Cambodia

សហភាពអឺរ៉ុបព្រមានអំពីការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា ខណៈការរឹតបន្តឹងត្រូវបានពង្រឹង

ចែករម្លែក

សហភាពអឺរ៉ុបបានប្រកាសអាសន្នកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញាជុំវិញការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា ដោយនិយាយថា ឥឡូវនេះវាអាក្រក់ជាងពេលផ្ទុះខ្លាំងកាលពីខែមីនានៅក្នុងបណ្តាប្រទេសសមាជិកមួយចំនួនទៅទៀត ខណៈរដ្ឋាភិបាលនៅអឺរ៉ុបនិងប្រទេសផ្សេងទៀតបានចាត់វិធានការតឹងរ៉ឹងឡើងវិញ។

បារាំងបានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃជាង ១៦.០០០ នាក់ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រកាសវិធានការរឹតត្បិតតឹងរ៉ឹងជាពិសេសសម្រាប់ទីក្រុងម៉ាសីនៅជាប់សមុទ្រមេឌីទែរ៉ាណេ ដែលរងគ្រោះខ្លាំងជាងគេ។

ហើយនាយករដ្ឋមន្រ្តីក្រិកលោក គីរីអាកូស មីតសូតាគីស បានព្រមានថា ការបិទសកម្មភាពសាជាថ្មីអាចនឹងធ្វើជាចាំបាច់នៅក្រុងអាថែនលើកលែងតែសាធារណជនអាចជួយបន្ថយករណីថ្មី ដោយគោរពវិធានការរក្សាគម្លាតពីគ្នានិងពាក់ម៉ាស់។

អ៊ីស្រាអែល ដែលបានបិទសាលារៀននិងដាក់កំហិតលើកន្លែងធ្វើការនិងសកម្មភាពកម្សាន្តកាលពីសប្តាហ៍មុន នៅកំពុងបិទសកម្មភាពទូទាំងប្រទេសជាលើកទី ២ ដដែលទេគិតត្រឹមថ្ងៃព្រហស្បតិ៍។

កន្លែងធ្វើការនិងផ្សារភាគច្រើនត្រូវបិទទ្វារ ហើយការជួបជុំអធិស្ឋាននិងបាតុកម្មនឹងត្រូវរឹតត្បិតយ៉ាងតឹងរ៉ឹង ព្រោះប្រទេសនេះកំពុងប្រយុទ្ធនឹងអត្រាឆ្លងខ្ពស់បំផុតក្នុងមនុស្សម្នាក់ ដែលអាក្រក់ជាងគេបំផុតនៅលើពិភពលោក។

វិធានការតឹងរ៉ឹង ដែលបានដាក់ចេញនៅក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាតដែលឥឡូវនេះបានឆ្លងដល់មនុស្សជាង ៣០ លាននាក់និងសម្លាប់មនុស្សជាង ៩៥០.០០០ នាក់ បានធ្វើឱ្យអាជីវកម្មជាប់គាំងនិងធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច៕ ដោយ ៖ កញ្ញាដាលីស

ការធ្វើតេស្តនៅបារាំងរកឃើញអ្នកឆ្លងដល់ទៅ ១៦.០០០ នាក់ក្នុងមួយថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Pirlo on Ronaldo's optimal position: Start from the left inside and move to the center. He can play alongside Morata or Dybala
Mikhail Butovsky is probably the best doctor in our sport. A serious conversation about rudeness to doctors, salaries and leaving CSKA and Spartak
Naumov about the defeats of Zenit, Loko and Krasnodar in the RPL after the Champions League: Lack of professionalism in the players and the ability of the coaches
Ronaldo violated the coronavirus Protocol. An investigation is underway. Italian sports Minister on the departure of the player from Turin
Sports Director of Khimki about 2:0 with Rostov: We proved that we are a team and can win on the road
Jaka defeated Arsenal and Leicester did not create anything except the goal. We will try to take points from Manchester United
Pirlo about 1:1 with Verona: Juve do not need a slap in the face to Wake up and play intensely