logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

សាលា​អន្តជាតិ​អាស៊ាន​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​និង​”​លី​ឌើ​អ៊ី​ន​មី​”​របស់​អាមេរិក​នៅក្នុង​កម្មវិធីសិក្សា​

ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សាលា​អន្តរជាតិ​អាស៊ាន​នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​បាន​បើក​ដំណើរការ​សេវាកម្ម​ថែទាំ​អប់រំ​កុមារ​តូច​និង​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧ (The 7HABITS)​និង​លី​ឌើ​អ៊ី​ន​មី​(Leader inME)​។​ដែលជា​កម្មវិធី​អប់រំ​ដ៍​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​ទៅក្នុង​កម្មវិធីសិក្សា​។​

​ដោយ​សង្កេតឃើញថា​ភាគច្រើន​នៃ​ឪពុកម្តាយ​ក្នុងពេល​បច្ចុប្បន្ន​ត្រូវ​ចេញ​ប្រកប​អាជីវកម្ម​ឬ​ធ្វើការ​ទាំងអស់គ្នា​ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​មានការ​ប្រឈម​និង​បញ្ហា​កង្វះ​ពេលវេលា​ថែទាំ​កូនតូចៗ​។​ដូចនេះ​សាលា​អន្តរជាតិ​អាស៊ាន​សម្រេច​ដាក់​បើក​ដំណើរការ​សេវាកម្ម​អប់រំ​និង​ថែទាំ​កុមារ​តូច​ចាប់ពី​អាយុ​២​ឆ្នាំ​ឬ​២៤​ខែ​។​ដោយ​មិន​ត្រឹមតែ​ជា​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ​សាលា​ផ្តោតទៅលើ​ការអប់រំ​និង​ថែទាំ​កុមារ​តូច​ឱ្យមាន​ការអភិវឌ្ឍ​ទាំង​ផ្នែក​ភាសា​ស្មារតី​ទំនាក់ទំនង​សង្គម​គំនិត​ច្នៃប្រឌិត​បញ្ញា​វាងវៃ​កាយសម្បទា​និង​សុខភាព​។​

​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​កម្មវិធី​និង​សេវាកម្ម​ថ្មី​នេះ​អ្នកស្រី​សូ​យ​សុ​មានិត​នាយិកា​រង​សាលា​អន្តជាតិ​អាស៊ាន​បាន​មានប្រសាសន៍ថា​៖​សាលា​អន្តរជាតិ​អាស៊ាន​មិន​ត្រឹម​ជា​សាលារៀន​តែ​គឺជា​ផ្ទះ​ដែល​កុមារ​តូច​គ្រប់រូប​ទទួលបាន​នូវ​ការអប់រំ​ថែទាំ​យ៉ាង​ម៉ត់ចត់​និង​កក់ក្តៅ​ដូច​មាន​ឪពុកម្តាយ​នៅក្បែរ​។ សេវាកម្ម​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ទៅ​។​

​អ្នកស្រី​នាយិកា​រង​បានលើកឡើង​ទៀតថា​៖​ឆ្លៀត​ក្នុងឱកាស​ជួបជុំ​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​វេលា​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​នោះដែរ​សាលា​ក៏​ធ្វើការ​បញ្ជ្រាប​ដំណើរការ​កម្មវិធី​TheLeaderInMe​ដែល​ទទួលបាន​សិទ្ធិ​បង្ហាត់បង្រៀន​និង​បណ្តុះបណ្តាល​ពី​FranklinCovey​សហរដ្ឋអាមេរិក​។​ដើម្បី​ទទួលបាន​ការសហការ​ពី​សំណាក់​អ្នកអាណាព្យាបាល​សិស្ស​ក្នុងការ​ចូលរួម​ជំរុញ​សិស្សានុសិស្ស​ឱ្យក្លាយ​ជា​បុគ្គល​ឆ្នើម​មានចំណេះ​ជំនាញ​និង​គោលដៅ​ជីវិត​ច្បាស់លាស់​។​

​ក្នុង​បទ​បង្ហាញ​ទៅដល់​អាណាព្យាបាល​សិស្ស លោក បូ សា​បឿន ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ពត៌មាន និង​អប់រំ​បានឱ្យដឹងថា​៖​ទម្លាប់​ល្អ​ទាំង​៧​ដែល​ភាសា​អង់គ្លេស​ហៅថា​«7Habits»​បាន​ត្រូវគេ​ចាត់ទុកថា​ជា​វិធីសាស្ត្រ​មួយ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​អាជីវកម្ម​និង​អាជីព​ការងារ​ទម្លាប់​ទាំង​៧​នេះ​។​ក្នុងនោះ មាន​៖​ទី​១,​មាន​ភាពម្ចាស់ការ​លើ​ការងារ​របស់ខ្លួន​។​ទី​២,​គិត​ហើយ​ស៊ឹម​គូរ​,​។​

​ទី​៣,​ធ្វើ​និង​ចាត់ចែង​ការងារ​សំខាន់​មុន​។​ទី​៤,​គិត​បែប​ឈ្នះៗ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​។​ទី​៥,​ស្តាប់​គេ​ឱ្យ​យល់​សិន​មុននឹង​ឱ្យគេ​យល់​ពី​យើង​។​ទី​៦,​សហការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​និង​ទី​៧,​បន្ត​ការអភិវឌ្ឍ​ខ្លួន​។​ចំណែក​កម្ម​វី​ធី​LeaderinMe​គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​សាលា​ទាំងមូល​ដើម្បី​អភិវឌ្ឍន៍​ភាពជា​ដៃគូ​ជាមួយ​អ្នក​អប់រំ​ដែល​ផ្តល់​អំណាច​ដល់​សិស្ស​នូវ​ភាពជា​អ្នកដឹកនាំ​និង​បំ​ណិ​ន​ជីវិត​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​សតវត្សរ៍​ទី​២១៕S/

​ចំណងជើង​រូបថត​៖​សាលា​អន្តជាតិ​អាស៊ាន​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​និង​លី​ឌើ​អ៊ី​ន​មី​របស់​អាម៉េរិក​នៅក្នុង​កម្មវិធីសិក្សា​និង​បើក​ដំណើរការ​សេវាកម្ម​ថែទាំ​

All rights and copyright belongs to author:
Themes
ICO