Cambodia

សេចក្តីព្រាងច្បាប់ ៥ ឆ្លងកាត់​ការអនុម័ត ពី​ព្រឹទ្ធសភា​

ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ របស់​ព្រឺទ្ធសភា ដឹកនាំ​ដោយ កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា ប្រធានស្តីទី ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ចំនួន ៦ ។​

​ច្បាប់​ទាំង ៦ នោះ​គឺ​៖ ១- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ។ ២-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត យល់ព្រម លើ​អនុសញ្ញា ស្តីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​បារាំង ។ ៣- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ។ ៤-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា មីណា​ម៉ា​តា ស្តីពី​បារត និង​៥-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ ស្រទាប់​អូហ្សូន ។​

​សូមជម្រាបថាៈ សេចក្តីព្រាងច្បាប់​ទាំង ៥ នេះ ត្រូវបាន​រដ្ឋសភា អនុម័ត កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ តាក់តែងឡើង មាន​គោលបំណង បង្កើន​ប្រសិទ្ធភាព នៃ​ប្រទេស​ទាំងពីរ ក្នុងការ​បង្ការ ការស៊ើបអង្កេត ការចោទប្រកាន់ និង​ការបង្ក្រាប​បទល្មើស តាមរយៈ​សហប្រតិបត្តិ​ការ និង​ការជួយ​គ្នា ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​សារៈសំខាន់ និង​អត្ថប្រយោជន៍ ដើម្បី​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរលើ​គោលការណ៍ គោរព​នូវ​អធិបតេយ្យភាព សមភាព និង​ផលប្រយោជន៍ ទៅវិញទៅមក និង​ជា​ផ្នែក​មួយ នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​រួមចំណែក​យ៉ាងសកម្ម ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​បទឧក្រិដ្ឋ​ក​ម្ម​ឆ្លងដែន រួមមាន ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ អំពើពុករលួយ ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ សន្ធិសញ្ញា​នេះ នឹង​ក្លាយជា​មូលដ្ឋាន​គតិយុត្ត សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ធ្វើសំណើ និង​អនុវត្ត​សំណើ សុំ​ជំនួយ​ទៅ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា ស្តីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​បារាំង មាន​គោលបំណង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ក្នុងការ​ប្រឆាំង​ឧក្រិដ្ឋកម្ម ដោយ​គោរព​តាម គោលការណ៍ រដ្ឋធម្មនុញ្ញ​រៀងៗ​ខ្លួន អធិបតេយ្យភាព សមភាព និង​ផលប្រយោជន៍​គ្នា ទៅវិញទៅមក ព្រមទាំង​ជា​ផ្នែក​មួយ នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​រួមចំណែក​យ៉ាងសកម្ម ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់​ស្តា​ត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការប្រឆាំង​អំពើពុករលួយ​។ សេចក្តីព្រាងច្បាប់​នេះ ផ្តល់​សារសំខាន់ និង​អត្ថប្រយោជន៍ ដល់​គូភាគី ក្នុងការ​បង្កើតឱ្យមាន​នូវ ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ស្វែងរក​ជនល្មើស ដែល​ទាមទារ​ឱ្យមាន កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី មាន​គោលបំណង ពង្រឹង​មូលដ្ឋាន​ច្បាប់ នៃ​ការផ្តល់​ការជួយ​គ្នា ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ដោយ​ឈរលើ​គោលការណ៍ គោរព​នូវ​អធិបតេយ្យភាព សមភាព សុចរិត ភាព​ដែនដី មិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង និង​ផលប្រយោជន៍ គ្នា​ទៅវិញទៅមក ព្រមទាំង​ជា​ផ្នែក​មួយ នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​រួមចំណែក យ៉ាងសកម្ម ក្នុង​ក្របខ័ណ្ឌ ច្បាប់​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន រួមមាន ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំង នឹង​អំពើ​ភេរវកម្ម និង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ជាអាទិ៍ ដោយ​អនុលោម តាមច្បាប់​ជាតិ​របស់​គូភាគី និង​គោរព​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ​។ សេចក្តីព្រាងច្បាប់​នេះ ផ្តល់​សារសំខាន់ និង​អត្ថប្រយោជន៍ ដល់​គូភាគី ក្នុងការ​បង្កើតឱ្យមាន ក្របខ័ណ្ឌ​គតិយុត្ត សម្រាប់​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ក្នុងការ​ធ្វើសំណើ និង​អនុវត្ត​សំណើសុំ​ជំនួយ ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត និង​នីតិវិធីតុលាការ របស់​ភាគី​នីមួយៗ ហើយ​មាន​វិសាលភាព​ជំនួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា មីណា​ម៉ា​តា ស្តីពី​បារត មាន​គោលបំណង​ដើម្បី​ការពារ​សុខភាព​មនុស្ស គាំពារ​បរិស្ថាន ពី​ការបញ្ចេញ ការ​សាយភាយ​បារត និង​សមាសធាតុ​បារត ដែល​បង្កឡើង​ដោយ សកម្មភាព​របស់​មនុស្ស​។ បារត ត្រូវបាន​ចាត់ទុក ជា​សារ​ធាតុគីមី​គ្រោះថ្នាក់ ដែលមាន​កម្រិត​ពុល​ខ្ពស់ មិន​ងាយ​បំបែក​ធាតុ និង​ផ្លាស់​ទី​បាន​ចម្ងាយ​ឆ្ងាយ ហើយ​អាច​បង្ក​ហានិភ័យ​ខ្ពស់ ដល់​សុខភាព​មនុស្ស រួមមាន ការបង្ក​ផលប៉ះពាល់ លើ​ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​ភាពស៊ាំ និង​ការរីកលូតលាស់ របស់​ទារក​ក្នុង​ផ្ទៃ ព្រមទាំង​បង្ក​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងទៀត​។​

​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ជំនួយ​បច្ចេកទេស ជំនួយ​ហិរញ្ញវត្ថុ ពី​ប្រទេស​អភិវឌ្ឍ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ សម្រាប់​ការអនុវត្ត​វិធាន​ចាំបាច់ ដែល​បញ្ញត្តិ នៅក្នុង​អនុសញ្ញា​នេះ និង​បាន​រួមចំណែក​បំពេញបន្ថែម ដល់​ការអនុវត្ត​អនុសញ្ញា​ពហុភាគី ក្នុង​វិស័យ​គាំពារ​បរិស្ថាន ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​ភាគី ព្រមទាំង​បានរួម​ចំណែក ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កិច្ច​គាំពារ បរិស្ថាន សំដៅ​ឆ្ពោះទៅ​សម្រេចបាន នូវ​ការអភិវឌ្ឍ​ប្រទេស ប្រកបដោយ​ចីរភាព​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន នឹង​រួមចំណែក​ក្នុង ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ឆ្លើយតប​ទៅនឹង​ការប្រែប្រួល អាកាសធាតុ និង​អភិរក្ស​ធនធានធម្មជាតិ សំដៅ​ឆ្ពោះទៅ​សម្រេចបាន នូវ​ការអភិវឌ្ឍ​ប្រទេស ប្រកបដោយ​និរន្តរភាព​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Pavel Nedved: Juventus doesn't depend on Ronaldo. Any team will miss such a player
Holand and Jan will not play Lazio due to muscle injuries
Van Persie about meeting Maradona: he kissed my left foot and said it was the same as his
Bale doesn't need to prove anything. His presence inspires the Tottenham players. Davis on the midfielder
Pochettino and Raul can replace Zidane at Real Madrid. The club does not want to dismiss the Frenchman yet
Stefano Pioli: Milan need to take the Celtic game seriously. They always play well
Atalanta captain Gomez did not follow Gasperini's instructions in the match against Midtjylland. He was replaced at half-time