Cambodia

សំណង់​ស្ទាក់​ទឹក កាត់​ស្ទឹង​ក្រឡាញ់ មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក ស្រូវ​ពីរម៉ឺន​ហិកតា​


​ដោយៈ ប​.​ខុន / ភ្នំពេញៈ ផ្ទៃដី​ស្រែ នៅ​សងខាង​ដងស្ទឹង​ក្រឡាញ់ (​ស្រែង​ក្រោម​) បានចាប់ផ្តើម មាន​ពណ៌​ខៀវស្រងាត់ នៅ​រដូវប្រាំង បន្ទាប់ពី​សំណង់ ស្ទាក់​ទឹក​កាត់​ស្ទឹង​នេះ ត្រូវបាន​សាងសង់​រួច ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពីដើម​រដូវវស្សា ឆ្នាំ​២០២០​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​ថាៈ សំណង់ ស្ទាក់​ទឹក ដែល​បាន​សាងសង់ កាត់​ស្ទឹង​ក្រឡាញ់ (​ស្ទឹង​ស្រែង​) នៅ​ប៉ែក​ខាងក្រោម ផ្លូវជាតិ​លេខ​៦ បានធ្វើ​រួច និង​កំពុង​ប្រើប្រាស់ នៅពេលនេះ យ៉ាង​មាន​ប្រសិទ្ធ ភាព ក្នុងការ​ផ្គត់ផ្គង់​ទឹក សម្រាប់​ស្រូវប្រាំង និង​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ រស់នៅ និង​បង្កបង្កើនផល នៅ​សងខាង ដងស្ទឹង​នេះ​។​

​អ្នកនាំពាក្យ​ខាងលើ បានឱ្យដឹង​ទៀតថាៈ ជាច្រើន​ឆ្នាំ​មកហើយ បញ្ហា​ទឹក សម្រាប់​ប្រើប្រាស់ និង​ទឹក​បង្កបង្កើនផល នៅ​សងខាង​ដងស្ទឹង​ក្រឡាញ់​នេះ ជួប​ការ​លំ បាក​ខ្លាំងណាស់ នៅ​រដូវប្រាំង ដោយសារ​ស្ទឹង​នេះ មាន​ជម្រៅ​ជ្រៅ អស់​ភ្លៀង ទឹក​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​អស់​។​

​ការងារ​បង្កបង្កើនផល នៅ​តំបន់​នេះ លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ជួប​បញ្ហា​ប្រឈម​ចំនួន​បី ជំនន់​បឹង​ទន្លេសាប លិច​ខូច​ស្រូវវស្សា នៅ​ឆ្នាំ​ណា ទឹកធំ​, ជំនន់​ទឹក អាង​ត្រពាំងថ្ម នៅពេល​មាន​ភ្លៀង​ខ្លាំង ព្រោះ​ស្ទឹង​នេះ ផ្លូវ​ដោះ​ទឹក និង​ជំនន់​ស្ទឹង​ស្រែង នៅ​ចុងរដូវ​ស្សា តែ​ពេល​អស់​ជំនន់ ក៏​អស់​ទឹក​ពី​ក្នុង​ស្ទឹង​ដែរ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយថាៈ ដោយ​សិក្សា​ឃើញ ពី​ការលំបាក​បែបនេះ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បានសម្រេច​ធ្វើការ​សិក្សា និង​ឈានដល់​ធ្វើការ​សាងសង់ សំណង់​ស្ទាក់​ទឹកស្ទឹង ក្រឡាញ់ ទុក​ប្រើប្រាស់ នៅ​រដូវប្រាំង ដែល​បានធ្វើ រួច​កាលពី​ក្នុង​រដូវវស្សា កន្លងទៅ ពេលនេះ មានទឹក​សម្រាប់ ផ្គត់ផ្គង់​ដល់​ដីស្រែ ប្រមាណ​ជា ២ ម៉ឺន​ហិកតា ដោយ​នៅក្នុង​ខេត្តសៀមរាប ៥.០០០ ហិកតា និង​នៅ​ខាង​ខេត្តបន្ទាយមានជ័យ ប្រមាណ​ជា ១៥.០០០ ហិកតា​។​

​សំណង់​ស្ទាក់​ទឹក កាត់​ស្ទឹង​នេះ លោក ចាន់ យុ​ត្ថា បាន​និយាយថា បានធ្វើ​រួច តែ​ប្រព័ន្ធ​ចែកចាយ មិនទាន់​បានធ្វើ​នៅឡើយ​ទេ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ចាស់ ឬ​អូរ​ធម្ម ជាតិ មាន​ស្រាប់ សម្រាប់​បញ្ជូន​ទឹក ទៅ​ដាក់​ស្រូវប្រាំង នៅតាម​សងខាង​ស្ទឹង​នេះ​។​

​លោក នួន គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​ថាៈ កាលពីមុន ការធ្វើ​ស្រូវប្រាំង នៅតាម មាត់​ស្ទឹង​ក្រឡាញ់ មាន​ចំនួន​តែ​ពី ៤០០ ទៅ ៥០០ ហិកតា​ទេ តែ​ឆ្នាំនេះ កសិករ ធ្វើបាន​ដល់​ជាង ២.០០០ ហិកតា នៅលើ​ផ្ទៃដី​ប្រមាណ​ជា ៥.០០០ ហិកតា បន្ទាប់ពី​មាន​សំណង់ ស្ទាក់​ទឹកស្ទឹង បានធ្វើ​រួច​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយទៀតថាៈ សំណង់​ស្ទាក់​ទឹក​នេះ បានផ្តល់​ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទឹក​សម្រាប់ធ្វើ​ស្រូវប្រាំង ដែល​កាលពីមុន ជួប ការលំបាក​ខ្លាំងណាស់ បញ្ហា​ទឹក​នៅ​តំបន់​នេះ ដោយសារ​រដូវប្រាំង ទឹក​ហូរ​ចូល ក្នុង​បឹង​ទន្លេសាប​អស់​។ នៅ​ម្ខាង​នៃ​ស្ទឹង​នេះ ក្នុង​ខេត្តសៀមរាប មាន​ដីស្រែ តែ​ជាង ៥.០០០ ហិកតា​ទេ តែ​ខាង​ខេត្តបន្ទាយមានជ័យ មាន​ដល់​ជាង មួយ​ម៉ឺន​ហិកតា​។ ផែន​ការធ្វើ​ស្រូវប្រាំង នៅ​ខេត្តសៀមរាប ឆ្នាំនេះ មាន​ចំនួន​ប្រមាណ​ជា ២២ ពាន់​ហិកតា ដែល​គិត​មកដល់​ថ្ងៃទី​២៣ ខែមករា នេះ ធ្វើ​រួច ១០០ ភាគរយ​ហើយ ដោយ​កន្លែង​ខ្លះ កំពុង​ច្រូតកាត់ និង​កន្លែង​ខ្លះ នៅមាន​ទឹក​ភ្ជួរ​រាស់ សាបព្រោះ បន្តទៀត​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅថ្ងៃនេះ​ដែរ​ថាៈ ដីស្រែ នៅជាប់​ស្ទឹង​ក្រឡាញ់ ឆ្នាំ នេះ កសិករ បានធ្វើ​ស្រូវប្រាំង​ពេញ ទាំងអស់ ចំនួន​ប្រមាណ​ជា ១៥.០០០ ហិកតា បន្ទាប់ពី​សំណង់ ស្ទាក់​ទឹកស្ទឹង​ស្រែង បានធ្វើ​រួច​។ នៅ​តំបន់​នេះ មិនទាន់មាន ប្រព័ន្ធ​ចែកចាយ​ទឹក​ទេ តែ​កសិករ បាន​ស្រុះស្រួល​គ្នា ក្នុងការ​បូមទឹក ពី​ក្នុង​ស្ទឹង និង​បញ្ជូន​ទៅកាន់​ស្រែ​រៀងខ្លួន តាមរយៈ​អូរ​ធម្មជាតិ និង​ប្រឡាយ​ចាស់ ដែលមាន​តិចតួច នៅ​តំបន់​នោះ​។​

​លោក​ប្រធាន​មន្ទីរ បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្រូវប្រាំង នៅ​តំបន់ ខាងលើនេះ មិន​ចោទ​បញ្ហា​ទឹក​ទេ ព្រោះ​នៅក្នុង​ស្ទឹង សល់​ទឹក​ច្រើន និង​បើ​អស់ មាន​ប្រភព បញ្ជូន មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នៅក្នុង​ខេត្តបន្ទាយ មានជ័យ ឆ្នាំនេះ ផែន​ការធ្វើ​ស្រូវប្រាំង ចំនួន ២២ ពាន់​ហិកតា តែ​ជាក់ស្តែង កសិករ ធ្វើបាន​ជាង ៥ ម៉ឺន​ហិកតា ធ្វើឱ្យ​មានការ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក នៅ​តំបន់​មួយចំនួន នៅ​ផ្នែក​ខាងលើ នៃ​ស្រុក​មង្គល​បូរី​។ បញ្ហា​ដណ្តើម​ទឹក​គ្នា បានកើត​មាន ពី​ពេលនេះ​ទៅហើយ ។ ចំណែកឯ​អាង​ត្រពាំងថ្ម នៅពេលនេះ សល់​ប្រមាណ​ជា ១២០ លាន​ម៉ែត្រគូប ស្មើ​ប្រមាណ​ជា ៨០ ភាគរយ នៃ​សមត្ថភាព​ទឹក ដែល​បាន​ស្តុក​ទុក ក្នុង​អាង និង​មិន​បន្ទាន់​មានការ​បញ្ជូន ចូល​ពី​អាង​ស្រែង នៅឡើយ​ទេ​៕/V​

Football news:

Laporta on being elected president of Barca: The club must once again be happy and economically sustainable
Liverpool have not won at Anfield in 8 consecutive league games for the first time since 1952
Pioli about Milan: We are proud that we have a young team, but we need stability
Laporta became president of Barcelona again. Under him, the club took 6 trophies in 2009
Mourinho on 4-1 with Palace: Good week. At half-time, he said he was happy to concede a goal, the players thought I was crazy
Liverpool dropped to 8th place in the Premier League, on lost points - 9th
Xavi won the 6th trophy in his coaching career. His Al-Sadd became the champion of Qatar