logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

សេត​វិមាន​បដិសេធ​ចូលរួម​ក្នុង​សវនាការ​នៃ​នីតិវិធី​ប្តឹង​ចោទប្រកាន់

មេធាវី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សេត​វិមាន​នឹងមិន​ចូលរួម​ក្នុង​សវនាការ​របស់​សភា​នៅ​ថ្ងៃ​ពុធ​ដែល​នឹង​ពិចារណា​អនុម័ត​ការប្តឹង​ចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​ទេ​។​

ទីប្រឹក្សា​សេត​វិមាន​លោក Pat Cipollone បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​អ្នកប្រជាធិបតេយ្យ​លោក Jerry Nadler ដែលជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​ក្នុង​សភា​ថា “​យើង​មិនអាច​រំពឹងថា​នឹងចូលរួម​ក្នុង​សវនាការ​នេះ​បានទេ​ខណៈដែល​សាក្សី​មិនទាន់​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​និង​ស្របពេល​ពេលដែល​ខ្លួន​មិនទាន់​ច្បាស់​ថា​តើ​គណៈកម្មាធិការ​តុលាការ​នេះ​នឹង​ផ្តល់​ឲ្យ​ប្រធានាធិបតី​នូវ​ដំណើរការ​ត្រឹមត្រូវ​តាមរយៈ​សវនាការ​បន្ថែម​ដែរ​ឬក៏​យ៉ាងណា​”​។​

លោក Cipollone បានសរសេរថា “​អាស្រ័យ​លើ​កាលៈទេសៈ​បច្ចុប្បន្ន យើង​មិន​មានបំណង​ចូលរួម​ក្នុង​សវនាការ​របស់​អ្នក​នៅ​ថ្ងៃ​ពុធ​នេះ​ទេ​”​។​

លោក Trump កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​នៅក្នុង​ការស៊ើបអង្កេតរ​បស់​សភា​ថា លោក​បាន​ស្វែងរក​ជំនួយ​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន​ដើម្បី​ទទួលបាន​ព័ត៌មាន​អាក្រក់​ពី​គូប្រជែង​នយោបាយ​ក្នុងប្រទេស​និង​ជា​គូប្រជែង​បោះឆ្នោត​ឆ្នាំ​២០២០​របស់គាត់​គឺ​លោក Joe Biden​។

គណៈកម្មាធិការ​តុលាការ​នឹង​ចាប់ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ដើម្បី​កំណត់ថា​តើ​ភស្តុតាង​ដែល​បាន​ចងក្រង​នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៃ​នីតិវិធី​នេះ​ត្រូវ​នឹង​ស្តង់ដារ​ប្តឹង​ចោទប្រកាន់​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​អំពើ​ក្បត់ជាតិ ការស៊ីសំណូក​ឬ​បទឧក្រិដ្ឋ​កម្រិត​ខ្ពស់​និង​បទមជ្ឈិម​ផ្សេងទៀត​ដែរ​ឬក៏​អត់​។​

គណៈកម្មាធិការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ពិចារណា​យ៉ាងហោចណាស់​បួន​មាត្រា​ឬ​អត្ថបទ​ស្តីពី​ការប្តឹង​ចោទប្រកាន់​រួមមាន​ដូចជា​ការរំលោភ​អំណាច ការស៊ីសំណូក ការមើល​ងាយ​សភា​និង​ការរាំងស្ទះ​ដល់​យុត្តិធម៌​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Cipollone មិនបាន​បដិសេធ​ការចូលរួម​របស់​សេត​វិមាន​នៅក្នុង​សវនាការ​ទាំងអស់​ទេ​ផ្ទុយទៅវិញ​លោក​បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​បន្ថែម​ពី​លោក Nadler អំពី​របៀប​ដែល​ការសាកសួរ​នឹងត្រូវ​ធ្វើឡើង​ហើយ​និយាយថា លោក​នឹង​ផ្តល់​ចម្លើយ​ដល់​គាត់​នៅត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​៕ AFP
​វណ្ណ​វណ្ណ​

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Themes
ICO