Cambodia

​សិស្សសាលា​និង​បក្ខពួក​៨​នាក់​ត្រូវ​ឃាត់ខ្លួន​ករណី​ចូល​ផឹកស៊ី​វាយតប់​គ្នា​ក្នុង​ហាង​

ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សិស្សសាលា​៥​នាក់​និង​បក្ខពួក​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​២០​និង​៤៥​នាទី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​នៅត្រង់ចំណុច​ក្នុង​ហាង​ផឹកស៊ី​ដែលមាន​យីហោ the street ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​សមត្ថកិច្ច​នគរបាល​បាន​និយាយថាៈ​ករណីនេះ​ជនសង្ស័យ​ពីរ​ក្រុម​មាន​គ្នា​ចំនួន​៨​នាក់​ដែល​បាននាំគ្នា​ចូល​ផឹក​ក្នុង​ហាង ទាស់សម្តី​គ្នា ទើប​វាយ​គ្នា​ទៅវិញទៅមក បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​។​

សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១,​ឈ្មោះ ប៉ូ សុង​ស៊ា​ង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​សិស្ស​។​២,​ឈ្មោះ​សារុន​ម៉ា​រ៉ា​ថេ​ន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​សិស្ស​។​ទី​៣,​ឈ្មោះ ថន ប៊ុនឡុង ភេទ​ប្រុស អាយុ​១៨​សិស្ស​។​៤,​ឈ្មោះ អិន លី​ហួរ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ សិស្ស​។​ទី​៥,​ឈ្មោះ សួន ពិ​សែន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ សិស្ស ។​ទី​៦​ឈ្មោះ ឡុ​ញ យូ​ណា​ថា​ន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​។​ទី​៧,​ឈ្មោះ​ធឹ​ម សុធន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​និង​ទី​៨​ឈ្មោះ ប៉ូ សុង​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។​

ចំណែក​ឈ្មោះ​ប៉ូ​សុង​ហេង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​មាននៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក​រងរបួស​ធ្ងន់​ហើយ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​សង្គ្រោះ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៨​នាក់​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ចូល​ផឹកស៊ី​និង​ប្រើ​អំពើហិង្សា​ពិតប្រាកដ​មែន​។​ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕S/
​រូបភាព​: សិស្សសាលា​និង​បក្ខពួក​ចំនួន​៨​នាក់ ត្រូវ​ប​សន​ឃាត់ខ្លួន​ករណី​ចូល​ផឹកស៊ី​វាយតប់​គ្នា ក្នុង​ហាង​the street៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Barca fans believed in the early departure of Bartomeu (due to disputes over the date of the referendum). In vain: there were no thoughts of retirement, the trophies are somewhere near
Josep Bartomeu: I had no intention of resigning. Barca will have trophies this season
Zinedine Zidane: Hazard is ready. We are happy, this is good news
Zidane on ISCO's words: it's ambition. Everyone wants to play
Bartomeu about VAR: In the match against Real Madrid, a non-existent penalty was awarded. We need fair football
Ian Wright: it's a Pity Ozil isn't playing, but Arteta's tenacity is admired
Josep Bartomeu: it was Important to start a new era for Barca with Messi. The Interests of the club are above all