logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

សៀវភៅ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​​ក្នុង​ពិភព​លោក

អាចនិយាយបានថា មិនមែនជារឿងចាប់អារម្មណ៍សម្រាប់ប្រិយមិត្តដែលមិនចូលចិត្តអានសៀវភៅ។ ប៉ុន្តែសម្រាប់ប្រិយមិត្តដែលនិយមអាន និងស្វែងរកទិញសៀវភៅជុំវិញពិភពលោកវិញ នេះជារឿងដ៏ភ្ជាក់ផ្អើលមួយដែលមិនធ្លាប់ដឹងទាល់តែសោះ។

អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​នៅ​ពេល​អ្នក​បាន​ដឹង​តម្លៃ​សៀវភៅ​ទាំង​១៥​នេះ។ សៀវភៅខាងក្រោមនេះ តម្លៃរាប់លានដុល្លារអាមេរិក។ ហេតុអ្វីបានជាសៀវភៅទាំងអស់នេះ ថ្លៃរាប់លានដុល្លារ? មានអ្វីពិសេស?

ទាំង​អស់​នេះ​គឺ​ជា​សៀវភៅ​ដែល​មាន​ភាព​លេចធ្លោ​និង​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​សេ​ណា​​រី​យ៉ូ​ពិភពលោក។

15. រឿង​ Beedle និងBard

សៀវភៅ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ J.K.Rowling ដែល​ជា​អ្នក​និពន្ធ​រឿង​ Harry Potter​ ជា​អ្នក​សរសេរ​ឡើង។ ​រឿង​ Beedle និងBard​ជា​រឿង​និទាន​ដែល​ធ្វើ​ការ​បោះ​ពុម្ព​ឡើង​តែ​ចំនួន​ប្រាំពីរ​ច្បាប់​តែ​ប៉ុណ្ណោះ​ ហើយរូបភាពដែលមានក្នុងសៀវភៅនោះ គឺគូរផ្ទាល់ដោយអ្នកនិពន្ធតែម្ដង។ គ្មានអ្វីត្រូវយល់នោះទេ តាមស្នាដៃរបស់គាត់ដែលធ្លាប់ សរសេររឿង Harry Potter កន្លងមក បើយកសាច់រឿងក្នុងសៀវភៅមួយនេះ ប្រហែលជាអាចជាថតចេញជាភាពយន្ដហូលីវូដ រកលុយបានរាប់រយលានឯណោះ។

សៀវភៅនេះលក់​ក្នុង​តម្លៃ​3.98 លាន​ដុល្លារ (4.5 លាន​ដុល្លារ​នៅ​ឆ្នាំ 2006)។

14. Rules of Basketball

Basketball គឺ​ជា​កីឡា​មួយ​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​ពិភពលោក។ កីឡា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ James Naismith ក្នុង​ឆ្នាំ​ 1891។ លោក​ជា​គ្រូ​បង្វឹក​នៅ​សកលវិទ្យាល័យ​មួយ​ហើយ​គាត់​ក៏​បាន​ចងក្រង​សៀវភៅ​ក្បួន​ច្បាប់ ​Basketball នេះ​ឡើង​ដែល​លក់​ក្នុង​តម្លៃ​4.3 លាន​ដុល្លារ (4.7 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

13. Biblia Pauperum

នេះ​គឺ​ជា​សៀវភៅ​មួយ​ដែល​បូក​បញ្ចូល​គ្នា​រវាង​ប្រវត្ដិ​សាស្រ្ត​សិល្បៈ ​និង​ព្រះ​គម្ពីរ​ក្នុង​សៀវភៅ​តែ​មួយ។ ​អ្នក​និពន្ធ​បាន​សរសេរ​ឡើង​អម​ជា​មួយ​រូប​ភាព​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​សំខាន់​ពីរ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។ សៀវភៅនេះមាន​តម្លៃ 2.42 លាន​ដុល្លារ​ក្នុង​ខែ​តុលា​ឆ្នាំ 1987។  សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ប្រហែល 5 លាន​ដុល្លារ។ វា​ជា​ច្បាប់​ចម្លង​តែ​មួយ​គត់​នៅ​សហរដ្ឋ​អាមេរិក។

12. Traité des Arbres Fruitiers 4.5 លានដុល្លារ (5.3 លានដុល្លារក្នុងឆ្នាំ 2016)

លោក​ Henri-Louis Duhamel du Moncaeu​ គាត់​ជា​អ្នក​វិទ្យាសាស្រ្ដ​បារាំង​ឈាន​មុខ​គេ​ម្នាក់​នៅ​គ្រា​នោះ​មុខ​វិជ្ជា​សិក្សា​របស់​គាត់​គឺ​រូបវិទ្យា​វិស្វកម្ម​ និង​រុក្ខសាស្ត្រ​ដែល​គាត់​សរសេរ​ពី​ច្បាប់​ធម្មជាតិ​និង​ដើម​ឈើ​ហូប​ផ្លែ​។ នៅ​ឆ្នាំ​នោះ​គាត់​ត្រូវ​បាន​ស្នើ​ដោយ​បណ្ឌិត្យ​សភា​បារាំង​ឱ្យ​ស៊ើប​អង្កេត​អំ​ពី​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​ការ​បំផ្លាញ​រុក្ខជាតិ​ដែល​មាន​ពណ៌​ខៀវ​ស្រងាត់​នៅ Gatinais។ សៀវភៅ​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ 4.5 លាន​ដុល្លារ​កាល​ពី 10 ឆ្នាំ​មុន​ក្នុង​ឆ្នាំ​ 2006។ សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ប្រហែល​ 5.3លាន​ដុល្លារ។

11. First Folio

លោក William Shakespeare ​ជា​អ្នក​សរសេរ​សៀវភៅ​នេះ​ឡើង​ហើយ​ក៏​ជា​សាច់​រឿង​ដែល​ពេញ​ទៅ​ដោយ​ភាព​ឈឺចាប់​ទុក្ខ​សោកនាដកម្ម​ និង​មាន​បែប​កំប្លែង​នៅ​ក្នុង​នោះ​ផង​ដែរ។ សៀវភៅ​នេះ​រក​ប្រាក់​ចំណូល​បាន​តែ 1.2 អឺ​រ៉ូ​ក្នុង​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។ ​ក្នុង​ឆ្នាំ​2011​ច្បាប់​ចម្លង​មួយ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សហ​ស្ថាប​និក​ក្រុម​ហ៊ុន Microsoft គឺ​លោក Paul Allen។ មាន​តម្លៃ 6.1 លាន​ដុល្លារ (8.2 លាន​ដុល្លារ​សព្វ​ថ្ងៃ)។

10. Gutenberg Bible


គម្ពីរ Gutenberg ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គម្ពីរ​Mazarinដែល​ជា​គម្ពីរ​មួយ​ដែល​ទទួល​ការ​ដេញ​ថ្លៃ​ជា​ច្រើន​ពី​មួយ​ទៅ​មួយ​ដោយ​សារ​តែ​សោភ័ណ​ភាព​និង​សិល្បៈ​នៃ​ការ​សរសេរ​ដែល​មាន​គុណ​ភាព​និង​ទឹក​ដៃ​របស់​អ្នក​និពន្ធ​ផង​ដែរ។ ដែល​លក់​ក្នុង​តម្លៃ 4.9 លាន​ដុល្លារ (10.2 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

9. រឿង​ Canterbury

រឿងCanterbury ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្នាដៃ​និពន្ធ​របស់ Geoffrey Chaucer ច្បាប់​ចម្លង​ជាក់លាក់​មួយ​នេះ​ត្រូវ​បាន​បោះ​ពុម្ព ៧៨ ឆ្នាំ​បន្ទាប់​ពី​គាត់​បាន​ទទួល​មរណភាព ១៤៧៨។ រាប់​រយ​ឆ្នាំ​ក្រោយ​មក​គាត់​នៅ​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឪពុក​នៃ​អក្សរ​សាស្ត្រ​អង់គ្លេស។ ដែល​បាន​ដាក់​ដេញ​ថ្លៃ​ត្រឹម​តែ 6 ផោន​តែ​ប៉ុណ្ណោះ​ដោយ​លោក Earl ដំបូង​របស់​លោក Fitzwillianទទួល​បាន​នៅ​ក្នុង​បណ្ណាល័យ​របស់ John Radcliffe។ ពិត​ប្រាកដ​ណាស់​ដែល​សៀវភៅ​មួយ​នេះ​មាន​តម្លៃ​ថ្លៃ​ព្រោះ​ថា​វា​ត្រូវ​ចំណាយ​ពេល​ជាង 2រយ​ឆ្នាំ​ទម្រាំ​ទទួល​បាន​ការ​ថត​ចម្លង។ ដែល​លក់​ក្នុង​តម្លៃ 7.5លាន​ដុល្លារ (10.9 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

8.  Les Liliacées

Les Liliacées  ត្រូវ​បាន​សរសេរ​ដោយ Pierre-Joseph Redoute ក្នុង​សតវត្ស​ទី ១៨ គាត់​ជា​វិចិត្រករ​និង​ជា​អ្នក​ជំនាញ​ផ្នែក​រុក្ខ​សាស្រ្ត​ទាំង​នេះ​ហើយ​ដែល​ជា​ជំនាញ​តែ​មួយ​គត់​ដែល​គាត់​អាច​បង្កើត​ស្នាដៃ​សិល្បៈ​នេះ​បាន។ ដោយ​សារ​តែ​មាន​ភាព​ទាក់ទាញ​របស់​សៀវភៅ​ដែល​មាន​រូប​ភាព​ផ្កា​នៅ​ក្នុង​សួន​ច្បារ ​Malmaison​ ហើយ​មាន​ទម្ងង់​ធ្ងន់​ជាង​សៀវភៅ​ធម្មតា។ ដែល​លក់​ក្នុង​តម្លៃ 5លាន​ដុល្លារ (11 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

7. The Birds of America

The Birds of America ជា​សៀវភៅ​ដែល​មាន​ទៅ​ដល់​បី​ក្បាល​ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ទាំង 119 ក្បាល​ដែល​មាន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។ ដែល​សៀវភៅ​ទី​មួយ​ដែល​លក់​ក្នុង​ឆ្នាំ2000 ទី​ពីរ​ លក់​ក្នុង​ឆ្នាំ2012 ទី​បី​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ7​ នៅ​ក្នុង​តារាង​សៀវភៅ​ថ្លៃ​ជាង​គេ​នៅ​លើ​ពិភព​លោក​លក់​ក្នុង​ឆ្នាំ2010។ គាត់​ជា​អ្នក​ជំនាញ​ខាង​វិទ្យា​ធម្មជាតិ​ និង​ជា​វិចិត្រករ​ជន​ជាតិ​អាមេរិក។ សៀវភៅ​នេះ​ដែល​គាត់​បាន​សរសេរ​គឺ​ផ្អែក​លើ​ការ​សិក្សា​យ៉ាង​ទូ​លំ​ទូ​លាយ​របស់​គាត់​ចំពោះ​បក្សី​អាមេរិច​គ្រប់​ប្រភេទ ហើយលក់​ក្នុង​តម្លៃ​ 11.5 លាន​ដុល្លារ (12.5 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

6. Bay Psalm Book

Bay Psalm Book ​ជាសៀវភៅនិយាយពី​ការ​បក​ប្រែ​ទំនុក​នៃ​ការ​ច្រៀង​សរសើរ​​ដ៏​ពិរោះ​។ កាល​ពី​បី​ឆ្នាំ​មុន​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ 2013 ដាវីឌ​បាន​ទិញ​វា​នៅ​ឯ​ការ​ដេញ​ថ្លៃ Sotheby ពី​វិហារ Old South Church ។ តម្លៃ​គឺ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល 14.2 លាន​ដុល្លារ (14.4 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

5. St. Cuthbert Gospel

St. Cuthbert Gospel ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​របស់​បាន​មក​ពី​សតវត្ស​ទី ៧។  សៀវភៅនេះ ​បាន​សរសេរ​ដើម្បី​ឧទ្ទិស​ដល់​ពួក​បរិសុទ្ធ​បន្ទាប់​ពី​គាត់​បាន​ស្លាប់។ សៀវភៅ​នេះ​មិន​គ្រាន់​តែ​មាន​តម្លៃ​នៅ​ក្នុង​ទស្សនៈ​សាសនា​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។ ដែល​មាន​តម្លៃ​14.3 លាន​ដុល្លារ (14.7 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016) ។

4. Rothschild Prayerbook

Rothschild Prayerbook ត្រូវ​បាន​គេ​ដឹង​ថា​និពន្ធ​ដោយ​វិចិត្រ​ករ​ជា​ច្រើន​រូប​តាំង​ពី​ឆ្នាំ​1500។ វា​ត្រូវ​បាន​ទិញ​ពី​បណ្ណាល័យ​ជាតិ​Austriaក្នុង​ឆ្នាំ 1999 ក្នុង​ទឹក​ប្រាក់ 13.4 លាន​ដុល្លារ។ ​ឥឡូវ​នេះ​សៀវភៅ Rothschild Prayerbook​ បាន​ដាក់​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​ក្នុង​ប្រទេស​Australia ដែល​លក់​ក្នុង​តម្លៃ​13.4លាន​ដុល្លារ (19.3 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

3. Magna Carta

Magna Carta ដែល​មាន​ន័យ​ថា​ធម្មនុញ្ញ​ដ៏​អស្ចារ្យ​ជា​ធម្មនុញ្ញ​ដែល​បង្កើត​ឡើង​ដោយ​ស្ដេច ​John ​នៃ​ប្រទេស​អង់គ្លេស។ ការ​ដែល​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ដំបូង​បំផុត​នៅ​ទី​ក្រុងNew York។ ច្បាប់​ដើម​ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ 1215។ ជា​ពិសេស​Magna Cartaនេះ​គ្រាន់​តែ​ជា​ច្បាប់​ចម្លង​ដែល​បាន​សរសេរ​ក្នុង​ឆ្នាំ 1279។ យ៉ាង​ណា​ក៏​ដោយ​វា​នៅ​តែ​មាន​តម្លៃ 21.3 លាន​ដុល្លារ។

2. Gospels of Henry the Lion

សៀវភៅ​ដែល​ថ្លៃ​ជាង​គេ​ទី 2 នៅ​លើ​ពិភពលោក​គឺ​សៀវភៅ ​Gospels of Henry the Lion ដោយ​បញ្ជា​របស់​ស្តេច Saint Benedict (ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ព្រះ​សង្ឃ​ខ្មៅ) នៅឆ្នាំ 1175។ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នា​សតវត្សរ៍​ទី 12ដែល​មាន​ចំនួន266ទំព័រ​ដែល​មាន 50ទំព័រ​ពេញ​លេញ​ដោយ​គំនូរ​និង​ស្នា​ដៃ​សិល្បៈ។ដែល​បាន​ដាក់​លក់​ក្នុង​តម្លៃ11.7 លាន​ដុល្លារ (27.8 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

1.Codex Leicester

Codex Leicester គឺ​ជា​សៀវភៅ​ទស្សនា​វដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​លោក Leonardo da Vinci ចាប់​ពី​ឆ្នាំ 1500ដែល​សរសេរ​ពី​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​អ្វីៗ​គ្រប់​យ៉ាង​ចាប់​ពី​ចលនា​ទឹក​រហូត​ដល់​ផូស៊ីល​ និង​ពន្លឺ​ព្រះចន្ទ។ បន្ទាប់​មក​នៅ​ឆ្នាំ 1994 សៀវភៅ​កត់ត្រា​នេះ​ត្រូវ​បាន​យក​ដោយ Bill Gates នៅ​ឯ​ការ​ដេញ​ថ្លៃ​កាសែត​មួយ​ក្នុង​តម្លៃ 30.800.000 ដុល្លារ​ដូច្នេះ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​សៀវភៅ​ដែល​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ Bill Gates ក៏​បាន printscreen សៀវភៅ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ជា​ធាតុ​រក្សាទុក​របស់​អេក្រង់​នៃWindows95 របស់Microsoft Plusផង។ Codex Leicester បាន​លក់​ក្នុង​តម្លៃ​ 30.8ល្លារ (49.2លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016)។

ផានិត

Themes
ICO