Cambodia

​សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​

ចែករម្លែក

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​។​លោកឡុងឌីម៉ង់រាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងលោក ហាន ហាន​ហ្គុ​ក (Han HanGuk)​សិល្បករ​ម្ចាស់​ស្នាដៃ​

ដោយៈ ពិស្តារ​/​ភ្នំពេញៈ សិល្បករ​ជនជាតិ​កូរ៉េ​មួយរូប បាន​ប្រើប្រាស់​អក្សរ ក្រដាស​ប្រពៃណី និង វត្ថុ​វប្បធម៌ និង ប្រពៃណី​កូរ៉េ​ជាច្រើន​ចំណែក​ច្របាច់​ចេញ​ជា​ផែនទី​សន្តិភាព​កម្ពុជា​មួយ​ឡើង ។ នេះ គឺជា​ប្រសាសន៍​របស់ លោក ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)​ប្រចាំ​នៅ​កម្ពុជា ។

លោក ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)​ប្រចាំ​នៅ​កម្ពុជា


​ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយ​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែកក្កដា​លោក ផាក ហ៊ឹង​ខ្យ​ង់ បាន​មានប្រសាសន៍ ថា សិល្បករ​កូរ៉េ​រូបនោះ គឺ​លោក ហាន ហាន​ហ្គុ​ក (Han HanGuk)​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​“ សិល្បករ​សន្តិភាព​ពិភពលោក​” ។ លោក​បន្តថា ស្នាដៃ​សិល្បៈ​ដែលមាន​ចំណងជើង​ថា “​សន្តិភាព​របស់​កម្ពុជា​”​នេះ គឺមាន​ទទឹង​២,៣​ម៉ែត្រ​និង​បណ្តោយ​៣​ម៉ែត្រ​ដែល​ផ្គុំ​ឡើង​ដោយ​អក្ស​កូរ៉េ​ចំនួន​១២.០០០​តួអក្សរ​ដោយបាន​បញ្ចូល​នៅ​កំណាព្យ​កូរ៉េ​និពន្ធ​ឡើង​ដោយ​ករី​ដ៏​ល្បី​ជនជាតិ​កូរ៉េ​គឺ កវី យូ​ន សូ​ឆន់ ដោយ​បង្ហាញ​ពី​អត្ថន័យ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ភាព​ស្ងប់​សុខ និង ជា​កន្លែង​ដែល​ទេវតា​កំពុងតែ​គង់​ចាំ​ថែរក្សា ។ កម្ពុជា​គឺជា​ទឹកដី ហាក់បីដូចជា​ផ្កាយ នៅលើ​មេឃ ធ្លាក់​មក​ក្រាន​នៅ​ពាសពេញ​ដី រក្សា​នូវ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​អស់​រយៈពេល​១.០០០​ឆ្នាំ​ដោយមាន​ប្រសាទ​អង្គរវត្ត​ជា​អំណោយ​ពី​មេ​ឃា ។
​លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​ទៀតថា​អក្សរ​កូរ៉េ​ទាំងនោះ​គឺ​ក៏បាន​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ និង ស្នាដៃ​នូវ​វប្បធម៌​កម្ពុជា តម្លៃ​នៃ​សន្តិភាព ការយកចិត្តទុកដាក់​លើ​បញ្ហា​គោរព​សិទ្ធិមនុស្ស និង មោទនភាព​កម្ពុជា​ជាច្រើន​ចំណុច ។

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​។​លោកឡុងឌីម៉ង់រាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងលោក ហាន ហាន​ហ្គុ​ក (Han HanGuk)​សិល្បករ​ម្ចាស់​ស្នាដៃ​(រូបថតស្ថានទូតកូរ៉េ)


​លោក​បាន​បញ្ជាក់ថា​“​ស្នាដៃ​សិល្បៈ​នេះ​គឺជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​កូរ៉េ ដោយ​ប្រើប្រាស់​ផែនទី​តែមួយ តែ​បង្ហាញ​នូវ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ពីរ គឺ​កូរ៉េ​និង កម្ពុជា ” ។
​តាម​ប្រសាសន៍​របស់លោក​ឯកអគ្គ​រដ្ឋទូត ស្នាដៃ​សិល្បៈ​នេះ​គឺជា ផែនទី​សន្តិភាព​ទី​៣៩ (៣៩​ប្រទេស​)​ដែលជា​ស្នាដៃ​របស់លោក ហាន ហាន​ហ្គុ​ក ។ខណៈប្រទេសទីមួយ​គឺប្រទេសកូរ៉េរបស់គាត់។
​លោក ផាក ហ៊ឹង​ខ្យ​ង់ បាន​មានប្រសាសន៍ថា ផែនទី​នេះ​គឺ​លោក​បានស្នើ​សុំ​ឲ្យ​លោក ហាន ហាន​ហ្គុ​ក រៀបចំឡើង​នៅ​ខែតុលា ពោលគឺ​នៅមុន​ពេលដែល​លោក​បានធ្វើ​ដំណើរ​មក បំពេញបេសកកម្ម​ការ​ទូត​នៅ​កម្ពុជា ។ លោក​បាន​បន្តថា ក្រោយ​ពេលដែល​បានស្នើ​សុំ លោក ហាន ហាន​ហ្គុ​ក បាន​ចំណាយ​រយៈ ពេល​៦ ខែ ដើម្បី​លេចចេញ​ជា​ស្នាដៃ​នេះ​ឡើងមក ហើយក៏​ត្រូវបាន​លោក ហាន ហាន​ហ្គុ​ក យកទៅ​បង្ហាញ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែ មេសា កន្លងទៅ​ដែរ ។

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​។​លោកឡុងឌីម៉ង់រាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងលោក ហាន ហាន​ហ្គុ​ក (Han HanGuk)​សិល្បករ​ម្ចាស់​ស្នាដៃ​(រូបថតស្ថានទូតកូរ៉េ)


​លោក ហាន ហាន​ហ្គុ​ង ត្រូវបាន​គេ​ដឹងថា គឺជា​សិល្បករ​ជំនាញ​របស់​កូរ៉េ ដែល​បាន​ចំណាយពេល ជាង​ពីរ​ទសវត្ស​មកហើយ​នៅក្នុង​ការចាប់ផ្តើម​នូវ​ស្នាដៃ​ផែនទី​សន្តិភាព​មួយ ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​“​សិល្បៈករ​សន្តិភាព​ពិភពលោក​” ដោយ​លោក​បាន​ព្យាយាម​ប្រើប្រាស់​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​ដើម្បី​ផ្សព្វផ្សាយ​សារ​នូវ​សេចក្តីស្រឡាញ់​សន្តិភាព​និង​ភាព​សុខដុម​នីយកម្ម​នៅលើ​ពិភពលោក ហើយ​នៅមុន​ការបង្កើត​ស្នាដៃ​សិល្បៈ​ចុងក្រោយ​របស់គាត់​អំពី​កម្ពុជា គឺ “​ផែនទី​សន្តិភាព​កាតា​” ។
​លោក​ហាន​ហ្គុ​ក​គឺជា​សិល្បករ​តែ​ម្នាក់​គត់​ដែល​ក្នុង​ឆាកជីវិត​របស់គាត់​មានឱកាស​បានបង្ហាញ​ស្នាដៃ​សិល្បៈ​របស់គាត់​ផ្ទាល់​នៅឯ​អង្គការសហប្រជាជាតិ​ហើយ​ក៏បាន​បញ្ជូនទៅ លោក គីម ជុងអ៊ីល មេដឹកនាំ​របស់​ប្រទេស​កូរ៉េខាងជើង​នូវ​ស្នាដៃ​សិល្បៈ​មួយ​ដែលមាន​ចំណងជើង​ថា​“ យើង​គឺ​តែមួយ​” ។
​លោក ហាន​ហ្គុ​ក គឺ​អ្នក​បន្តវេន​ខាង​ស្នារ​ដៃ​អក្ស​ផ្ចង់​បែប​បុរាណ​កូរ៉េ​របស់ លោកគ្រូ​អក្សរ​ផ្ចង់ ហាន ស៊ី​ក បុ​ង ។ លោក​បាន​ធំធាត់ ឡើង​ហើយ​គ្រួសារ​ដែលមាន​ឪពុក​គឺជា​អ្នក​តន្ត្រីករ ហើយក៏​ឧស្សាហ៍ ឃើញ​ឪពុក​របស់លោក​កាន់​ឧបករណ៍​តន្ត្រី ពោល​គឺជា​ស្គរ​ប្រពៃណី​កូរ៉េ​មួយ​ប្រភេទ ។ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​ណែនាំ​គាត់​ឱ្យ​រើស​ជក់​ជំនួស​វិញ​។ តាមរយៈ​យោបល់​របស់​ឪពុក​គាត់ តាំងពីក្មេង​មក​បាន​ខិត​ខំរៀន​សរសេរ​អក្សរ​ចិន​និង​អក្សរ​ផ្ចង់​ពី​គ្រូ​ពីរ​នាក់​។​

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​(រូបថតស្ថានទូតកូរ៉េ)


​ស្នាដៃ​នេះ​គឺជា​ក្តី​សុបិន​ដែល​គាត់​បាន​សុ​បិ​ន្ត​ហើយ​មិនដែល​ប្រែប្រួល​សោះ​នៅក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស ។ នៅក្នុង​ក្តី​សុបិន​គាត់​បានឃើញ​មនុស្ស​ជាច្រើន​កំពុង​អធិដ្ឋាន​សុំ​សន្តិភាព​ពិភពលោក​ហើយ​មាន​មនុស្ស​ជាច្រើន​ឈរ​តម្រង់​ជួរ​នៅ​ពីមុខ​វិចិត្រសាល​បង្ហាញ​ផែនទី​នៃ​ប្រទេស​ផ្សេងៗ​ដែល​គូរ​ជាមួយ​អក្សរ​កូរ៉េ​។
​ក្នុងចំណោម​ការងារ​ទាំ​ង​អស់​ផែនទី​សន្តិភាព​ធំ​បំផុត​ដែល​លោក​បាន​ចំណាយពេល ៥ ឆ្នាំ ហើយ​នៅក្នុង​មួយថ្ងៃ ចំណាយពេល ១២ ម៉ោង​ធ្វើ​នោះ នៅ​ទីបំផុត​ត្រូវបាន​ប្រគល់​ទៅឱ្យ​ប្រទេស​កូរ៉េខាងជើង​។ ស្នាដៃ​នេះ​ត្រូវបាន​ផលិតឡើង​ដោយមាន​អក្សរ​កូរ៉េ​សរុប​ចំនួន ៨០.០០០​តួ ដែលមាន​ចំណងជើង​ថា​“ យើង​ជាម​នុស្ស​តែមួយ​” ហើយ​ជាមួយនឹង​ស្នាដៃ​នោះ ប្រទេស​កូរ៉េខាងជើង​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដោយ​ទទួលស្គាល់ថា​បានទទួល​អំណោយ​នេះ​។
​តាំងពី​ពេលនោះ​មក លោក ហាន​ហ្គុ​ក តែងតែ​ចង់ឃើញ ការបង្រួបបង្រួម​កូរ៉េ​។ នៅក្នុង​ស្នាដៃ​សិល្បៈ​នេះ រាល់​ចំណែក​នៃ​តួអក្សរ​ដែល​សរសេរ​នៅក្នុង​ផែនទី​នោះ គឺជា​កំណាព្យ​ដែល​សរសេរ​ឡើង​ដោយ​កវី​តំណាង​ទាំង​កូរ៉េខាងជើង​និង​ខាងត្បូង​ហើយក៏​មាន​លិខិត​របស់​សមាជិកគ្រួសារ​នៅ​កូរ៉េ​ដែល​បែក​គ្នា​បន្ទាប់ពី​សង្គ្រាម​ផងដែរ​។​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ផែនទី​នោះ​គឺ​ថ្ងៃអាទិត្យ​ទី ៩ ខែតុលា ដែល​គឺជា​ខួប​លើក​ទី ៥៧០ នៃ​ការប្រកាស​អក្ខរក្រម​កូរ៉េ​ដែលមាន​ឈ្មោះថា ហាន​គុល​(Hangul) ។
​តាម​ប្រវត្តិសាស្ត្រ​គេ​ចាំបាន​ថា នៅ​ឆ្នាំ ១៤៤៦ ស្តេច​សេ​ជុង (Sejong)​បានប្រកាស​ឲ្យ​ប្រើ​អក្សរ​កូរ៉េ​ចំនួន ២៤​តួ​។ នៅពេលនោះ​ព្រះអង្គ​បានទទួល​ស្គា​ល់ពី​ការលំបាក​ដែល​មនុស្ស​សាមញ្ញ​ភាគច្រើន​បាន​ជួបប្រទះ​ក្នុងការ​រៀនសូត្រ​អក្សរ​ចិន​រាប់ម៉ឺន​រាប់ពាន់​ពាក្យ ហើយ​ជាមួយនឹង​អ្នកប្រាជ្ញ​របស់​ទ្រង់​ព្រះអង្គ​ក៏បាន​បង្កើត​អក្សរ​សំឡេង​ថ្មី​។ អ្នកប្រាជ្ញ​បាន​បង្កើត​អក្សរ​ព្យញ្ជនៈ​ចំនួន ១៤ តួ​យោងតាម​សូរស័ព្ទ​អក្សរ​កាត់​និង​ស្រៈ​ចំនួន ១០ យោងទៅតាម​គោលការណ៍​របស់​អ៊ិន (yin)​និង​យ៉ាង​(yang)​។​

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​(រូបថតស្ថានទូតកូរ៉េ)


​អក្ខរក្រម​កូរ៉េ​ដែល​ទទួលបាន​លទ្ធផល​ក៏ត្រូវ​បាន​គេ​ហៅថា​“​តួអក្សរ​ពេលព្រឹក​” ពីព្រោះ​គេ​ជឿថា​បុរស​ឆ្លាត​អាច​រៀនអក្សរ​នោះ​ចេះ​នៅមុន​ពេលព្រឹក​។ ក្រោយមក​ជាង ៥៥០ ឆ្នាំ មកដល់​ពេលបច្ចុប្បន្ន​នេះ ជនជាតិ​កូរ៉េ ៩៩ ភាគរយ​បន្ត​អាន​និង​សរសេរ​ជាមួយ​អក្សរ​ទាំងនេះ​។​ក្នុងន័យនេះ​ការបង្កើត​អក្ខរក្រម​កូរ៉េ​គឺជា​ការបង្ហាញ​ពី​ប្រវត្តិសាស្ត្រ​នៃ​មនុស្សជាតិ​សុទ្ធសាធ​។​
​ងាក​មក​ស្នាដៃ​របស់លោក​ហាន​ហ្គុ​ក​នេះ​វិញ​គឺថា​ទោះបី​ជាមាន​បញ្ហា​ជង្គង់​និង​ឈឺចាប់​យ៉ាងខ្លាំង​អស់​រយៈពេល​ជា​យូរ​មកហើយ​ក៏ដោយ​លោក នៅតែ​បន្ត​បង្កើត​ស្នាដៃ​សិល្បៈ​ដោយ​ពឹង​ផ្អែកលើ​ឧបករណ៍​ជំនួយ ។ ជាមួយនឹង​ការខិតខំ​នេះ​រូបលោក​បានទទួល​នូវ​ការកោតសរសើរ​លោក​ថា នេះ​គឺជា​ការងារ​ដ៏​អំណត់​ពីព្រោះថា​“ ប្រសិនបើ​សូម្បីតែ​តួអក្សរ​មួយ​ខុស​នោះ​ការខិតខំ​ប្រឹងប្រែង​រាប់​ឆ្នាំ​របស់លោក​នឹងត្រូវ​ខ្ជះខ្ជាយ​ជា​អសារ​បង់​ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​លះបង់​កម្លាំង​របស់គាត់​រាល់ថ្ងៃ​” ។ នោះ​ហើយ​ជា​មូល​ហេតុដែល​ផែនទី​សន្តិភាព​ពិភពលោក​នេះ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការឈឺចាប់ ការលះបង់ ការប្តេជ្ញាចិត្ត​និង​ការតស៊ូ​សម្រាប់​បំពេញ​ការយល់ដឹង​រប​ស់​អ្នក​បានឃើញ ដោយ​ក្តី​រីករាយ​។​
កំណាព្យ “​សន្តិភាព​របស់​កម្ពុជា​”
ដោយៈ​កវី – យូ​ន សូ​ឆន់​
.​ប្រទេស​មាន​ភាព​ស្ងប់​សុខ ជា​កន្លែង​ដែលមាន​ទេវ​ត្តា​ប្រមូលផ្តុំ​នៅ​ដូចជា​ផ្ទៃមេឃ​
​ហាក់បីដូចជា​ផ្កាយ​នៅលើ​មេឃ​ធ្លាក់​មក​ក្រាល​នៅ​ពាសពេញ​លើដី​
​រក្សា​នូវ​អាថ៌កំបាំង​អស្ចារ្យ​រយៈពេល​១០០០​ឆ្នាំ ប្រាសាទអង្គរវត្ត​ដែលជា​អំណោយ​ពី​មេ​ឃា​ភាព​ធំ​ទូលាយ និង​ភាព​ស្កឹមស្កៃ មាន​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​
.​ជា​ប្រទេស​ដ៏​បរិសុទ្ធ​គ្មាន​ប្រឡាក់​ជាប់​ល្អងធូលី ប្រទេស​ដែល​តែង​ធ្វើការ​អធិដ្ឋាន​
​នៅក្នុង​នោះ​មាន​រក្សា​នូវ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ មាន​ស្នាម​គ្រប​ងងឹត​ដែល​គឺជា​
​ការឈឺចាប់​របស់​ពួកគេ​ដែល​ត្រូវបាន​លាក់ទុក តើ​មាន​ដើមឈើ​ណា​ដែល​មិន​រង្គើរ​ពេល​ត្រូវ​ខ្យល់​បក់ .​តើ​មាន​ដើមឈើ​ណា​ដែល​មិនមាន​របួស​ក្រោយ​ឆ្លងកាត់​រយៈពេល​យូរអង្វែង​បែបនេះ​ដូច​ដើមឈើ​ដែល​រង្គើរ និង​មាន​របួស​ច្រើន តែងមាន​មោទនភាព​ជាមួយនឹង​ឬ​ស​ដ៏​មាំ និង​សម្បក​ដ៏​ក្រាស់​របស់​វា​បំពេញ​ដី​ស្ងួត​ដោយ​ទឹកភ្លៀង​នៃ​សន្តិភាព​
.​រំលាយ​ដី​ក​កក​រឹង​ដោយ​ផ្កា​សន្តិភាព​បណ្តុះ​ឡើងវិញ​នូវ​មោទនភាព​របស់​ពួកគេ​
​ដោយ​ការសរសេរ​ឡើង​ម្តង​មួយ​តួៗ​នូវ​សន្តិភាព​ដោយ​ការប៉ង​ប្រាថ្នា​ម្តង​មួយ​តួៗ​នូវ​សន្តិភាព​សូម​ឲ្យ​ភ្ញាក់​ពី​សុបិន​វេទមន្ត ស្រឡាញ់​ប្រវត្តិសាស្ត្រ​គោរព​សិទ្ធមនុស្ស​
​ប្រទេស​ដែល​សុបិន​ថា​នឹងមាន​ទាំង​ទ្រព្យ និង​អំណាច​
​សូម​ឲ្យ​ក្លាយទៅជា​ត្បូង​ចរណៃ​នៅក្នុង​ពិភពលោក​ដ៏​ធំ​ទូលាយ​នេះ​
​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​ស្រឡាញ់​!

សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​។​លោកឡុងឌីម៉ង់រាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងលោក ហាន ហាន​ហ្គុ​ក (Han HanGuk)​សិល្បករ​ម្ចាស់​ស្នាដៃ​(រូបថតស្ថានទូតកូរ៉េ)
សិល្បករ​កូរ៉េ​បង្ហាញ​ពី​ផែនទី​សន្តិភាព​កម្ពុជា​ផ្គុំ​ដោយ​អក្សរសាស្ត្រ​ជាតិ​កូរ៉េ​(រូបថតស្ថានទូតកូរ៉េ)

Football news:

Alaba about Mueller: we are Glad that Bayern have such a player
Jordi Cruyff replaced Donadoni at the head of China's Shenzhen
Tiago Pro 8:2 with Barca: Bayern haven't won anything yet
Bartomeu's future in Barcelona will be discussed by the Board of Directors next week
CSKA is ready to offer 7 million euros for defender Fuchs. Internacional wants 10 million^. CSKA intends to acquire the Central defender of Internacional Bruno Fuchs, who is also claimed by Monaco and Lille
Goretska Pro 8:2 with Barca: This is only the first of three steps
Matteus on the defeat of Barca: it is Painful to see what happened to the team that inspired us for so many years