Cambodia

សកម្មភាព​រោងចក្រ​ចិន​កើន​ឡើង​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ សកម្មភាព​រោងចក្រ​នៅ​ប្រទេស​ចិន​ក្នុង​ខែវិច្ឆិកា​នេះ​បាន​កើន​ឡើង​ក្នុង​ល្បឿន​លឿន​បំផុត​ធៀប​នឹង​សកម្មភាព​នានា​ក្នុង​រយៈពេល​ជាង ៣ ឆ្នាំ​មកនេះ​ខណៈពេល​​ដែល​កំណើន​ក្នុង​វិស័យ​សេវាកម្ម​ក៏​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ ស្រប​ពេល​មាន​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក្រោយ​ការគ្រប់គ្រង​បាន​លើ​វីរុស​កូរ៉ូណា​។​

​ទិន្នន័យ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា​នេះ បង្ហាញថា សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​របស់​ពិភពលោក​កំពុង​បោះជំហាន​ទៅមុខ​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ងើប​រួច​ទាំងស្រុង​ពី​ការបិទ​ឧស្សាហ​​កម្ម​ពាសពេញ​ពិភពលោក ដោយ​ទិន្នន័យ​ផលិតកម្ម​ថ្មីៗ​នេះ​បង្ហាញថា ផលិតកម្ម​ចិន​គឺ​ស្ថិតនៅ​កម្រិត​មុនពេល​មាន​ជំងឺ​រាតត្បាត​។​

​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញ​ថា​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​លទ្ធកម្ម​ផ្នែក​ផលិតកម្ម​ផ្លូវការ​របស់​ចិន (PMI) បាន​កើនឡើង​ដល់ ៥២,១ ពិន្ទុ​នៅក្នុង​ខែវិច្ឆិកា​ពី​ចំនួន ៥១,៤ ពិន្ទុ​នៅក្នុង​ខែតុលា​។ វា​ជា PMI ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ ហើយ​នៅតែ​ស្ថិត​លើ​កម្រិត ៥០ ដែល​ញែក​ដាច់​ពីគ្នា​រវាង​កំណើន​និង​ការធ្លាក់ចុះ​ជា​រៀងរាល់ខែ​។ វា​ក៏​ខ្ពស់​ជាង​ការព្យាករណ៍​ជា​មធ្យម ៥១,៥​ពិន្ទុ​​នៅក្នុង​ការស្ទង់មតិរ​បស់​អ្នកវិភាគ​រ៉​យ​ទ័រ​ផងដែរ​។​

​លោក​ចាង លី​ឈុន អ្នកវិភាគ​នៅ​សហព័ន្ធ​ភស្តុភា​និង​លទ្ធកម្ម​ចិន បាន​និយាយថា “​ការកើនឡើង​នៃ PMI​ផ្នែក​ផលិតកម្ម​នៅក្នុង​ខែ​វិច្ឆិកា​ជាមួយនឹង​ការ​ប្រសើរ​ឡើង​ជា​រួម​នៅក្នុង​អនុ​សូចនាក​រណ៍បាន​​បង្ហាញថា សន្ទុះ​នៃ​ការ​ងើប​ឡើងវិញ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​គឺ​កាន់តែ​ជាក់ច្បាស់​”​។​

“​ប៉ុន្តែ​លទ្ធផល​បានបង្ហាញ​ថា តម្រូវការ​មិន​គ្រប់គ្រាន់​នៅតែ​ជា​បញ្ហា​ទូទៅ​ដែល​ក្រុមហ៊ុន​នានា​កំពុង​ប្រឈម​។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ការគាំទ្រ​គោលនយោបាយ​ដែល​មាន​គោលបំណង​ពង្រីក​តម្រូវការ​​ក្នុងស្រុក​”៕

​សកម្មភាព​រោងចក្រ​ចិន​បាន​ពង្រីក​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Agents Lautaro and Inter agree on a contract until 2024. The club offers 5 million euros a year and bonuses
Monaco are in talks with Arsenal to lease Torreira. Atletico will need to agree
53-year-old Miura is constantly chasing Zico's record (you only need to score one goal in the tower). Their struggle - a Hollywood script
Roma have offered Inter the exchange of Dzeko for Alexis
Neymar is the best player in the world. He is more often with the ball than Ronaldo and Messi. The former forward of the national team of Brazil Cayo about striker PSG
Juventus have signed midfielder Marcel Ake. Contract - until 2025
Thomas Tuchel: When you go to Chelsea, you sign up for trophies. I am not afraid of this