនុកចិត្ត និង​បង្កើត​នូវ​ក្តីសង្ឃឹម​»​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។​


​ក្នុងន័យនេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាជន​កម្ពុជា ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​រួមគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​វិធាន​ការបង្ការ ទប់ស្កាត់ និង​ព្យាបាល​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូត​បានជា​សះស្បើយ​ទាំងស្រុង ហើយដោយ​មិនមាន​ប្រជា​ជនណាម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​នេះឡើយ​។ លទ្ធផល​ជាក់ស្តែង​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី «​សមត្ថភាព​ជាតិ​យើង​ក្នុងការ​ជម្នះ​ការលំបាក​» ហើយ​បាន​កសាង នូវ​ជំនឿ​ចិត្ត​និង​ក្តីសង្ឃឹម ចំពោះ​អនាគត​ដ៏​ប្រសើរ​រួមគ្នា​ត​ទៅមុខទៀត​។​
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ព័ត៌មាន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​ខិតខំ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​គ្រោង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំនេះ​។ យើង​មាន​ក្តី​សង្ឃឹមថា ច្បាប់​នេះ​នឹង​ក្លាយ ជា​មធ្យោបាយ​បន្ថែម​រួមចំណែក​ពង្រឹងពង្រីក​នូវ​ឥរិយាបទ ផ្នត់គំនិត និង​វប្បធម៌ «​ប្រជាធិបតេយ្យ​ចូលរួម​» ពី​សំណាក់​ប្រជាពលរដ្ឋ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា យល់ឃើញថា ការកសាង​ជំនឿ​ចិត្ត​សង្គម គឺ​ត្រូវតែ​ឈរលើ​មូលដ្ឋាន​នៃ​សកម្មភាព​ជាក់ស្តែង លទ្ធផល​ជាក់ស្តែង ដោយ​ស្មារតី​ចូលរួម ការជួយ​បំពេញ​ឲ្យ​គ្នា ការគោរព និង​ការ​យល់យោគ​។ គេ​មិនគួរ​គប្បី​បណ្តុះ​ជំនឿ​ដែល​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម ការសន្យា​ភូតភរ ព័ត៌មាន​ប្រឌិត ការ​បំភ្លៃ ការអុជ​អាល និង​មនោគមន៍វិជ្ជា​ញុះញុង ដែល​បង្កើត​ការភ័ន្តច្រឡំ ហើយ​ឈានទៅ​ធ្វើ​សកម្មភាព​ដោយ​ងងឹតងងល់ បង្កចលាចល បំផ្លាញ​សង្គមជាតិ និង​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។ បរិបទ​នៃ​ប្រទេស​កម្ពុជា «​កត្តា​សន្តិភាព​» បាន​បង្ក​បរិយាកាស​ដ៏​មានតម្លៃ​សម្រាប់​ការកសាង​គុណភាព​ជីវិត និង​បានធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង​។ បច្ចុប្បន្ន​កម្ពុជា​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ពិភពលោក ប្រកបដោយ​មោទនភាព ទាំង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនង​អន្តរជាតិ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ និង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ទាញ​ការចាប់អារម្មណ៍​ថា ទិវា «​សិទ្ធិ​ទទួល​ព័ត៌មាន​» ក៏​រំលឹក​យើង​ជាប្រចាំ​ថា យើង​អាច​ប្រើប្រាស់​សិទ្ធិ​នេះ ដើម្បី​ស្វែងយល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព មិន​ត្រឹមតែ​អំពី​វឌ្ឍនភាព​នៃ​ប្រទេសជាតិ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​យើង​ក៏ត្រូវ​តាមដាន​ជាប្រចាំ អំពី​សភាពការណ៍​វិវត្តន៍​ប្រែប្រួល​ឥតឈប់ឈរ​នៃ​បញ្ហា​តំបន់​និង​ពិភពលោក​ផងដែរ​។ ខណៈដែល​មាតុភូមិ​កម្ពុជា​យើង​កំពុង​រីករាយ​ជាមួយ​សុខសន្តិភាព ឥឡូវនេះ មហាអំណាច​កំពុង​ប្រជែង​គ្នា​យក​ប្រៀប​ខាង ភូមិសាស្ត្រ​នយោបាយ យោធា និង​សេដ្ឋកិច្ច ដែល​តោង​តែ​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។ ប្រវត្តិសាស្ត្រ​បង្ហាញថា ក្នុង​បរិបទ​នៃ​ការ​រះ​ឡើង​នៃ​មហាអំណាច​ថ្មី និង​ការធ្លាក់ចុះ​ឥទ្ធិពល​នៃ​មហាអំណាច​មួយ គឺ​បង្កើត​បញ្ហា​ប្រឈម​ចាក់ស្រេះ និង​ពិបាក​ប៉ាន់ស្មាន​។ ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ជាមួយ​បន្ទាត់នយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុង «​ការបន្ត​កសាង​មិត្ត​គ្រប់ទិសទី​ក្រោម​ស្មារតី​ឯករាជ្យ​» អធិបតេយ្យ ដោយ​គោរព​គ្នា​ទៅវិញទៅមក ស្មើភាព​និង​ស្មើ​សិទ្ធិ ហើយ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដូច​បានបង្ហាញ​ខាងលើ សូម​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់ បណ្តាញ​សង្គម ឲ្យ​បន្ត​ប្រើប្រាស់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុង​ឧ​ត្ត​ម​គតិ​ដើម្បី​ពង្រឹងសមត្ថភាព​ជាតិ ដើម្បី បណ្តុះ «​ស្មារតី​កម្ពុជា​និយម​»​។ សូម​បន្ត​ប្រើប្រាស់​លំហ​សិទ្ធិសេរីភាព​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អំពី «​តម្លៃ​សន្តិភាព​» និង​មរតក​វប្បធម៌​ល្អ​ប្រពៃ​ថ្លៃថ្នូរ​របស់​ប្រជាជន​យើង​ទៅកាន់​ពិភពលោក ដោយ​តម្កល់ ផលប្រយោជន៍​ជាតិ​យើង​មុនគេ​។ យើង​ត្រូវតែ​ជឿជាក់​លើ​ខ្លួន​យើង​ជាមុន និង​ជឿជាក់​លើ​អនាគត​ដ៏​ប្រសើរ​របស់​ប្រទេសជាតិ​យើង​ជាមុន​។ គ្មាន​នរណា​ស្គាល់​តម្រូវការ​កម្ពុជា ជាង​កម្ពុជា​ខ្លួនឯង​ឡើយ​។ គ្មាន​នរណា​លើកតម្កើង​កម្ពុជា ជាង​កម្ពុជា​ខ្លួនឯង​នោះឡើយ​។ ដូច្នេះ ការចូលរួម​ផ្សព្វផ្សាយ រូបភាព​ល្អ​១​សន្លឹក ខ្លឹមសារ​ល្អ​១​ឃ្លា ទស្សនវិជ្ជា ការឆ្នៃប្រឌិត​ថ្មី គឺមាន​តម្លៃ​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​របស់​អ្នក ប្រទេសជាតិ​អ្នក ហើយ​ទង្វើ​វិជ្ជមាន​ជាប្រចាំ​នេះ នឹង​ក្លាយជា​កម្រង​ប្រវត្តិសាស្ត្រ ដែល​កត់ត្រា​នូវ​គុណសម្បត្តិ​របស់​អ្នក​បាន​ចូលរួម​ក្នុង «​បុព្វហេតុ​ដើម្បី​ឧត្តមភាព​ជាតិ​មាតុភូមិ​» របស់​យើង ហើយ​សកម្មភាព​នេះ​មានគុណ​តម្លៃ​ធំធេង​ទាំង​សម្រាប់​បច្ចុប្បន្ន​និង​តទៅ​អ្នកជំនាន់ក្រោយ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Referee Martinez Munuera has been appointed for the Barcelona - real match. This is his first Clasico
Ronaldo re-tested positive for the coronavirus. He probably won't play against Barca (Correio da Manha)
Simeone's most crushing defeat at Atletico: lack of Parti, clever adaptation of the flick and grandiose Coman
Barca players are unhappy that some players have extended their contracts with reduced wages (Marca)
Capello on the debut of the Beginning: Fantastic goal. I spoke with Gasperini, he is happy
A Spanish journalist compared Fati to a black salesman running away from the police. Barcelona sues (despite the apology)
We play with major soccer bandits, and I get a yellow for it? Mueller - referee of the match with Atletico